Wednesday, January 21, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តុលាការយុត្ដិធម៌អន្ដរជាតិ ចាប់ផ្ដើមដំណើរការសំណុំរឿង ប្រល័យពូជសាសន៍ នៅមីយ៉ាន់ម៉ា

ក្រុងឡាអេ ៖ តុលាការយុត្ដិធម៌អន្ដរជាតិ ហៅកាត់ ICJ របស់អង្គការសហប្រជាជាតិ មានមូលដ្ឋាន នៅទីក្រុងឡាអេ ប្រទេសហូល្លង់ កាលពីថ្ងៃចន្ទ ទី២១ ខែកុម្ភៈ ឆ្នាំ២០២២ បានដំណើរការសវនាការ លើសំណុំរឿងប្រល័យពូជសាសន៍របស់ពួកយោធាមីយ៉ាន់ម៉ា ប្រឆាំងនឹងជនជាតិភាគតិច រ៉ូហ៊ីងយ៉ា។

សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២ ថា តុលាការយុត្ដិធម៌អន្ដរជាតិ (ICJ) បានចាប់ផ្ដើមដំណើរការសវនាការជំទាស់បឋមរបស់មីយ៉ាន់ម៉ា ជុំវិញសំណុំរឿងប្រល័យពូជសាសន៍ លើជនជាតិភាគតិច មូស្លីម រ៉ូហ៊ីងយ៉ា (Rohingya) នៅក្នុងអំឡុងឆ្នាំ២០១៧។ ការបើកដំណើរការ លើសំណុំរឿងប្រល័យពូជសាសន៍នេះ បានចាប់ផ្ដើម នៅថ្ងៃចន្ទ ទី២១ ខែកុម្ភៈ ឆ្នាំ២០២២ ហើយវាជាការផ្តល់នូវភាពបន្ទាន់ និង ស្មុគស្មាញបំផុត ក្រោយពេលមានអំពើរដ្ឋប្រ.ហារ នៅក្នុងប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១។

ប្រទេសហ្គាមបៀ ជាតំណាងឲ្យដើមបណ្ដឹង ក្នុងនាមជាអង្គការសហប្រតិបត្ដិការអ៊ិស្លាម ហៅកាត់ OIC បានលើកយកសំណុំរឿងប្រល័យពូជសាសន៍ លើជនជាតិភាគតិចមូស្លីមរ៉ូហ៊ីងយ៉ា នៅក្នុងប្រទេសមីយ៉ាន់ម៉ា ទៅកាន់តុលាការយុត្ដិធម៌អន្តរជាតិ (ICJ) ក្រោយពេលពួកយោធា នៃប្រទេសអាស៊ានមួយនេះ បានបង្រ្កាបយ៉ាងសា.ហាវព្រៃ.ផ្សៃ កាលពីអំឡុងឆ្នាំ២០១៧។

សកម្មភាពបង្ក្រាបដ៏សា.ហាវយង់.ឃ្នងនោះ បានបង្ខំឲ្យជនជាតិមូស្លីម រ៉ូហ៊ីងយ៉ា ជាង៧00 000នាក់ រត់ភៀសខ្លួន ទៅកាន់បង់ក្លាដែស ជាប្រទេសជិតខាង ចំពេលមានសេចក្តីរាយការណ៍ថា ពួកយោធាមីយ៉ាន់ម៉ា បានដុតបំផ្លាញភូមិឋានរបស់ពួកគេ ហើយអនុវត្តនូវការកា.ប់ស.ម្លាប់ ជាទ្រង់ទ្រាយធំ ចាប់រំ.លោភបូក និងការរំ.លោភបំពានផ្សេងៗជាច្រើនទៀត។

បើតាមការស៊ើបអង្កេតរបស់អង្គការសហប្រជាជាតិ បានរកឃើញថា ការបង្រ្កាបនោះ បានអនុវត្ត ដោយ «ចេតនាលើការប្រល័យពូជសាសន៍» ហើយបានផ្តល់អនុសាសន៍ឱ្យកាត់ទោស លើលោកឧត្ដមសេនីយ៍ មីន អ៊ោង ហ្លាង (Min Aung Hlaing) មេដឹកនាំរដ្ឋប្រ.ហារយោធា និង ជាអ្នកគ្រប់គ្រងរបបសឹក នៅមីយ៉ាន់ម៉ា ហើយឧត្តមសេនីយ៍ចំនួន៥នាក់ផ្សេងទៀត។

កាលពីអំឡុងខែធ្នូ ឆ្នាំ២០១៩ លោកស្រី អ៊ោង សាន៊ស៊ូជី ប្រធានគណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ ហៅកាត់ NLD ដែលកាលនោះ ជាមេដឹកនាំរដ្ឋាភិបាលស៊ីវិល បានធ្វើដំណើរទៅកាន់ទីក្រុងឡាអេ ដើម្បីការពារប្រទេសមីយ៉ាន់ម៉ា លើសំណុំរឿងប្រល័យពូជសាសន៍នេះ។ ប៉ុន្ដែបច្ចុប្បន្ន លោកស្រី ត្រូវបានពួកយោធាមីយ៉ាន់ម៉ា បណ្ដេញចេញពីតំណែង ក្រោមអំពើរដ្ឋប្រ.ហារ កាលពីថ្ងៃទី១ ខែកុម្ភៈឆ្នាំ២០២១។ ដោយឡែក របបយោធាមីយ៉ាន់ម៉ា បានអះអាងថា តំណាងរបស់ពួកគេ នឹងជំទាស់ជាបឋម នៅក្នុងតុលាការយុត្ដិធម៌អន្ដរជាតិ (ICJ) នេះ។

រដ្ឋាភិបាលរួបរួមជាតិ (ហៅកាត់ NUG) ត្រូវបានសមាជិកសភាជាប់ឆ្នោតរបស់គណបក្ស NLD បង្កើតឡើង ក្រោយអំពើរដ្ឋប្រ.ហារយោធា បានប្រកាស កាលពីសប្តាហ៍មុន ថា ពួកគេបានដកខ្លួន ចេញពីសំណុំរឿងប្រល័យពូជសាសន៍នេះ ហើយចង់ឱ្យតុលាការ ICJ ដំណើរការ លើរឿងក្តីនេះបន្ដទៀត។

ទោះជាយ៉ាងណា រហូតមកដល់ពេលនេះ ជនជាតិភាគតិច រ៉ូហ៊ីងយ៉ា ប្រហែល៦០០ ០០០នាក់ នៅរដ្ឋរ៉ាឃីន នាភាគខាងលិច ប្រទេសមីយ៉ាន់ កំពុងតែបន្ដរស់នៅ ក្រោមការរឹតបន្ដឹងយ៉ាងខ្លាំងក្លាបំផុត លើសកម្មភាពរបស់ពួកគេ ។ ក្រៅពីនេះ ពួកយោធា តែងតែបង្កើននូវការបំភិតបំភ័យដល់ជនជាតិភាគតិចទាំងនោះបន្ថែមទៀតផង៕រក្សាសិទ្ធិដោយ ៖ សារាយSN

×