Ulaanbaatar/ប្រទេសម៉ុងហ្គោលី ៖ ម៉ុងហ្គោលីជាជម្រកនៃរុក្ខជាតិថ្នាក់តូចៗជាង 7700 ប្រភេទដែលរួមរស់ជាមួយផ្សិត រុក្ខជាតិផ្កា 3100 ប្រភេទ ជាមួយនឹងឱសថធម្មជាតិរួមគ្នាមានទៅដល់មួយភាគបីនៃចំនួនសរុប។
ទោះជាយ៉ាងណាក៏ដោយ អ្នកវិទ្យាសាស្ត្របានលើកឡើងពីការព្រួយបារម្ភចំពោះធនធានរុក្ខជាតិ
ឱសថដែលបានបាត់បង់ជាលទ្ធផលនៃកត្តាមនុស្ស និងធម្មជាតិ ដែលមិនមែនតិចតួចនោះគឺការជីកយករ៉ែ និងនគរូបនីយកម្ម។
លោក N. Ochgerel ដែលជាអ្នកវិទ្យាសាស្ត្រ និងជាអ្នកសិក្សាបាននិយាយថា ឱសថធម្មជាតិភាគច្រើននឹងផុតពូជក្នុងរយៈពេលពី ២០ទៅ ៥០ឆ្នាំ ប្រសិនបើមិនមានការឆ្លើយតបហ្មត់ចង់ចំពោះការគ្រប់គ្រងខុស និងការកេងប្រវ័ញ្ចឱសថ។
លោកបានបន្ថែមថា ការបន្តបាត់បង់ឱសថនឹងធ្វើឲ្យកើតមានបញ្ហាទីវាលខ្សាច់រហោឋាន និងគ្រោះរាំងស្ងួតកាន់តែធ្ងន់ធ្ងរ។ Ochgerel បានជំរុញឱ្យមានតម្រូវការប្រើប្រាស់ឱសថធម្មជាតិដោយមានទទួលខុសត្រូវ ដោយជ្រើសរើសនិងរៀបចំវាឱ្យបានត្រឹមត្រូវ ។ លោកក៏បានអំពាវនាវឲ្យដាំដុះឱសថធម្មជាតិគ្រប់ពេលដែលអាចធ្វើទៅបាន។
“មូលហេតុនៃការថយចុះនៃឱសធម្មជាតិគឺដោយសារប្រជាជន និងអាជីវកម្មប្រើប្រាស់ធនធានធម្មជាតិដោយផ្ទាល់។ ធនធានមានភាពចម្រុះ ធនធានជីវសាស្រ្ត និងប្រតិបត្តិការ។ ធនធានដែលមានសម្រាប់យើង ជាពិសេសគឺមានកម្រិតខ្លាំងណាស់” នេះបើយោងតាមសាស្ត្រាចារ្យវិទ្យាសាស្ត្រ M. Urgamal៕ A24