Wednesday, January 21, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុងវ៉ាស៊ីនតោន បញ្ជូនកងទ័ពបន្ថែម ការពារសម្ពន្ធមិត្ត ទប់ទល់រុស្ស៊ី

រដ្ឋធានីវ៉ាស៊ីនតោន ៖ ស្របពេល រុស្ស៊ី កំពុងតែបើកប្រតិបត្ដិការ វា.យលុកទ្រង់ទ្រាយធំ ព្រមគ្នា ចេញពីទិសខាងជើង ខាងកើត និងខាងត្បូង វាយសង្រ្គប់ទៅលើប្រទេសអ៊ុយក្រែននោះភ្លាម ប្រធានាធិបតីសហរដ្ឋអាមេរិក បានបញ្ជាឲ្យបញ្ជូនកងទ័ព ជិត១ម៉ឺននាក់បន្ថែមទៀត ទៅដាក់ពង្រាយ នៅតំបន់អឺរ៉ុបខាងកើត។

សារព័ត៌មានសហរដ្ឋអាមេរិក US Today បានចេញផ្សាយ កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ថា លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក បានថ្លែង ចេញពីសេតវិមាន ថា «លោក វ៉្លាឌីមៀរ ពូទីន ជាអ្នកឈ្លានពាន។ ពូទីនបានជ្រើសរើស យកការធ្វើសង្គ្រាមនេះ ហើយឥឡូវគាត់ និង ប្រទេសរបស់គាត់ កំពុងតែប្រឈមមុខនឹងផលវិបាកយ៉ាងខ្លាំងក្លាបំផុត»។

ជាមួយគ្នានេះ លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក បានបញ្ជាក់ថា សហរដ្ឋអាមេរិក នឹងដាក់ពង្រាយកម្លាំងយោធារបស់ខ្លួន បន្ថែមទៅកាន់ប្រទេសអាល្លឺម៉ង់ សម្រាប់ជួយពង្រឹងកម្លាំងសម្ពន្ធមិត្តអង្គការណាតូ នៅតាមតំបន់អឺរ៉ុបខាងកើត។ ក្រោយពេលមានបញ្ជាពីលោក ចូ បៃដិន មន្ទីរបញ្ចកោណ ក៏បានបញ្ជូនកងទ័ព ចំនួន៧ ០០០ នាក់បន្ថែមទៀត ទៅកាន់តំបន់អឺរ៉ុប ដែលជាសម្ពន្ធមិត្តណាតូរបស់ខ្លួន។

ប្រធានាធិបតីសហរដ្ឋអាមេរិក បានបន្ថែមថា ក្រោយពីការបញ្ជូនកងទ័ពទៅការពារសម្ពន្ធមិត្តនោះ លោកក៏បានបង្ហាញទណ្ឌកម្មសេដ្ឋកិច្ចលម្អិតថ្មីមួយ ប្រឆាំងនឹងរុស្ស៊ី។ ការសម្រេចចិត្តរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក ក៏ជាផ្នែកមួយ នៃការឈឺចាប់ ជាលក្ខណៈអន្ដរជាតិ ដើម្បីឆ្លើយតបទៅនឹងទីក្រុងមូស្គូ ដែលកំពុងតែវា.យលុកលុយ ចូលឈ្លានពានទៅលើប្រទេសអ៊ុយក្រែន។

សហរដ្ឋអាមេរិក និង សម្ពន្ធមិត្តបស្ចិមលោក នឹងបង្កកទ្រពសម្បត្ដិរបស់ធនាគារដ៏ធំបំផុតរបស់រុស្ស៊ី ចំនួន៤ ដោយបន្ថែមពីលើទណ្ឌកម្មរបស់សហរដ្ឋអាមេរិក លើគ្រឹះស្ថានហិរញ្ញវត្ថុរបស់រុស្ស៊ី ចំនួន២ផ្សេងទៀត នៅក្នុងសប្ដាហ៍នេះ។ ក្រៅពីនេះ មហាអំណាចលោកខាងលិច នឹងដាក់ទណ្ឌកម្មលើឥស្សរជនរុស្ស៊ី និង ការគ្រប់គ្រងលើការនាំចេញថ្មីបន្ថែមទៀត។

ដោយឡែក វិធានការចុងក្រោយនេះ ក៏បានកំណត់គោលដៅទៅឧស្សាហកម្មការពារជាតិ និង សន្ដិសុខរបស់ប្រទេសបេឡារុស រួមជាមួយនឹងបុគ្គលបេឡារុស ចំនួន២៤នាក់ និង អង្គភាពយោធាជាច្រើនរបស់ប្រទេសនេះ ជុំវិញតួនាទីរបស់ពួកគេ ពាក់ព័ន្ធនឹងការវាយប្រហារទៅលើប្រទេសអ៊ុយក្រែន។

លោក ចូ បៃដិន ប្រធានាធិបតីសហអាមេរិក បានបញ្ជាក់ថា វិធានការសេដ្ឋកិច្ចថ្មីនេះ នឹងកំណត់ទៅលើសមត្ថភាពរបស់រុស្ស៊ី ដើម្បីធ្វើពាណិជ្ជកម្ម ជាប្រាក់ដុល្លារ អឺរ៉ូ ផោន និង ប្រាក់យ៉ែន ដែលជាផ្នែកមួយ នៃសេដ្ឋកិច្ចពិភពលោក៕រក្សាសិទ្ធិដោយ ៖ សារាយSN

×