ព្រះសីហនុ៖ កម្លាំងកងរាជអាវុធហត្ថក្រុងព្រះសីហនុ កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ ២០២២ បានចុះឃាត់ខ្លួនបុរសជនជាតិចិនម្នាក់ ពាក់ព័ន្ធករណី ជួញដូរគ្រឿងញៀន ប្រព្រឹត្ត នៅភូមិ៦, សង្កាត់៤, ក្រុង-ខេត្តព្រះសីហនុ ។
មន្ត្រីកងរាជអាវុធហត្ថបានឲ្យដឹងថា ជនសង្ស័យ រូបនេះ មានឈ្មោះ Malian Fei ភេទប្រុស ឆ្នាំកំណើត ១៩៨២ ជនជាតិចិន មុខរបរមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្នភូមិ០១ សង្កាត់ ០៤ ក្រុង-ខេត្តព្រះសីហនុ ។

ចំណែកវត្ថុតាងដែលសមត្ថកិច្ចកងរាជអាវុធហត្ថ ថកហូតបានរួមមាន៖ គ្រឿងញៀន ប្រភេទម៉ាទឹកកក ញៀន ១៥ កញ្ចប់, ច្នាំគ្រាប់ពណ៌ផ្កាឈូកប្រភេទ WY ចំនួន ០៤គ្រាប់ , និង ទូរស័ព្ទដៃចំនួន ១ គ្រឿង ។
បច្ចុប្បន្ននេះ ជនសង្ស័យត្រូវឃាត់ខ្លួន ជាបណ្តោះអាសន្ន នៅឯបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត និងកសាងសំណុំរឿង ដើម្បីបញ្ជូនខ្លួន ទៅកាន់សាលាដំបូងខេត្តព្រះសីហនុ ដើម្បីចាត់ការតាមនិតិវិធីច្បាប់៕រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

