Sunday, October 13, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួង​ធនធានទឹក និង​ឧតុនិយម បញ្ជាក់​ពី​​អាកាសធាតុ​ប្រចាំ​សប្តាហ៍ (​ចាប់ពី​ថ្ងៃទី ៣១ តុលា – ០៧ វិច្ឆិកា ២០១៧)

ភ្នំពេញ ៖ បន្ទាប់ពី​បាន​តាមដាន​លើ​ស្ថានភាព​អាកាសធាតុ​រួចមក ឃើញថា ៖

-​ព្រះរាជាណាចក្រ​កម្ពុជា បាននិងកំពុង​ទទួល​នូវ​របប​ខ្យល់មូសុង​ឦសាន​។​

-​ចាប់ពី​ថ្ងៃទី ២-៤ ខែវិច្ឆិកា ឆ្នាំ ២០១៧ ខ្យល់មូសុង​ឦសាន​នឹង​បង្កើន​ឥទ្ធិពល​ខ្លាំង​។ ខ្យល់​មាន​ល្បឿន​ពី ៥-៨​ម៉ោង​/១​វិនាទី ។​

-​មាន​វិ​សម្ពាធ​ទាប​មួយ បាន​កើតឡើង​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​។ វិ​សម្ពាធ​នេះ នឹងធ្វើ​ដំណើរ​ចូលមក​ប៉ែក​ខាងក្រោម​ឈូង​សមុទ្រថៃ​។​

​លក្ខណៈ​បែបនេះ នឹងធ្វើ​ឲ្យ​អាកាសធាតុ​នៅ​ព្រះរាជាណាចក្រ​កម្ពុ​ជាមាន​ស្ថានភាព​ដូចខាងក្រោម ៖
១.​ចាប់ពី​ថ្ងៃទី​៣១ ខែតុលា ដល់​ថ្ងៃទី​២ ខែវិច្ឆិកា ឆ្នាំ​២០១៧ និង​មាន​ភ្លៀង​ធ្លា​ក់នៅ​បណ្តា​ខេត្ត​នានា ពិសេស​បណ្តា​ខេត្ត​នៅ​តំបន់​ទំនាប​កណ្តាល​ភាគខាងត្បូង និង​ភាគខាងកើត (​ជាប់​ប្រទេស​វៀតណាម​) ។​

២.​សម្រាប់​រាជធានី​ភ្នំពេញ ៖ ចាប់ពី​ថ្ងៃទី​០២-០៤ ខែវិច្ឆិកា អាចមាន​ភ្លៀង​ពី​តិច​ទៅ​មធ្យម (​នៅពេល​យប់​) តែមាន​ខ្យល់​ខ្លាំង​។ សីតុណ្ហភាព​អប្បបរមា​ស្ថិតក្នុង​រង្វង់ ២២​អង្សាសេ​។​

៣.​ចាប់ពី​ថ្ងៃទី 02-03 ខែវិច្ឆិកា ឆ្នាំ​២០១៧ នឹងមាន​ភ្លៀង​ធ្លាក់​នៅ​តំបន់​មាត់សមុទ្រ ជាពិសេស​ខេត្តកំពត កែប និង​ខេត្ត​ព្រះសីហនុ​។ លើ​ផ្ទៃសមុទ្រ នឹងមាន​ភ្លៀង​លាយឡំ​នឹងខ្យល់​បក់បោក​ខ្លាំង​។​

​សូម​បងប្អូន​ប្រជា​នេសាទ និង​អ្នកធ្វើដំណើរ​តាម​សមុទ្រ បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់ ដើម្បី​ចៀសវាង​នូវ​គ្រោះថ្នាក់​ផ្សេងៗ​ដែល​អាច​កើតមានឡើង​ជាយថាហេតុ​៕​ ដោយ ៖ នាថ

×