Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងសាធារណការ ជូនដំណឹងពីការចាប់ផ្តើមស្ថាបនា និងពង្រីកផ្លូវជាតិលេខ៤ ចាប់ផ្តើមពីឃុំបែកចាន រហូតដល់ឃុំបិតត្រាំង

spot_img

ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូននៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២នេះបានជូនដំណឹង ចាប់ផ្តើមស្ថាបនា និងពង្រីកផ្លូវជាតិលេខ៤ហើយ ដើម្បីឆ្លើយតបនឹងកំណើនចរាចរណ៍នាពេលបច្ចុប្បន្ន , ការស្ថាបនា និងពង្រីកផ្លូវជាតិលេខ៤នេះ ចាប់ផ្តើមពីឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល រហូតដល់ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ក្រសួងសាធារណការ និងដឹកជញ្ជូន ជម្រាបជូនប្រជាពលរដ្ឋដែលធ្វើដំណើរ និងរស់នៅតាមបណ្តោយផ្លូវជាតិលេខ៤ ទាំងអស់ឱ្យបានជ្រាបថា៖ រាជរដ្ឋាភិបាលកម្ពុជា បានទទួលប្រាក់កម្ចី សម្បទានពីធនាគារពិភពលោក តាមរយៈគម្រោងលេខIDA Credit, 6279-KH: សម្រាប់ធ្វើការស្ថាបនា និងពង្រីកផ្លូវជាតិលេខ៤ ដើម្បីធន់នឹងការបម្រែបម្រួលអាកាសធាតុនិងបង្កើនសុវត្ថិភាពដល់ការធ្វើដំណើរ របស់ប្រជាពលរដ្ឋ ។ ក្រសួងបានចាប់ផ្ដើមធ្វើការពង្រីក និងជួសជុលផ្លូវជាតិលេខ៤ ចាប់ពី ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល (គ.ម ១៩ + ៧០០) និងបញ្ចប់ នៅឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ (គ.ម ២១៥ + ៨០០) ដែលប្រភេទកាងារមានដូចតទៅ៖

១. ការងារពង្រីកផ្លូវកៅស៊ូបច្ចុប្បន្នពី ទទឹង ៧ម៉ែត្រ ទៅទទឹងចាក់កៅស៊ូ ១០ម៉ែត , ២. ការងារពង្រីកស្ពានបេតុង និងលូ ចំនួន ៤៦ ទីតាំង , ៣. ការងារស្ថាបនាស្ពានថ្មី ចំនួន ០៨ទីតាំង ដើម្បីធានាដល់ការធ្វើចរាចរណ៍គ្រប់រដូវកាល ដែលឆ្នាំខ្លះ ត្រូវទឹកជំនន់ជន់លិចកំណាត់ផ្លូវជាតិលេខ៤ ។ រយៈពេលនៃការងារស្ថាបនាពង្រីក និងជួសជុលថែទាំផ្លូវជាតិលេខ៤នេះចាប់ផ្តើមពី ខែធ្នូ ឆ្នាំ២០២១ រហូតដល់ ខែធ្នូ ឆ្នាំ២០២៦ ។

អាស្រ័យហេតុនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន សូមស្នើប្រជាពលរដ្ឋដែលធ្វើដំណើរ និងរស់នៅ តាមបណ្ដោយផ្លូវជាតិលេខ៤ទាំងអស់ មេត្តាអធ្យាស្រ័យដល់បណ្ដាការរំខាន ដែលបង្កដោយការងារស្ថាបនា ស្ពានថ្នល់ដូចបានជម្រាបជូនខាងលើ និងសូមមេត្តាចូលរួមអនុវត្តវិធានការ សុវត្ថិភាពចរាចរណ៍ដែលរៀបចំ នៅតាមការដ្ឋាននីមួយៗ ដោយក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុនម៉ៅការសាងសង់ ហើយសង្ឃឹមថា ប្រជាពលរដ្ឋទាំងអស់ នឹងចូលរួមដើម្បីឱ្យការងារអភិវឌ្ឍផ្លូវជាតិលេខ៤ នេះ ទទួលបានជោគជ័យ ។

សូមបញ្ជាក់ថា ផ្លូវជាតិលេខ៤ មានប្រវែងប្រមាណ ២៣០គីឡូម៉ែត្រ។ ផ្លូវជាតិមួយខ្សែនេះ ត្រូវបានសាងសង់ឡើងក្នុងអំឡុងឆ្នាំ១៩៥០ នៃចំណងទំនាក់ទំនង រវាងកម្ពុជា និងអាមេរិក៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

spot_img
×