Sunday, September 14, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រុស្ស៊ី​ប្រកាស​ជាលើកដំបូង​ថា ទាហាន​ខ្លួន​ជា​ង ២០០០ នាក់ ​ស្លា.ប់​ក្នុង​សង្គ្រា.ម​នៅ​អ៊ុយក្រែ​ន

នេះជាលើកដំបូង ដែលក្រសួងការពារជាតិរុស្ស៊ី បានបញ្ជាក់ពីចំនួនទាហានស្លាប់ ក្នុងប្រតិបត្តិការយោធាពិសេសនៅអ៊ុយក្រែន។ អ្នកនាំពាក្យក្រសួងការពារជាតិរុស្ស៊ី ឧត្តមសេនីយ៍ទោ Igor Konashenkov បាននិយាយកាលពីថ្ងៃទី២ ខែមីនា ឲ្យដឹងថា ទាហានរុស្ស៊ីចំនួន ៤៩៨ នាក់ ត្រូវបានសម្លាប់ និង ១,៥៩៧ នាក់ បានរងរបួស។

លោក Konashenkov ក៏បានបដិសេធថា មិនមានចំនួនអ្នកស្លាប់ និងរបួស “ដ៏ច្រើន” នៅក្នុងយោធារុស្ស៊ី ដោយហៅថាជា “ការបំភាន់ដោយចេតនា” ។

ទន្ទឹមនឹងនេះ អ្នកនាំពាក្យក្រសួងការពារជាតិរុស្ស៊ី បាននិយាយថា ទាហានអ៊ុយក្រែនជាង ២,៨៧០ នាក់ ត្រូវបានសម្លាប់ និងប្រហែល ៣,៧០០ នាក់ បានរងរបួស ចាប់តាំងពីប្រធានាធិបតី ពូទីន បានចាប់ផ្តើមប្រតិបត្តិការយោធាពិសេសរបស់រុស្ស៊ី នៅក្នុងប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ។

ទោះយ៉ាងណាក៏ដោយ តួលេខទាំងអស់មិនត្រូវបានផ្ទៀងផ្ទាត់ទេ។ ហើយបើតាមការប៉ាន់ប្រមាណរបស់អាមេរិក នោះរុស្ស៊ីបានកំពុងដាក់ពង្រាយកម្លាំង ៨២% នៅខាងក្រៅអ៊ុយក្រែន។

គណៈប្រតិភូអ៊ុយក្រែន និងរុស្ស៊ី​កំពុងរៀបចំចាប់ផ្តើមការចរចា​ជុំទីពីរ។ របាយការណ៍ចុងក្រោយបង្អស់បង្ហាញថា ការចរចាត្រូវបានគេរំពឹងថានឹងចាប់ផ្តើមឡើងវិញនៅថ្ងៃទី៣ ខែមីនា នៅជិតព្រំដែនបេឡារុស្ស-ប៉ូឡូញ បន្ទាប់ពីការចរចា​ជុំទីមួយ​ត្រូវបានធ្វើឡើងកាលពីថ្ងៃ​ទី​២៨ កុម្ភៈ ដោយគ្មានការទម្លាយលទ្ធផលផ្លែផ្កាអ្វីឡើយ៕ រក្សាសិទ្ធិដោយ៖ លឹម​ហុង

×