Tuesday, December 23, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឆេះរោងចក្រ ថាមពលនុយក្លេអ៊ែរ របស់អ៊ុយក្រែន ដោយសារកងទ័ពរុស្ស៊ី

រដ្ឋធានីអ៊ុយក្រែន ៖ រហូតមកដល់ពេលពេលនេះ កងទ័ពរុស្ស៊ី កំពុងបន្ដ វាយប្រហារយ៉ាងខ្លាំងទៅលើរោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia របស់ប្រទេសអ៊ុយក្រែ បណ្ដាលឲ្យភ្លើងឆាបឆេះឡើង កាលពីព្រឹក ថ្ងៃទី៤ ខែមីនា ឆ្នាំ២០២២។

សារព័ត៌មាន AFP បានចេញផ្សាយ កាលពីព្រឹក ថ្ងៃទី៤ ខែមីនា ឆ្នាំ២០២២ ថា រហូតមកដល់ពេលនេះ អ្នកពន្លត់អគ្គិភ័យ មិនអាចពន្លត់ភ្លើង នៅក្នុងរោងចក្រថាមពលនុយក្លេអ៊ែរ ហ្សាប៉ូរីសហ្ស៊ីយ៉ា (Zaporizhzhia) បានទេ ដោយសារតែមានការបាញ់ផ្លោងរបស់កងទ័ពរុស្ស៊ី ដែលកំពុងបន្ត។ រីឯភ្លើងកំពុងតែបន្ដឆេះរោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia ដោយសារការវាយប្រហារពីកងទ័ពរុស្ស៊ី។

លោក ឌីមីត្រូ គូលេបា (Dmytro Kuleba) រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន បានបញ្ជាក់ តាមសារនៅលើបណ្ដាញសង្គម Twitter ថា «កងទ័ពរុស្ស៊ី កំពុងតែវាយប្រហារ ចេញពីគ្រប់ទិស ស្រោចមកលើរោងចក្រ Zaporizhzhia ដែលជារោងចក្រថាមពលនុយក្លេអ៊ែរធំបំផុត នៅតំបន់អឺរ៉ុប។ រហូតមកដល់ពេលនេះ អគ្គីកំពុងឆាបឆេះរោងចក្រនេះ»៕ រក្សាសិទ្ធិដោយ ៖ សារាយSN

×