Tuesday, May 13, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក ផែន ភឿន ប្រធានស្នាក់ការតំបន់២ លេបថ្នាំពន្យារកំណើត

ភ្នំពេញ ៖ មន្ត្រីអគ្គនាយកដ្ឋានគយ និងរដ្ឋាករ បានបង្ហើបឲ្យដឹងថា លោក ផែន ភឿន ប្រធានស្នាក់ការតំបន់២ បង្ការនិងបង្ក្រាបបទល្មើសរត់ពន្ធ បានរត់ការពន្យាអាយុចូលនិវត្តន៍ ពោលគឺបានបន្តកាន់តួនាទីដដែលនេះជាបន្តទៀត ដោយចំណាយលុយមិនស្ទើរនោះទេ។ ហើយបានធ្វើឲ្យមន្ត្រីមួយចំនួនមិនសប្បាយចិត្ត។

មន្ត្រីដដែលបានបន្តថា យោងតាមតារាងទូទាត់បៀវត្សឆ្នាំ២០២១ លោក ផែន ភឿន ដល់អាយុចូលនិវត្តន៍នៅចុងឆ្នាំ២០២១ ប៉ុន្តែដោយសារកន្លែងដែលលោកកាន់ជាកន្លែងរកលុយបាន ទើបបានជាគាត់បានរត់ការពន្យាអាយុពេលចូលនិវិត្តន៍។

ទាក់ទងព័ត៌មាននេះ លោក ផែន ភឿន ប្រធានស្នាក់ការតំបន់២ បង្ការនិងបង្ក្រាបបទល្មើសរត់ពន្ធ បានបដិសេធមិនធ្វើអត្ថាធិប្បាយទេ។ ដោយអះអាងថា ព័ត៌មាននេះមិនពិត។

សូមបញ្ជាក់ថា កាលពីពេលថ្មីៗកន្លងមកនេះ ក្រុមអាជីវករអ្នកដឹកផ្លែឈើ ដឹកផ្លែឈើពីវៀតណាម ចូលមកកម្ពុជា តាមផ្លូវជាតិលេខ១ បានអះអាងថា រថយន្តប្រភេទភ្លៅ៥ ដឹកមួយជើង ត្រូវគយចល័តផ្លូវជាតិលេខ១ ដែលមានស្នាក់ការ នៅចំណុច ឃុំរំចេក ស្រុកព្រះស្ដេច ខេត្តព្រៃវែង កំណត់យកលុយ ចំនួន៦០០.០០០រៀលជាកំហិត។ រថយន្តដឹកបន្លែចំណុះ២តោនកន្លះ ក្នុង១ជើង គយចល័តផ្លូវជាតិលេខ១ កំណត់យកលុយ ចំនួន១០ម៉ឺនរៀលជាកំហិត!។ រថយន្តដឹកផ្លែឈើចំណុះ៥តោន កំណត់យក២០ម៉ឺនរៀលជាកំហិត រថយន្ត”វ៉េអង”ដឹកផ្លែឈើបង់ចាប់ពី៣០ម៉ឺនរៀល ទៅ៦០ម៉ឺនរៀលក្នុង១ជើង ។

រថយន្តសាំយ៉ុងដឹកបន្លែ ក៍ត្រូវបានលោក ផែន ភឿន កំណត់យក១០ម៉ឺនក្នុង១ជើងផងដែរ។ ចំពោះរ៉ឺម៉កដឹកបន្លែ១ជើងបង់៨ម៉ឺនរៀលជាកំហិត។ តៃកុងឡាននិងអាជីវករ បានអះអាងដូចៗគ្នាថា៖ តាំងពីមុនរហូតមកដល់ពេលនេះ គយចល័តផ្លូវជាតិលេខ១ ។ ក្រោមការដឹកនាំរបស់លោក ផែន ភឿន ប្រធានស្នាក់ការ គឺនៅតែបន្តកំណត់យកលុយពីពួកខ្លួនដដែល។ បើទោះបីជា.ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានចេញសេចក្ដីប្រកាស លើកលែងមិនយកពន្ធ លើមុខទំនិញជាប្រភេទចំណីអាហាររយៈពេល២ឆ្នាំ ដើម្បីលើកស្ទួយជីវភាព ប្រជាជនកម្ពុជា យ៉ាងណាក្ដី!។ ប៉ុន្តែលោក ផែន ភឿន ប្រធានស្នាក់ការតំបន់២ បង្ការនិងបង្ក្រាបបទល្មើសរត់ពន្ធហាក់មិនស្ដាប់និងមិនអនុវត្តតាមសេចក្ដីប្រកាសនោះឡើយ៕ រក្សាសិទ្ធិដោយ ៖ ចេស្តារ

×