Tuesday, May 13, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ត្រី ក្រុមឈ្មួញ និងអាជីវករចោទប្រកាន់ ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តថ្នល់ទទឹង ប្រព្រឹត្តអំពើពុករលួយ

ភ្នំពេញ ៖ លោក គង់ សុភាព ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តថ្នល់ទទឹង ផ្លូវជាតិលេខ៧ ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បានរង់ការចោទប្រកាន់ពីក្រុមឈ្មួញ និងអាជីវករដឹកជញ្ជូនទំនិញ ក៏ដូចជាកសិផលផ្សេងៗ ពាក់ព័ន្ធការប្រព្រឹត្តអំពើពុករលួយ។ ក្រុមឈ្មួញ និងអាជីវករបានឲ្យដឹងថា បើទោះបីពួកគេដឹកជញ្ជូនទំនិញ និងកសិផលផ្ទុកមិនលើសទម្ងន់ ក៏ត្រូវបង់លុយតាមការកំណត់ដែរ។ ជាងនេះទៅទៀតលោក គង់ សុភាព តែងប្រើឈ្មោះលោក គី ដាណារិទ្ធ ប្រធានមន្ទីរសាធារណការខេត្តត្បូងឃ្មុំ ដើម្បីការពារទង្វើមិនប្រក្រតី និងអំពើពុករលួយរបស់ខ្លួន។

មន្រ្តីនៅមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តត្បូងឃ្មុំ បានឲ្យដឹងថា បើទោះបីកន្លងមកអំពើពុករលួយរបស់លោក គង់ សុភាព ត្រូវបានលាតត្រដាងជាសាធារណៈយ៉ាងណាក៏ដោយ ក៏ថ្នាក់ដឹកនាំក្រសួងសាធារណការធ្វើមិនដឹងមិនឮអ្វីទាំងអស់។ បើគ្មានការរួមដៃពីសំណាក់លោក គី ដាណារិទ្ធ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តត្បូងឃ្មុំ ទេនោះ គឺលោក គង់ សុភាព មិនហ៊ានធ្វើអ្វីៗតាមអំពើចិត្តនោះទេ។ ហេតុនេះរដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ព្រមទាំងលោក សេង ឈួន មេជញ្ជីងថ្លឹងរថយន្តទូទាំងប្រទេស មិនគួរបណ្តែតបណ្ដោយឲ្យលោក គង់ សុភាព ធ្វើអ្វីៗតាមអំពើចិត្តនោះទេ។ បច្ចុប្បន្នលោក គង់ សុភាព ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តថ្នល់ទទឹង និងលោក គី ដាណារិទ្ធ ប្រធានមន្ទីរសាធារណការខេត្តត្បូងឃ្មុំ រួមដៃគ្នាប្រព្រឹត្តអំពើពុករលួយ។

ជាមួយគ្នានេះ មន្ត្រីបានសំណូមពរឲ្យរដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន មេត្តាចាត់ក្រុមអធិការកិច្ចចុះស្រាវជ្រាវករណីនេះផង កុំបណ្តែតបណ្តោយឲ្យជិះសេះលែងដៃ។

ចំណែកលោក គង់ សុភាព ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តថ្នល់ទទឹង និងលោក គី ដាណារិទ្ធ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តត្បូងឃ្មុំ មិនអាចសុំការអត្ថាធិប្បាយបានទេ។
រីឯលោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ក៏មិនអាចសុំការអត្ថាធិប្បាយបានដែរ ដោយទូរស័ព្ទចូលមិនមានអ្នកទទួល៕ រក្សាសិទ្ធិដោយ ៖ CEN

×