Wednesday, January 21, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រុស្ស៊ី ចុះបញ្ជីអ្នកត្រូវស.ម្លាប់ ក្នុងការវាយលុកចូលឈ្លានពាន លើអ៊ុយក្រែន

រដ្ឋធានីវ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិក អះអាងថា ក្រុងវ៉ាស៊ីនតោន ទទួលបានព័ត៌មានច្បាស់ការណ៍ អំពីគម្រោងរបស់ក្រុងមូស្គូ ហើយបានព្រមានដល់អង្គការសហប្រជាជាតិ ហៅកាត់ UN អំពីគ្រោះមហន្ដរាយដល់សិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរបំផុត ប្រសិនបើរុស្ស៊ីចូលឈ្លានពានទៅលើអ៊ុយក្រែន ហើយអាចឈានដល់ការរំលោភបំពានយ៉ាងអាក្រក់បំផុត ដូចជា ការចាប់ពង្រត់ ឬការធ្វើទា.រុណ.កម្ម ទៅលើជនជាតិអ៊ុយក្រែន។

សារព័ត៌មាន Al Jazeera បានចេញផ្សាយ នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២ ថា សហរដ្ឋអាមេរិក បានប្រាប់ដល់អង្គការសហប្រជាជាតិ (UN) ថា ខ្លួនមានព័ត៌មានគួរឱ្យទុកចិត្ត អំពីលទ្ធភាព នៃការរំលោភសិទ្ធិមនុស្សដ៏ធ្ងន់ធ្ងរបំផុត ប្រសិនបើរុស្ស៊ីចូលឈ្លានពាន ទៅលើអ៊ុយក្រែន។

លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក និង សមភាគីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន (Vladimir Putin) បានព្រមព្រៀង ជាគោលការណ៍ ជួបពិភាក្សាគ្នា ក្រោយពេល Emmanuel Macron ប្រធានាធិបតីបារាំង បានជួបប្រជុំកំពូលមួយជាមួយនឹងប្រមុខរដ្ឋរុស្ស៊ី។

សហរដ្ឋអាមេរិក បានផ្ញើលិខិតចុងក្រោយមួយ ទៅជូនប្រធានសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ដោយបានព្រមានដល់អង្គការសហប្រជាជាតិ (UN) ថា ក្រុងវ៉ាស៊ីនតោន មានព័ត៌មានគួរឱ្យទុកចិត្តបំផុត គឺរុស្ស៊ី បាចុះបញ្ជីជនជាតិអ៊ុយក្រែន «ត្រូវស.ម្លាប់ ឬបញ្ជូនទៅកាន់ជំរំឃុំឃាំង» នៅក្នុងព្រឹត្តិការណ៍ នៃការលុកលុយ ចូលឈ្លានពានទៅលើប្រទេសអ៊ុយក្រែន។

ការផ្ញើលិខិតទៅកាន់ប្រធានសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ នោះ បានកើតឡើង ក្រោយពេលក្រុងវ៉ាស៊ីនតោន បានព្រមាន អំពីការឈ្លានពានរបស់រុស្ស៊ី ទៅលើប្រទេសអ៊ុយក្រែន អាចនឹងខិតចូលមកដល់ ដោយសារទាហានរុស្ស៊ី កំពុងតែប្រមូលផ្តុំកម្លាំងកាន់តែច្រើន ឡើង នៅជិតព្រំដែនរបស់អ៊ុយក្រែន។ ជាមួយគ្នានេះ សហរដ្ឋអាមេរិក មាន«ការព្រួយបារម្ភយ៉ាងខ្លាំង» ហើយព្រមាន អំពី «គ្រោះមហន្តរាយដល់សិទ្ធិមនុស្ស» ដែលអាចនឹងកើតមាន ឡើង ប្រសិនបើរុស្ស៊ីបើកការវាយលុក ចូលឈ្លានពានទៅលើប្រទេសអ៊ុយក្រែន។

ដោយឡែក លោក អែមម៉ាញ៉ែល ម៉ាក្រុង (Emmanuel Macron) បានបញ្ជាក់ថា លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក និង សមភាគីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន បានព្រមព្រៀង ជួបប្រជុំកំពូលមួយ ជុំវិញបញ្ហាអ៊ុយក្រែន ដោយផ្តល់នូវជម្រើសមួយ អាចចាកចេញពីវិបត្តិដ៏គ្រោះថ្នាក់បំផុត នៅក្នុងរយៈពេលជាច្រើនទសវត្សរ៍កន្លងមកនេះ៕ រក្សាសិទ្ធិដោយ ៖ សារាយSN

×