Sunday, September 14, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កងកម្លាំង​រុស្ស៊ី ហាក់​ដណ្តើម​កាន់កាប់​ទីក្រុង Kherson របស់​អ៊ុយក្រែន​ហើ​យ ខណៈ​រថយន្ត​យោធា​ឃើញ​ក្នុង​វី​ដេ​អូ!

ការព្រមានផ្សេងៗ​ និងក៏ដូចការដាក់ទណ្ឌកម្ម​របស់ប្រធានាធិបតី​អាមេរិក Joe Biden បានបង្ហាញថា មិនទទួលបានជោគជ័យ​ក្នុងការបញ្ឈប់រុស្ស៊ីឈ្លានពានអ៊ុយក្រែនឡើយ។ មានសេចក្តីរាយការណ៍ថា កងទ័ពរុស្ស៊ីបានដណ្តើមបានយ៉ាងងាយស្រួលទីក្រុង Kherson ក្នុងប្រទេសអ៊ុយក្រែន ហើយទាហានរបស់ខ្លួន ក៏បានចូលក្រុង Kharkiv ផងដែរ។

យោងតាមរបាយការណ៍របស់ CNN រូបថតអេក្រង់នៃ webcam និងវីដេអូត្រូវបានគេកំណត់ទីតាំងភូមិសាស្ត្រ បង្ហាញថា កងទ័ពរុស្ស៊ីកំពុងមានវត្តមាននៅក្នុង Kherson ដោយពួកគេកំពុងស្ថិតនៅ​ភាគខាងកើត​នៃ​ទីក្រុងនេះ។
របាយការណ៍បាននិយាយថា រថយន្តយោធារុស្ស៊ីត្រូវបានគេឃើញនៅផ្លូវបំបែកមួយនៅភាគខាងជើង Kherson កាលពីថ្ងៃអង្គារ។ រូបថតអេក្រង់របស់ Webcam បង្ហាញរថយន្តយោធារុស្ស៊ីនៅលើទីលាន Svobody នៅកណ្តាល Kherson ។ បន្ទាប់ពីការបាញ់ផ្លោងជាច្រើនថ្ងៃ និងការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លា កងកម្លាំងរុស្ស៊ីត្រូវបានគេឃើញមុននេះនៅផ្នែកខាងកើតនៃទីក្រុង។

អភិបាលក្រុងនេះ បានសរសេរបង្ហោះ​តាមហ្វេសប៊ុកថា វីដេអូផ្តល់ភស្តុតាងថ្មី ជនជាតិរុស្សីកំពុងដើរចច្រប់ដោយសេរីនៅក្នុង Kherson ។ វីដេអូក៏បង្ហាញផងដែរថា កងទ័ពរុស្ស៊ីបានរុលទៅមុខពី Crimea ហើយបានបង្កើតច្រកឆ្លងកាត់ទន្លេ Dnieper ។

នៅរសៀលថ្ងៃអង្គារ អភិបាលក្រុង Kherson លោក Igor Kolkhayev បានបង្ហោះសារយ៉ាងតឹងរ៉ឹងនៅលើ Facebook ដោយព្រមានថា ទីក្រុងកំពុងស្ថិតនៅក្រោមការវាយប្រហារ។ លោកបានសរសេរថា អគារលំនៅឋាន និង​អគារក្នុងទីក្រុងកំពុងឆេះ។

អភិបាលក្រុងរូបនេះ នៅបានសរសេរថា “ប្រសិនបើទាហានរុស្ស៊ី និងថ្នាក់ដឹកនាំរបស់ពួកគេស្តាប់ខ្ញុំ នូវអ្វីដែលខ្ញុំបាននិយាយថា គួរតែចាកចេញពីទីក្រុងរបស់យើង ឈប់បាញ់ផ្លោងជនស៊ីវិល។ អ្នកបានយកអ្វីគ្រប់យ៉ាងដែលអ្នកចង់បាន រួមទាំងជីវិតរបស់មនុស្សផងដែរ។ ហើយអ្វីដែលគួរឲ្យកត់សម្គាល់នោះ គឺថ្ងៃ​នេះ​ជា​ថ្ងៃ​ទី៧​នៃ​សង្គ្រាម​ដែលកំពុងកើតឡើងរវាង​រុស្ស៊ី និង​អ៊ុយក្រែន។

មានការខិតខំប្រឹងប្រែងជាបន្តបន្ទាប់នៅកម្រិតអន្តរជាតិ ដើម្បីបញ្ឈប់ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ប៉ុន្តែលោកមិនទាន់ត្រៀមខ្លួនស្តាប់អ្វីទាំងអស់៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×