Tuesday, December 23, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

៥ឆ្នាំចុងក្រោយ កម្ពុជាបាននាំអង្ករចេញ ទៅកាន់ប្រទេសរុស្សីបានចំនួន ១៧ ៥១២តោន ឯប្រទេសអ៊ុយក្រែន បានត្រឹមតែ ៥៧២តោន

ភ្នំពេញ ៖ សហព័ន្ធស្រូវអង្ករកម្ពុជា នៅថ្ងៃទី៣ខែមីនាឆ្នាំ២០២២នេះបានឲ្យដឹងថា តើអ្នកដឹងទេថា កម្ពុជាលក់អង្ករឲ្យរុស្សី និងអ៊ុយក្រែន បានប៉ុន្មានតោនក្នុងមួយឆ្នាំ ? ក្នុងរយៈពេល ៥ឆ្នាំចុងក្រោយ (២០១៧ -២០២១) នេះប្រទេសកម្ពុជា បាននាំអង្ករចេញទៅកាន់ប្រទេសរុស្សីបានចំនួន ១៧ ៥១២តោន។ ដោយឡែកការនាំអង្ករចេញទៅកាន់ប្រទេសអ៊ុយក្រែន បានបរិមាណតិចតួចបំផុតត្រឹមតែ ៥៧២តោនតែប៉ុណ្ណោះ។

ក្នុងរយៈពេល ៥ឆ្នាំចុងក្រោយ (២០១៧ -២០២១)នេះប្រទេសកម្ពុជាបាននាំអង្ករចេញទៅកាន់ប្រទេសរុស្សីបានចំនួន ១៧ ៥១២តោន។

សម្រាប់ឆ្នាំ ២០២១ បរិមាណដែលបានលក់ទៅកាន់ប្រទេសរុស្សីមាន ចំនួន ២ ២២៣ តោន ដែលគិតជាទឹកប្រាក់មានចំនួន ១ ៩៦៣ ៦៤០ ដុល្លារសហរដ្ឋអាមេរិក និងសម្រាប់ ខែមករា និងខែកុម្ភៈ នៃឆ្នាំ២០២២ បរិមាណអង្ករដែលបាននាំចេញទៅកាន់ប្រទេសរុស្សី មានចំនួនត្រឹមតែ ២០០តោនដែលគិតជាទឹកប្រាក់មានចំនួន ២០០ ៦៤០ ដុល្លារសហរដ្ឋអាមេរិក។

តែដោយឡែកការនាំអង្ករចេញទៅកាន់ប្រទេសអ៊ុយក្រែន បានបរិមាណតិចតួចបំផុតត្រឹមតែ ៥៧២តោនតែប៉ុណ្ណោះក្នុងរយៈពេល៥ឆ្នាំ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

×