Monday, September 15, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្រ្តីក្រសួងសុខាភិបាល ជំរុញដល់មន្ដ្រីសុខាភិបាល ពង្រឹងសកម្មភាព អនុវត្តជំហានចុងក្រោយ ឆ្ពោះទៅលុបបំបាត់ជំងឺគ្រុនចាញ់ ប្រភេទប្លាស់ស្មូដ្យូមហ្វាល់ស៊ីប៉ារ៉ូម នៅឆ្នាំ២០២៣

សៀមរាប ៖ ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានថ្លែងជំរុញដល់មន្ដ្រីសុខាភិបាលទូទាំងប្រទេស ត្រូវបន្ដការខិតខំយកចិត្ដទុកដាក់ និងពង្រឹងសកម្មភាព អនុវត្តជំហានចុងក្រោយឆ្ពោះ ទៅលុបបំបាត់ជំងឺគ្រុនចាញ់ប្រភេទប្លាស់ស្មូដ្យូមហ្វាល់ស៊ីប៉ារ៉ូមនៅឆ្នាំ២០២៣ ។

ឯកឧត្តមរដ្ឋមន្ដ្រី ថ្លែងបែបនេះក្នុងឱកាសអញ្ជើញជាអធិបតីភាពបើកសន្និបាត បូកសរុបការងារឆ្នាំ២០២១ និងលើកទិសដៅ ឆ្នាំ២០២២ របស់មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹង ជំងឺគ្រុនចាញ់ប៉ារ៉ាស៊ីតសាស្រ្តនិងបាណកសាស្រ្ត នៅខេត្តសៀមរាប ព្រឹកថ្ងៃអង្គារ ទី២២ ខែកុម្ភៈ ឆ្នាំ២០២២ នេះ ។

ឯកឧត្តមរដ្ឋមន្ដ្រី បានបញ្ជាក់ថា ការចូលរួមចំណែកយ៉ាងសកម្មពីមន្ដ្រីពាក់ព័ន្ធនេះ គឺជាភាពចំាបាច់បំផុត ដើម្បីសម្រេចឲ្យបាននូវផែនការយុទ្ធសាស្ត្រជាតិលុបបំបាត់ជំងឺគ្រុនចាញ់ឆ្នាំ២០១១-២០២៥ របស់រាជរដ្ឋាភិបាល ជាពិសេសគឺជំហានចុងក្រោយលុបបំបាត់ ឲ្យបាននូវជំងឺគ្រុនចាញ់ប្រភេទហ្វាល់ស៊ីប៉ារ៉ូម នាឆ្នាំ២០២៣។ ឯកឧត្តមសាស្ដ្រាចារ្យ បានបញ្ជាក់ថាចំនួនអ្នកជំងឺប្លាស់ស្មូដ្យូមហ្វាល់ស៊ីប៉ារ៉ូម ថ្វីត្បិតតែមានការថយចុះច្រើនតែយើងត្រូវពង្រឹងបន្ថែមទៀត ជាពិសេសសកម្មភាអនុវត្តជំហានចុងក្រោយ។

ឆ្លៀតឱកាសក្នុងការអបអរសាទរចំពោះសមិទ្ធិផលខាងលើឯកឧត្តមរដ្ឋមន្ដ្រី ផ្តល់នូវមតិណែនៃផ្តាំផ្ញើក្នុងអង្គសន្និបាតដូចខាងក្រោម៖ ចំពោះកម្មវិធីប្រយុទ្ធនឹងជំងឺគ្រុនចាញ់
១-ត្រូវពិនិត្យតាមដានស្ថានភាពជំងឺឲ្យទាន់ពេលវេលារាល់២៤ម៉ោង និងមានវិធានការឆ្លើយតបបន្ទាន់តាមវិធីសាស្រ្ត ១-៣-៧ (រកឃើញករណីវិជ្ជមាន ត្រូវព្យាបាលនិងកំណត់ភូមិសាស្រ្តសំបុកចំលង និងឆ្លើយតបកំចាត់សំបុកបង្កជំងឺ)។
២-ត្រូវចូលរួមប្រតិបត្តិអោយមានប្រសិទ្ធភាពនូវវិធីសាស្រ្តជំហានចុងក្រោយ “លុបបំបាត់ជំងឺគ្រុនចាញ់ប្រភេទហ្វាល់ស៊ីប៉ារ៉ូមត្រឹមឆ្នាំ២០២៣” លើគោលដៅប្រជាជនចេញ-ចូលទៅតំបន់ប្រឈមជំងឺគ្រុនចាញ់ ដូចជា អ្នកប្រកបរបរ អ្នកទៅបោះជំរុំ ឬអ្នកទេសចរណ៍កម្សាន្តក្នុងព្រៃ/ភ្នំ ជាដើម។ ពីពេលនេះទៅខ្ញុំសូមលើកទឹកចិត្ត និងអញ្ជើញក្រសួងទេសចរណ៍ចូលរួមគាំទ្រ សកម្មភាពរបស់កម្មវិធីឲ្យបានទូលំទូលាយផងជាចាំបាច់។
៣-ត្រូវបង្កើនប្រសិទ្ធភាពនៃការគ្របដណ្តប់មុងជ្រលក់ថ្នាំដល់ប្រជាជនចល័ត និងចំណាកស្រុកអោយបាន១០០% ពិសេសតាមរយៈអ្នកស្ម័គ្រចិត្តព្យាបាលជំងឺគ្រុនចាញ់ចល័ត។
៤-ត្រូវពង្រឹង និងពង្រីកវិសាលភាពការព្យាបាលផ្តាច់ជំងឺគ្រុនចាញ់ប្រភេទវីវ៉ាក់ដោយថ្នាំ Primaquine ១៤ថ្ងៃ នៅទូទាំងប្រទេសឲ្យមានប្រសិទ្ធភាពខ្ពស់៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

×