Monday, December 22, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកឃោសនាគាំទ្រវិមានក្រឹមឡាំង អះអាងពីការប្រើអាវុធនុយក្លេអ៊ែរ អាចកម្ទេចណាតូ

រដ្ឋធានីមូស្គូ ៖ រហូតមកដល់ពេលនេះ បណ្ដាប្រទេសលោកខាងលើលិច បានចាប់ផ្ដើម ផ្ដល់គ្រឿងយុទ្ធោបករណ៍ទំនើបៗ មានតម្លៃជាង ៥៥៩លានដុល្លារសហរដ្ឋអាមេរិក បញ្ជូនទៅកាន់ប្រទេសអ៊ុយក្រែន ដើម្បីធ្វើសង្គ្រាមទប់ទល់នឹងកងទ័ពរុស្ស៊ី ប៉ុន្ដែអ្នកឃោសនាឲ្យលោក វ៉្លាឌីមៀរ ពូទីន ប្រធានាធិបតីរុស្ស៊ី បានចេញមុខមកអះអាងថា នាវាមុជទឹករបស់រុស្ស៊ី បំបាក់ក្បាលគ្រាប់នុយក្លេអ៊ែរ ចំនួន៥០០គ្រាប់ អាចមានសមត្ថភាព វាយកម្ទេចដល់ប្រទេសជាសមាជិកទាំងអស់របស់អង្គការណាតូ។

សារព័ត៌មានរបស់អង់គ្លេស Daily Mail បានចេញផ្សាយ កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ ថា លោក ឌីមីទ្រី គីសេឡេវ (Dmitry Kiselev) ជាអ្នកឃោសនាតាមទូរទស្សន៍ដ៏ពិសពុលបំផុតរបស់វិមានក្រឹមឡាំង ក៏បានចោទប្រកាន់លោក អូឡាហ្វ ស្កូល (Olaf Scholz) អធិការបតីអាល្លឺម៉ង់ អំពី «សាមគ្គីភាពទប់ទល់ជាមួយនឹងអំពើប្រល័យពូជសាសន៍ នាពេលបច្ចុប្បន្ន»។ លោក Kiselev ជាសេករបស់លោក វ៉្លាឌីមៀរ ពូទីន ប្រធានាធិបតីរុស្ស៊ី បានអួតអាងថា ពួកគេកំពុងតែប្រឆាំងនឹងអ្នកនិយាយភាសារុស្ស៊ី នៅក្នុងប្រទេសអ៊ុយក្រែន។

លោក Dmitry Kiselyov បានប្រាប់ដល់អ្នកទស្សនា តាមទូរទស្សន៍ ថា «នាវាមុជទឹក ជាច្រើនគ្រឿងរបស់យើង អាចបាញ់ក្បាលគ្រាប់នុយក្លេអ៊ែរច្រើនជាង៥០០គ្រាប់។ គ្រាប់នុយក្លេអ៊ែរ នឹងធានាដល់គ្រោះមហន្ដរាយដល់សហរដ្ឋអាមេរិក និង ប្រទេសជាសមាជិកណាតូដទៃទៀត»។

លោក Dmitry Kiselyov ក៏បានថ្លែង ពាក់ព័ន្ធនឹងរដ្ឋមន្ត្រីការបរទេស ដែលបាននិយាយថា ជម្លោះ រវាងរុស្ស៊ី និង ណាតូ អាចកើតចេញ ពីវិបត្តិអ៊ុយក្រែន។ ចំណែការប៉ះទង្គិចគ្នា រវាងរុស្ស៊ី និង អង្គការណាតូ ជុំវិញបញ្ហាអ៊ុយក្រែន នោះ មិនមានអ្វីត្រូវនិយាយដូចពីមុននោះទេ។ ប៉ុន្តែសមត្ថភាពនុយក្លេអ៊ែររបស់រុស្ស៊ី ជាមួយនឹងអាវុធទំនើបៗសម័យថ្មី ដូចជា មីស៊ីលល្បឿនលឿនជាងសំឡេង ប្រភេទ Tsirkon គឺមានសមត្ថភាពប្រកួតប្រជែងខ្ពស់ជាងលោកខាងលិចទៅទៀត។

លោក ជេនស៍ ស្តូលតែនប៊ឺគ (Jens Stoltenberg) អគ្គលេខាធិការ អង្គការណាតូ បានឆ្លើយតបនឹងវោហារសព្ទប្រកបដោយគ្រោះថ្នាក់នេះ។ ជាមួយនឹងការលើកឡើង អំពី «សេចក្តីថ្លែងការណ៍ថ្កោលទោស ចំពោះការឈ្លានពាន»របស់អង្គការណាតូ និង ទណ្ឌកម្មហិរញ្ញវត្ថុដ៏តឹងរ៉ឹងនោះ លោក វ៉្លាឌីមៀរ ពូទីន ប្រធានាធិបតីរុស្ស៊ី បានចេញសេចក្តីណែនាំមួយ ដើម្បីបង្កើនការប្រុងជើងការខ្ពស់សម្រាប់កងកម្លាំអាវុធនុយក្លេអ៊ែររបស់រុស្ស៊ី ហើយនេះជាការបង្កើននូវការភ័យខ្លាចថា ការឈ្លានពានអ៊ុយក្រែន អាចនឹងនាំឱ្យមានសង្គ្រាមនុយក្លេអ៊ែរ ទោះជាដោយរៀបចំឡើង ឬក៏ជាកំហុសក៏ដោយ។

មន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិសហរដ្ឋអាមេរិក មួយរូប បានអះអាងថា មេដឹកនាំរុស្សី កំពុងតែដាក់កម្លាំងយ៉ាងមានសក្ដានុពល ប្រសិនបើមានការគណនាខុស អាចធ្វើឱ្យអ្វីៗ កាន់តែគ្រោះថ្នាក់ខ្លាំងជាងនេះទៅទៀត។ ប្រទេសរុស្ស៊ី មានឃ្លាំងអាវុធនុយក្លេអ៊ែរច្រើនជាងគេបំផុត នៅលើពិភពលោក និង មានឃ្លាំងមីស៊ីលផ្លោងដ៏ធំផងដែរ។ ចំណែក សហរដ្ឋអាមេរិក ជាប្រទេស មានឃ្លាំងអាវុធនុយក្លេអ៊ែរធំលំដាប់លេខ២ បានរិះគន់បទបញ្ជារបស់លោក ពូទីន ថាមិនអាចទទួលយកបាននោះឡើយ។

ប្រទេសអាល្លឺម៉ង់ បានអះអាងថា បទបញ្ជានុយក្លេអ៊ែររបស់លោកពូទីន គឺដោយសារតែការវាយលុករបស់គាត់ បានបង្អាក់ដំណើរ ហើយនឹងមិនធ្វើផែនការនោះទេ។ ការណែនាំរបស់លោក ពូទីន បានកើតឡើង ខណៈកងកម្លាំងរុស្ស៊ី កំពុងតែប្រឈមមុខយ៉ាងខ្លាំងនឹងការប្រឆាំងយ៉ាងខ្លាំង ពីក្រុមអ្នកការពាររបស់អ៊ុយក្រែន។

ទោះជាយ៉ាងណា រហូតមកដល់ពេលនេះ ក្រុងមូស្គូ នៅតែមិនអាចទទួលបានជ័យជម្នះ រហូតឈានដល់ការគ្រប់គ្រងដែន អាកាសរបស់អ៊ុយក្រែន ទាំងស្រុងនោះឡើយ ថ្វីបើការវាយលុក រុលចូលជ្រៅទៅ ក្នុងប្រទេសអឺរ៉ុបមួយនេះក្ដី៕ រក្សាសិទ្ធិដោយ ៖ សារាយSN

×