Sunday, December 21, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បញ្ជូនខ្លួនបុរសម្នាក់ ទៅតុលាការ ពាក់ព័ន្ធនឹងអំពើហិ.ង្សាវា.យប្រពន្ធសន្លប់ ពីព្រោះខឹងសុំលុយមិនបាន ដើម្បីទិញគ្រឿងញៀនជក់

ខេត្តស្ទឹងត្រែង ៖ កម្លាំងមន្ត្រីនគរបាលស្រុកសៀមប៉ាង កាលកាលពីថ្ងៃទី ២៤ ខែ កុម្ភៈ ឆ្នាំ២០២២នេះ បានចាប់ និងបញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅកាន់ស្ថាប័នអយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង ដើម្បីសាកសួរ និងសម្រេចតាមផ្លូវច្បាប់ ជាប់ពាក់ព័ន្ធករណីហិ.ង្សាដោយចេតនា វា.យប្រពន្ធ បណ្តាលឲ្យរងរបួសធ្ងន់ ដោយសារតែ ខឹងនឹងនាង មិនឲ្យលុយទិញគ្រឿងញៀនជក់ ប្រព្រឹត្តនៅភូមិកេតមឿង ឃុំស្រែសំបូរ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។

មន្ត្រីនគរបាលស្រុកសៀមប៉ាង បានឲ្យដឹងថា ជនសង្ស័យមាន ឈ្មោះ ម៉ាន ឡន ភេភេទប្រុស អាយុ៣៣ឆ្នាំ ( ត្រូវជាប្តី) ។ ចំណែកឯជនរងគ្រោះមានឈ្មោះ មាន ញ៉ុ ត អាយុ ២៩ ឆ្នាំ (ត្រូវប្រពន្ធ) ។ អ្នកទាំងពីរមានទីលំនៅ នៅភូមិកេ ត មឿង ឃុំស្រែសំបូរ ស្រុក សៀម ប៉ា ង ខេត្តស្ទឹងត្រែង ។

បច្ចុប្បន្ននេះ , ជនសង្ស័យ កំពុងត្រូវបានសាកសួរចម្លើយ នៅឯអយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង នៅឡើយ៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

×