Friday, March 20, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទំហំពាណិជ្ជកម្ម នៃប្រទេសកម្ពុជា និងវៀតណាម ឆ្នាំ ២០២១ មានចំនួន ៩.៥៣ពាន់លានដុល្លារ

ភ្នំពេញ៖ ឯកអគ្គរដ្ឋទូត វៀតណាម បានថ្លែងថា ជញ្ជីងពាណិជ្ជកម្មនៃប្រទេសទាំងពីរ (កម្ពុជា​ និងវៀតណាម) ទោះបីមានវិបត្តិកូវីដ១៩ ក៏ដោយ តែនៅរក្សាកំណើនគួរកត់សម្គាល់ ។ ជាក់ស្តែង នៅឆ្នាំ ២០២០ ទំហំពាណិជ្ជកម្ម នៃប្រទេសទាំងពីរ មានប្រមាណ ៥.៣ពាន់លានដុល្លារអាមេរិក និងឆ្នាំ ២០២១ មានចំនួន ៩.៥៣ពាន់លានដុល្លារ យើងសង្ឃឹមថា នៅឆ្នាំ២០២២នេះ នឹងមានការកើនឡើងថែមទៀត ។

ក្នុងជំនួបពិភាក្សាការងាររវាងឯកឧត្តមចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងឯកឧត្តម ង្វៀង ហ៊ុយ តាំង (Nguyen Huy Tang ) ឯកអគ្គរដ្ឋទូត វៀតណាម ប្រចាំកម្ពុជា នៅព្រឹកថ្ងៃទី១ ខែ មីនា ឆ្នាំ ២០២២ បានផ្តោតការយក ចិត្ត ទុកដាក់ ទៅលើការពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិតបត្តិការលេវិស័យ ឧស្សាហកម្ម វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា រវាងកម្ពុជា -វៀតណាម ។

ក្នុងឱកាសនោះផងដែរ ឯកឧត្តមឯកអគ្គរដ្ឋទូត វៀតណាមប្រចាំកម្ពុជា បានមើលឃើញពីភាពរីកចម្រើនដ៏ឆាប់រហ័សរបស់កម្ពុជា ក្រោមការដឹកនាំប្រកបដោយប្រសិទ្ធភាពនៃ រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចតេជោ នាយករដ្ឋមន្ត្រី ។ ការមើលឃើញបែបនេះ ពីព្រោះលោក ផ្ទាល់បានផ្សារភ្ជាប់ និងធ្លាប់រស់នៅប្រទេសម្ពុជា តាំងពីឆ្នាំ ១៩៨០ ។ ក្នុងបេសកកម្មការទូត របស់លោក លោកនឹងខិតខំពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ កម្ពុជា -វៀតណាម ឲ្យកាន់តែប្រសើរឡើង ។ ក្នុងនោះ គឺការបង្កើនទំហំទឹកប្រាក់ពាណិជ្ជកម្ម ទ្វេភាគី នៃប្រទេសទាំងពីរ គឺជាចំណុចដែលត្រូវយកចិត្តទុកដាក់បន្ថែម ។ ឯកឧត្តម ឯកអគ្គរដ្ឋទូត វៀតណាម បានចាប់អារម្មណ៍ថា ជញ្ជីងពាណិជ្ជកម្មនៃប្រទេសទាំងពីរ ទោះបីមានវិបត្តិកូវីដ១៩ ក៏ដោយ តែនៅរក្សាកំណើនគួរកត់សម្គាល់ ។ ជាក់ស្តែង នៅឆ្នាំ ២០២០ ទំហំពាណិជ្ជកម្ម នៃប្រទេសទាំងពីរ មានប្រមាណ ៥.៣ពាន់លានដុល្លារអាមេរិក និងឆ្នាំ ២០២១ មានចំនួន ៩.៥៣ពាន់លានដុល្លារ យើងសង្ឃឹមថា នៅឆ្នាំ២០២២នេះ នឹងមានការកើនឡើងថែមទៀត ។

ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ បានវាយតម្លៃខ្ពស់ នៃទំនាក់ទំនងដ៏ល្អរវាងប្រទេសទាំងពីរ និងគាំទ្រចំពោះសំណើរលើកឡើងរបស់ភាគីវៀតណាមខាងលើ ។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត បានបញ្ជាក់ថា ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ របស់កម្ពុជា បច្ចុប្បន្ន ត្រូវធ្វើការ ងារជាមួយសមភាគីវៀតណាមចំនួនពីស្ថាប័ន គឺក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម វៀតណាម និងក្រសួង វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា វៀតណាម ។ ដូច្នេះចាប់ពីពេលនេះតទៅ យើងកំណត់រយ:ពេលយ៉ាងតិចមួយឆ្នាំម្តង ដើម្បីចងក្រងឯកសារ និងរៀបចំគោលនយោបាយនានា យកមកដាក់លើតុពិភាក្សាគ្នា ដើម្បីចែករំលែកព័ត៌មាន និងផ្លាស់ប្តូរបទពិសោធន៍ទៅវិញទៅមកលើវិស័យដែលមានការពាក់ព័ន្ធ ទាំងតាមរយ:ជួបផ្ទាល់ ឬក៏តាមប្រព័ន្ធ អនឡាញ ។

ទាក់ទង នឹងសំណើរៀនរបស់ភាគីវៀតណាមចង់ឲ្យក្រុមហ៊ុនទូរគមនាគមន៍វៀតណាម ឈ្មោះ Metfone ចូលរូម ក្នុងគម្រោងរៀបចំកសាងរដ្ឋាភិបាលDigital របស់កម្ពុជា លោកកិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ សូមគាំទ្រ ពីព្រោះរាជរដ្ឋាភិបាលកម្ពុជា កំពុង រៀបចំ គោលនយោបាយ រដ្ឋាភិបាលDigital ឬរដ្ឋាភិបាលអេឡិចត្រូនិក តាមរយៈ ការបង្កើតសមាសភាព គណៈកម្មាធិការ សេដ្ឋកិច្ច និងធុរកិច្ចឌីជីថល កាលពីចុងខែមករា ឆ្នាំ ២០២២ រួចហើយ ។ ចំពោះ ការជូនដំណឹងថា នៅចុងខែមីនា គណ:ប្រតិភូវៀតណាម មកពីទីក្រុង ហូជីមិញ ដើម្បីដំណើរការរៀបចំពិព័រណ៍ ទំនិញ ផិតផលវៀតណាម នៅកម្ពុជានោះ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ សូមគាំទ្រ និងចាត់ទុកថា ជាការជួយជម្រុញនូវទំហំជញ្ជីងពាណិជ្ជកម្ម ការផ្លាស់ប្តូរបទពិសោធន៍ក្នុងចំណោមសហគ្រិន និងការស្វែងរកដៃគូអជីវកម្ម កាន់តែប្រសើរឡើង ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

×