Sunday, September 14, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រោះដើម្បីការពារទឹកដី! វីរបុរស​ទ័ព​អ៊ុយក្រែន ពលី.ជីវិត​បំពាក់​គ្រាប់.បែ.ក​លើ​ខ្លួ​ន បំ.ផ្ទុះ​ផ្តា.ច់​ស្ពាន ដើម្បី​ឃាត់ដំណើរ​ទាន​ហា​នរុស្សុី

ទាហាន និងជនស៊ីវិលអ៊ុយក្រែនដែលក្លាហាន ត្រូវបានដឹងថា បានកំពុងត្រៀមប្រយុទ្ធនឹងកងទ័ពរុស្ស៊ីរហូតដល់ស្លាប់ ដោយប្តេជ្ញាកាលពីថ្ងៃសុក្រថានឹង “ផ្តល់ឱ្យលោកពូទីន នូវឋាននរក ពីគ្រប់ផ្ទះទាំងអស់” នៅពេលដែលក្រុមទ័ពរបស់គាត់ កាន់តែរុលទៅមុខឆ្លងកាត់ទីក្រុងដ៏សំខាន់ Kyiv ហើយពួកគេបានធ្វើរឿងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ។

ក្នុងចំណោមនោះ មានទាហានម៉ារីនម្នាក់​ដែលបានពលីជីវិតបំផ្ទុះ​ខ្លួនឯង​ជាមួយនឹងស្ពានមួយ​នៅក្នុងតំបន់ Kherson ក្បែរ​គ្រីមា ក្នុងទង្វើ​ដ៏វីរភាព​ដើម្បីបង្អង់ដំណើរទាហានរុស្ស៊ី។ កងម៉ារីនរូបនោះមានឈ្មោះថា Vitaly Shakun ។ គាត់កំពុងគ្រប់គ្រងស្ពាន Henichesk ក្នុងតំបន់ Kherson នៅពេលដែលទាហានរុស្ស៊ី បុកចូលមក។

យោងតាមការបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់អគ្គសេនាធិការ នោះកងវរសេនាតូចរូបនេះ បានសម្រេចវិធីតែមួយគត់ ដើម្បីបញ្ឈប់ពួកគេ គឺការបំផ្ទុះស្ពាន ហើយ Shakun មិនមានពេលដើម្បីគេចចេញទេ នៅពេលនោះ។ គាត់បានប្រាប់សមមិត្តរបស់គាត់ថា គាត់នឹងបំផ្ទុះ ហើយក្រោយមក ពួកគេបានឮការផ្ទុះមួយ។

មន្ត្រីការពារជាតិជាន់ខ្ពស់ម្នាក់ដែលត្រូវបានដកស្រង់ដោយ CNN បាននិយាយថា កិច្ចខិតខំប្រឹងប្រែងរបស់គាត់ និងកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន ​បានកំពុងធ្វើឱ្យទ័ពរុស្ស៊ី មានភាពយឺតយ៉ាវយ៉ាងខ្លាំង និងកំពុងជួប “ការតស៊ូ” ច្រើនជាងអ្វីដែលពួកគេបានរំពឹងទុក​។

នៅតាមដងផ្លូវនៃទីក្រុងគៀវ អតីតមេដឹកនាំលោក Petro Poroshenko ក៏ស្ថិតក្នុងចំណោមជនស៊ីវិលជាច្រើននាក់ ដែលបង្កើតក្រុមការពារដែនដី ដែលត្រៀមខ្លួនរួចជាស្រេច ដើម្បីទទួលកងទ័ពរបស់លោកពូទីន នៅពេលពួកគេបង្ហាញខ្លួន។ នៅក្នុងបទសម្ភាសន៍ដ៏រំជួលចិត្តមួយនៅលើកញ្ចក់ទូរទស្សន៍ CNN លោក Poroshenko បាននិយាយថា គាត់ទៅកាន់ Kalashnikov ហើយបានប្តេជ្ញាថានឹងមិនចុះចាញ់មេដឹកនាំរុស្ស៊ី ឬកងទ័ពរបស់គាត់ឡើយ។

ដោយឡែក ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky ក៏បានបង្ហោះវីដេអូមួយកាលពីយប់ថ្ងៃព្រហស្បតិ៍ ដែលបង្ហាញថា លោកនៅតែស្ថិតក្នុងទីក្រុង Kyiv នៅការិយាល័យរដ្ឋាភិបាល។ ក្នុងនោះ លោក Volodymyr បានបញ្ជាក់ឲ្យដឹងថា «យើងទាំងអស់គ្នានៅទីនេះ! ទាហានរបស់យើងនៅទីនេះ។ ប្រជាពលរដ្ឋនៅទីនេះ ហើយយើងនៅទីនេះ យើងការពារឯករាជ្យរបស់យើង សូមលើកតម្កើងអ្នកការពាររបស់យើងទាំងប្រុសទាំងស្រី សូមលើកតម្កើងអ៊ុយក្រែន!»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×