អ៊ុយក្រែន ៖ បន្ទាប់ពីមានការវា.យប្រ.ហារធ្ងន់ៗទៅលើទីតាំងសំខាន់ៗច្រើនកន្លែងលើភូមិភាគកណ្ដាលអ៊ុយក្រែន ធ្វើឲ្យមានការខូចខាតដ៏ធំនោះ ជាការឆ្លើយតប ក្រុមយោធាផ្នែកមីស៊ីលរបស់អ៊ុយក្រែន បានវា.យប្រ.ហារទៅលើកប៉ាល់ដឹកទំនិញ២គ្រឿងរបស់រុស្ស៊ី បណ្តាលឱ្យលិចនៅកណ្ដាលសមុទ្រ Azov ។
បើតាមភ្នាក់ងារសន្តិសុខរុស្ស៊ី ដែលត្រូវបានដកស្រង់ដោយសារព័ត៌មាន RT របស់រុស្ស៊ី នៅមុននេះបន្តិច គឺរសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ នេះ ឲ្យដឹងថា កប៉ាល់ដឹកទំនិញស៊ីវិលរុស្ស៊ី ២គ្រឿង ត្រូវបានវា.យប្រ.ហារដោយមីស៊ីលរបស់កងកម្លាំងអ៊ុយក្រែន នៅសមុទ្រ Azov។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន RT នៅមុននេះបន្តិចថ្ងៃទី២៤ ខែកម្ភៈ ឆ្នាំ២០២២។

យ៉ាងណាក៏ដោយ ភាពប្រញាប់ប្រញាល់ស្លន់ស្លោរបស់យោធាអ៊ុយក្រែន ក៏បានបើកបររថពាសដែកទៅបុក និងកិនរថយន្ដជនស៊ីវិលជាច្រើនគ្រឿង ខណៈម្ចាស់រថយន្ដបានត្រឹមឈរសម្លឹងមើលហេតុការណ៍ទាំងក្ដីរន្ធត់។ ប៉ុន្តែភ្លាមៗនោះ មិនទាន់មានការបញ្ជាក់ឱ្យច្បាស់ថា ជាចេតនាប្រើរថពាសដែកកិនរថយន្ដជនស៊ីវិលរបស់រុស្សី ឬថា ពួកគេស្លន់ស្លោ ភ្លាត់ស្នៀតប្រើប្រាស់រថពាសដែកខុសបច្ចេកទេស ឬយ៉ាងណានោះទេ?
ជាមួយគ្នានេះដែរ បើតាមការចេញផ្សាយរបស់សារព័ត៌មាន Al Jazeera នារសៀលថ្ងៃព្រហស្បតិ៍ដដែលនេះ ក្រុមយោធាអ៊ុយក្រែន អះអាងថា យន្ដហោះចម្បាំង ៦គ្រឿងរបស់រុស្ស៊ីត្រូវបានបា.ញ់ ទម្លាក់ក្នុងការវា.យប្រ.យុទ្ធគ្នា នៅឯតំបន់ភាគខាងកើតនៃប្រទេសអ៊ុយក្រែន ហើយកងទ័ពរុស្ស៊ី ៥០នាក់ ត្រូវបានស.ម្លាប់។
ប៉ុន្តែការអះអាងរបស់យោធាអ៊ុយក្រែននេះ ត្រូវបានក្រសួងការពារជាតិរុស្ស៊ី បានច្រានចោល ដោយបញ្ជាក់ថា មិនមានការបា.ញ់ទម្លាក់យន្ដហោះចម្បាំងរុស្ស៊ី ៥គ្រឿង និងឧទ្ធម្ភាគចក្រ១គ្រឿងនោះទេ។

ក្រោយចាប់ផ្ដើមបើកការវាយប្រហារប៉ុន្មានម៉ោងមកនេះ ក្រសួងការពារជាតិរុស្ស៊ី បានចេញសេចក្ដីប្រកាសព័ត៌មានថា ហេដ្ឋារចនាសម្ព័ន្ធយោធានៃមូលដ្ឋានទ័ពអាកាស នៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន ឃ្លាំងគ្រាប់ និងសព្វាវុធ ត្រូវបានយោធារុស្ស៊ីប្រើមីស៊ីលបំផ្លាញធ្វើឱ្យញ្ឈប់ដំណើរការ , រីឯប្រព័ន្ធការពារដែនអាកាសនៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនទៀត ក៏ត្រូវបាន បំផ្លាញផងដែរ, នេះជាប្រតិបត្តិការយោធា ដាក់ចេញដោយ លោក វ៉្លាឌីមៀរ ពូទីន។
ងាកទៅមើលជនស៊ីវិលវិញ, ប្រជាជនអ៊ុយក្រែន នៅក្នុងរដ្ឋធានីកៀវ បាននាំគ្នាសម្រុកចេញពី រដ្ឋធានីមួយនេះ អ្នកខ្លះប្រើប្រាស់រថយន្តផ្ទាល់ខ្លួន អ្នកខ្លះសម្រុកទៅរករថភ្លើងក្រោមដី និងអ្នកខ្លះទៀតតាមរយៈរថយន្តក្រុង បង្កឱ្យមានការកកស្ទះចរាចរណ៍យ៉ាងខ្លាំង ដោយសារពួកគេភ័យខ្លាចពីការផ្ទុះសង្រ្គាមទ្រង់ទ្រាយធំ បន្ទាប់ពីរុស្ស៊ី ចាប់ផ្ដើមបើកការវាយលុកចូលអ៊ុយក្រែន៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN














