រដ្ឋធានីមូស្គូ ៖ ស្របពេលបស្ចិមលោកកំពុងតែបង្កើនកញ្ចប់ទណ្ឌកម្ម ដាក់មកលើក្រុងមូស្គូ ជុំវិញការសម្រេចចិត្តធ្វើសង្គ្រាមរបស់លោក វ៉្លាឌីមៀរ ពូទីន ប្រធានាធិបតីរុស្ស៊ី នោះ ធនាគារកណ្ដាល នៃប្រទេសនេះ បានអះអាងពីការផ្ដល់សាច់ប្រាក់ដល់បណ្ដាធនាគារ នៅក្នុងប្រទេស ដើម្បីការពារសេដ្ឋកិច្ចជាតិ។

សារព័ត៌មានរុស្ស៊ី Russia Today (RT) បានចេញផ្សាយ កាលពីព្រឹក ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ ថា ធនាគារកណ្ដាលរុស្ស៊ី នឹងផ្ដល់នូវសាច់ប្រាក់ ឬជំនួយមិនមែនសាច់ប្រាក់ ជារូបិយប័ណ្ណរូប (លុយរុស្ស៊ី Ruble) ដល់ធនាគារនានា នៅក្នុងប្រទេស។ សកម្មភាពរបស់ធនាគារកណ្ដាលរបស់រុស្ស៊ី នាពេលនេះ ក៏ដើម្បីរក្សាស្ថិរភាពហិរញ្ញវត្ថុ និងការពារសេដ្ឋកិច្ច បញ្ចៀសផលប៉ះពាល់ ពីទណ្ឌកម្មរបស់លោកខាងលិច ជុំវិញប្រតិបត្តិការយោធាទ្រង់ទ្រាយធំ នៅក្នុងប្រទេសអ៊ុយក្រែន។
ធនាគារកណ្ដាលរុស្ស៊ី បានបញ្ជាក់ នៅក្នុងសេចក្ដីថ្លែងការណ៍មួយថា «ធនាគារកណ្ដាលរុស្ស៊ី នឹងបន្តផ្ដល់ជំនួយជាសាច់ប្រាក់ និងមិនមែនសាច់ប្រាក់ ជារូបិយប័ណ្ណរូប្ល៍ (លុយរុស្ស៊ី។ កិច្ចព្រមព្រៀង ដែលដេញថ្លៃលក់ និងទិញវិញ នឹងត្រូវធ្វើឡើង នៅថ្ងៃចន្ទ ទី២៨ ខែកុម្ភៈ»៕ រក្សាសិទ្ធិដោយ ៖ សារាយSN











