Monday, September 15, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពូទីន ​បាត់បង់​មេទ័ព​សំខាន់​ម្នាក់ បន្ទាប់​ត្រូវ​ទាហាន​អ៊ុយក្រែន​បា.ញ់​សម្លា.ប់ ក្នុង​ពេល​ប្រតិបត្តិ​កា​រប្រ.យុទ្ធ​គ្នា

កាសែត Daily Mail បានរាយការណ៍ថា ឧត្តមសេនីយ Andrey Sukhovetsky មេទ័ព របស់ប្រទេសរុស្ស៊ី បានទទួលមរណភាពនៅថ្ងៃទី២ ខែមីនា នៅពេលដែលកងកម្លាំងអ៊ុយក្រែន ទប់ទល់នឹងការវាយប្រហាររបស់រុស្ស៊ី។

ទោះជាយ៉ាងណា ព័ត៌មានខាងលើនេះ មិនត្រូវបានបញ្ជាក់ដោយក្រសួងការពារជាតិរុស្ស៊ីនោះទេ ប៉ុន្តែត្រូវបានប្រកាសនៅលើបណ្តាញសង្គម ដោយសហការីរបស់ឧត្តមសេនីយ៍ទោ Sukhovetsky គឺលោក Sergey Chipilyov ដែលជាសហភាពនៃកងកម្លាំងអាកាសរុស្ស៊ី។

ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី និងអ៊ុយក្រែនជាច្រើនក៏បានរាយការណ៍អំពីការស្លាប់របស់ឧត្តមសេនីយ៍ទោ Sukhovetsky ផងដែរ ប៉ុន្តែមិនមានព័ត៌មានជាក់លាក់ណាមួយ អំពីទីតាំងនៃការស្លាប់របស់គាត់នោះទេ។

ដោយឡែក ប្រភពយោធាក៏បានបញ្ជាក់ថា ឧត្តមសេនីយទោ Sukhovetsky ត្រូវបានសម្លាប់ដោយអ្នកលបបាញ់ ហើយពិធីបុណ្យសពនឹងប្រារព្ធឡើងក្នុងប្រទេសរុស្ស៊ីនៅថ្ងៃទី៥ ខែមីនា។ យោងតាមប្រភពដដែល នេះជាតួលេខខ្ពស់បំផុតរបស់រុស្ស៊ីដែលមានទាហានស្លាប់ ចាប់តាំងពីរុស្ស៊ីបានវាយប្រហារអ៊ុយក្រែន។

វិមានក្រឹមឡាំង បានប្រកាសនៅថ្ងៃទី២ ខែមីនា ថា ទាហានរុស្ស៊ី ៤៩៨ នាក់ ត្រូវបានសម្លាប់ និង ១,៦០០ នាក់ បានរងរបួសក្នុងអំឡុងពេល “ប្រតិបត្តិការយោធាពិសេស” នៅអ៊ុយក្រែន។ តែយ៉ាងណាក៏ដោយ កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន កាលពីថ្ងៃទី៣ ខែមីនា បានបញ្ជាក់ថា រហូតមកដល់ពេលនេះ ទាហានរុស្ស៊ី ៩០០០ នាក់ ត្រូវបានសម្លាប់។

គួរបញ្ជាក់ឲ្យដឹងថា នៅថ្ងៃទី៨ ចាប់តាំងពីការចាប់ផ្តើមនៃប្រតិបត្តិឈ្លានពានអ៊ុយក្រែន យោធារុស្ស៊ីបានដណ្តើមយកទីក្រុង Kherson នៅភាគខាងត្បូងអ៊ុយក្រែន។ ដែលនេះ​ជា​រាជធានីដំបូងរបស់អ៊ុយក្រែន​ដែលបានធ្លាក់ចូលក្នុងការកាន់កាប់របស់ទាហានរុស្ស៊ី។

ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky កាលពីថ្ងៃទី៣ ខែមីនា បានសរសើរដល់ស្មារតីប្រយុទ្ធរបស់កងទ័ព និងប្រជាជនអ៊ុយក្រែន ហើយបានសន្យាថា ទីក្រុងនានារបស់ប្រទេសនេះ នឹងត្រូវបានសាងសង់ឡើងវិញដោយប្រាក់រុស្ស៊ី។

ប្រធានាធិបតី Zelensky នៅបានប្រកាសថា ខ្សែការពារទាំងអស់ត្រូវបានកើនឡើង ដោយកម្លាំងទាហាននៅទីក្រុង Kiev, Chernihiv, Sumy និង Mykolaiv បានទប់ទល់នឹងការវាយប្រហាររបស់រុស្ស៊ីយ៉ាងខ្លាំងក្លា៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×