បរទេស ៖ ស្របពេលប្រធានាធិបតីរុស្ស៊ី បានបញ្ជាកងទ័ពរបស់ខ្លួន វា.យប្រ.ហារទ្រង់ទ្រាយធំ ចូលទៅលើទឹកដីអ៊ុយក្រែន នោះភា្លម ទីផ្សារនានា នៅលើពិភពលោក បាន និង កំពុងតែចាប់ផ្ដើមរង្គោះរង្គើ ហើយរហូតមកដល់ពេលនេះ បំផ្ទុះអាវុធវា.យប្រ.ហារគ្នាយ៉ាងប.ង្ហូរឈា.ម កំពុងតែកើតមានឡើង នៅតាមទីក្រុងជាច្រើន នៃប្រទេសអឺរ៉ុបមួយនេះ។

បើតាមទីភ្នាក់ងារសារព័ត៌មាន Reuters បានផ្សាយ នៅថ្ងៃទី២៤ ខែកុម្ភៈ ថា កម្លាំងយោធារុស្ស៊ី បានបើកប្រតិបត្ដិការយ៉ាងពិសេស វា.យប្រ.ហារ ចេញពីទឹកដីរុស្ស៊ីផ្ទាល់ និង ប្រទេសបេឡារុស ចូលទៅលើទឹកដីអ៊ុយក្រែន។ សកម្មភាពយោធារុស្ស៊ី បានធ្វើឡើង ក្រោយពេលោក វ៉្លាឌីមៀរ ពូទីន ប្រធានាធិបតីរុស្ស៊ី បានបញ្ជាឲ្យបើកប្រតិបត្ដិការទ្រង់ទ្រាយធំ។
លោក វ៉្លាឌីមៀរ ពូទីន ប្រធានាធិបតីរុស្ស៊ី បានថ្លែងទៅកាន់ប្រជាជាតិរបស់ខ្លួន ស្របពេលកិច្ចប្រជុំបន្ទាន់របស់ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ កំពុងតែពិភាក្សា អំពីវិបត្ដិអ៊ុយក្រែន ថា ការប៉ះទង្គិចគ្នា រវាងកងកម្លាំងអ៊ុយក្រែន និងរុស្ស៊ី ពិតជាំ «ចៀសមិនរួច» ហើយ «គ្រាន់តែបញ្ហាពេលវេលា» ប៉ុណ្ណោះ។ ករណីនេះ ដោយសារតែណាតូ កំពុងតែពង្រីកខ្លួន ចូលមកកាន់តំបន់អឺរ៉ុបខាងកើត ហើយប្រើប្រាស់ទឹកដី អ៊ុយក្រែន ជាខែល គឺជាការមិនអាចទទួលយកបាន។ ចំណែកការបើកប្រតិបត្ដិការយោធារបស់រុស្ស៊ី ក៏ដើម្បីការពារប្រជាជនរបស់ខ្លួន តែប៉ុណ្ណោះ។ កាលៈទេសៈនេះ ទាមទារឲ្យការសម្រេចចិត្ត ពីរុស្ស៊ី។

ជាមួយនឹងសកម្មភាពយោធារបស់រុស្ស៊ី បានធ្វើឲ្យរូបិយប័ណ្ណ Rouble របស់ប្រទេសនេះ បានធ្លាក់ចុះ រហូតដល់៥,៤ភាគរយ ដែលជាកម្រិតទាបបំផុត កាលពីព្រឹក ថ្ងៃព្រហស្បតិ៍ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ បន្ទាប់ពីទីផ្សារហិរញ្ញវត្ថុ ត្រូវបានរង្គោះរង្គើ ដោយសារការសម្រេចចិត្តរបស់លោក វ៉្លាឌីមៀរ ពូទីន (Vladimir Putin) បញ្ជាឲ្យវាយលុកលុយទ្រង់ទ្រាយធំ ចូលឈ្លានពានទៅលើប្រទេសអ៊ុយក្រែន។
ដោយឡែក ក្រុមហ៊ុន Moscow Exchange ដែលជាក្រុមហ៊ុនប្តូរប្រាក់ធំដ៏បំផុត នៅក្នុងប្រទេសរុស្ស៊ី ប្រតិបត្តិការលើទីផ្សារជួញដូរ នៅក្នុងភាគហ៊ុន មូលបត្របំណុល ទីផ្សារប្តូរប្រាក់បរទេស បានបញ្ជាក់ កាលពីព្រឹក ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ថា ក្រុមហ៊ុន នឹងផ្អាករាល់ការជួញដូរ នៅលើទីផ្សារទាំងអស់។
តម្លៃប្រេងឆៅ បានឡើងថ្លៃ រហូតដល់១០០ដុល្លារ ក្នុង១ធុង (ឬមួយបារ៉ែល) ហើយនេះជាការឡើងថ្លៃខ្ពស់លើកដំបូង ចាប់តាំងពីឆ្នាំ២០១៤មក។ ដោយឡែក ប្រាក់យ៉ែន (Yen) របស់ជប៉ុន និង ប្រាក់ដុល្លាររបស់សហរដ្ឋអាមេរិក គឺមានសុវត្ថិភាព រួមជាមួយនឹងមាស់ នៅតែបន្ដឡើងថ្លៃ។ ចំណែកទីផ្សារភាគហ៊ុន បានធ្លាក់ចុះយ៉ាងខ្លាំង មានដូចជា Hang Seng នៅហុងកុង ធ្លាក់ចុះ៣,១ភាគរយ, Nikkei ធ្លាក់ចុះ២ភាគរយ, Seoul ធ្លាក់ចុះ ២,៧ភាគរយ និង ASX នៅទីក្រុងស៊ីដនី ប្រទេសអូស្រ្ដាលី ធ្លាក់ចុះ៣ភាគរយ៕ រក្សាសិទ្ធិដោយ ៖ សារាយSN















