Sunday, December 21, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រុស្ស៊ី ព្រមចូលតុចរចា តាមសំណើរបស់ប្រធានាធិបតីអ៊ុយក្រែន

រដ្ឋធានីមូស្គូ ៖ ក្រោយពេល ក្រុងមូស្គូ បានសម្រេចបើកប្រតិបត្ដិការយោធាទ្រង់ទ្រាយធំ វាយលុកយ៉ាងសន្ធាប់ ចេញពីប្រទេសរបស់ខ្លួន និង បេឡារុស សម្រុកចូលប្រទេសអ៊ុយក្រែ រហូតឈានដល់ការគ្រប់គ្រងដែនអាកាសរួចមក ទើបប្រធានាធិបតីរុស្ស៊ី បានសម្រេចត្រៀមបញ្ជូនគណៈប្រតិភូទៅកាន់ក្រុង Minsk ប្រទេសបេឡារុស ដើម្បីចរចាគ្នា។

សារព័តមានរុស្ស៊ី RT បានចេញផ្សាយ កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២ ថា លោក វ្ល៉ាឌីមៀរ ពូទីន ប្រធានាធិបតីរុស្ស៊ី បានត្រៀមបញ្ជូនគណៈប្រតិភូ ទៅកានទីក្រុង Minsk ប្រទេសបេឡារុស ដើម្បីឆ្លើយតបនឹងសំណើរបស់ប្រធានាធិបតីអ៊ុយក្រែន លោក Zelensky ដែលបានបង្ហោះសារលើ Facebook ទាមទារឲ្យមានការចរចាគ្នា។

លោក Zelensky ប្រធានាធិបតីអ៊ុយក្រែន បានថ្លែងតាមសារជាវីដេអូថ្មីមួយ បានបង្ហោះនៅលើហ្វេសប៊ុក នៅថ្ងៃសុក្រ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២២ បានអំពាវនាវឱ្យដល់លោក វ្ល៉ាឌីមៀរ ពូទីន ប្រធាធិបតីរុស្ស៊ី សុំឲ្យចូលតុ ដើម្បីចរចាគ្នា។

ទោះជាយ៉ាងណា បើតាមសេចក្តីរាយការណ៍ផ្សេងទៀត បានឲ្យដឹងថា លោ Zelensky មិនបានទាក់ទងជាមួយនាយករដ្ឋមន្ត្រីអ៊ីតាលី លោក Mario Draghi ខណៈយន្តហោះមួយគ្រឿង បានហោះ ចាកចេញពីអាកាសយានដ្ឋាន Zhuliany ទីក្រុងគៀវ ទោះបីជាដែនអាកាសត្រូវបានបិទហើយក្ដី។ បើតាម CNN បានរាយការណ៍ថា លោក Zelensky បានទៅកាន់លេណដ្ឋាន ចូលរួមជាមួយនឹងកងទ័ព ដើម្បីប្រយុទ្ធជាមួយនឹងកងទ័ពរុស្ស៊ី៕រក្សាសិទ្ធិដោយ ៖ សារាយSN

×