Sunday, December 21, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួនក្រុមអ្នកញៀនល្បែងជិត ១០ នាក់ ពាក់ព័ន្ធនឹងការ បើកល្បែងស៊ីសងជល់មាន់ខុសច្បាប់ នៅខេត្តបាត់ដំបង!

បាត់ដំបង ៖ កម្លាំងនគរបាលស្រុកសង្កែ កាលពីថ្ងៃទី ២៣ ខែ កុម្ភ: ឆ្នាំ ២០២២ ន បានចុះបង្រ្កាបទីតាំងលេងល្បែងស៊ីសងជល់មាន់មួយកន្លែង និង បានឃាត់ខ្លួនបុរសសង្ស័យ ចំនួនជិត ១០នាក់ ប្រព្រឹត្តនៅចំណុចចម្ការក្រូចឆ្មា ស្ថិតក្នុងភូមិ សំរោងកោង ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង ។

យោងតាមរបាយការណ៍របស់កម្លាំងនគរបាលស្រុកសង្កែ បានឲ្យដឹងថា ការចុះបង្រ្កាប ទីតាំង លេងល្បែងស៊ីសង ( ជល់មាន់) ខុសច្បាប់ ខាងលើនេះ ត្រូវបានធ្វើឡើង បន្ទាប់ពីកម្លាំងនគរបាល បានទទួលពាក្យបណ្តឹងពីប្រជាពលរដ្ឋ មានការបើកកន្លែងជល់មាន់ នៅចំណុច បង្រ្កាបខាងលើ។

ក្រោយប្រតិបត្តិការការបង្រា្កប, កម្លាំងសមត្ថកិច្ចនគរបាល បានរឹបអូស បានវត្ថុតាងរួមមាន ៖ -មាន់ជល់ ចំនួន ២ ក្បាល , ជញ្ជីងសម្រាប់ ថ្លឹង មាន់ជល់ ចំនួន ១, សង្វៀនសម្រាប់ជល់មាន់ចំនួន ២ , ឆ្នាំងដាំទឹកសម្រាប់ស្អំមាន់ជល់ចំនួន ១ និងម៉ូតូចំនួន ២គ្រឿង ។

បច្ចុប្បន្ននេះ ជនសង្ស័យខាងលើ ត្រូវបានៅបញ្ចូនមកស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

×