Tuesday, December 23, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តើទណ្ឌកម្ម របស់មហាអំណាចបស្ចិមលោក នឹងធ្វើឲ្យប៉ះពាល់ ដល់ការធ្វើពាណិជ្ជកម្ម រវាង ចិន និងរុស្ស៊ី ដែរឬទេ?

រដ្ឋធានីគៀវ៖ រហូតមកដល់ពេលនេះ បណ្ដាប្រទេសមហាអំណាចបច្ចិមលោក កំពុងតែបង្កើននូវការដាក់ទណ្ឌកម្មជាកញ្ចប់ ប្រឆាំងនឹងប្រទេសរុស្សី ក៏ដូចជា មហាសេដ្ឋី នៅជុំវិញវិមានក្រឹមឡាំងរបស់ប្រធានាធិបតី វ៉្លាឌីមៀរ ពូទីន ពាក់ព័ន្ធនឹងសង្គ្រាមឈ្លានពានទៅលើប្រទេសអ៊ុយក្រែន ហើយករណីនេះ ធ្វើឲ្យមានសំណួរជាច្រើនចោទសួរថា តើសកម្មភាពរបស់លោកខាងលិច នឹងធ្វើឲ្យប៉ះពាល់ដល់ការធ្វើពាណិជ្ជកម្ម រវាងប្រទេសចិន និង រុស្ស៊ី ដែរឬទេ?

សារព័ត៌មាន BBC បានចេញផ្សាយ កាលពីព្រឹក ថ្ងៃទី៤ ខែមីនា ឆ្នាំ២០២២ ថា បច្ចុប្បន្ន ប្រទេសមហាអំណាចលោកខាងលិច កំពុងតែបង្កើននូវការដាក់ទណ្ឌកម្មទៅលើប្រទេសរុស្ស៊ី ដោយរួមទាំងធនាគារធំៗ គ្រឹះស្ថានហិរញ្ញវត្ថុ និង អ្នកជិតស្និទ្ធ នឹងប្រធានាធិបតីរុស្ស៊ី ជុំវិញវិមានក្រឹមឡាំង បានសម្រេចលើកងទ័ព ចូលឈ្លានពានទៅលើប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២។

កញ្ចប់ទណ្ឌកម្មរបស់មហាអំណាចបច្ចិមលោក បានធ្វើឲ្យធនាគារមួយចំនួនរបស់រុស្ស៊ី ត្រូវបានហាមឃាត់ និង កាត់ផ្ដាច់ ចេញពីប្រព័ន្ធទូទាត់អន្ដរជាតិ Swift ។ ប្រព័ន្ធនេះ ត្រូវបានប្រើប្រាស់ នៅជុំវិញពិភពលោក សម្រាប់ដំណើរការប្រតិបត្តិការហិរញ្ញវត្ថុ ហើយទំនងជាធ្វើឱ្យការទូទាត់ សម្រាប់ការនាំចេញរបស់រុស្ស៊ី កាន់តែមានការពិបាកយ៉ាងខ្លាំង។

ដោយឡែក ប្រទេសចិនវិញ ថ្វីត្បិតតែ អះអាងថា ក្រុងប៉េកាំង នៅតែបន្ដធ្វើពាណិជ្ជកម្មជាធម្មតាជាមួយនឹងក្រុងមូស្គូ ក្ដី តែចិនបានកាត់បន្ថយការទិញទំនិញមួយចំនួនរបស់ខ្លួន ពីប្រទេសរុស្ស៊ី ដោយសារពាណិជ្ជកររបស់ចិន បានកំពុងតែប្រឈមនឹងផលលំបាកយ៉ាងខ្លាំង នៅក្នុងការរៀបចំហិរញ្ញវត្ថុ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ចិន និង រុស្ស៊ី បាន និង កំពុងតែខិតខំប្រឹងប្រែង នៅក្នុងការបង្កើតប្រព័ន្ធទូទាត់របស់ពួកគេ ដើម្បីកាត់បន្ថយនូវការពឹងផ្អែក លើប្រព័ន្ធជាមូលដ្ឋាន ជាប្រាក់ដុល្លារ ដូចជា Swift …ជាដើម។

ប្រទេសរុស្ស៊ី មានប្រព័ន្ធផ្ទេរសារហិរញ្ញវត្ថុ (STFM) របស់ខ្លួន ខណៈប្រទេសចិន មានប្រព័ន្ធទូទាត់អន្តរធនាគារឆ្លងព្រំដែន (CIPS) ហើយប្រព័ន្ធទាំងនេះ នឹងដំណើរការ ជារូបិយប័ណ្ណផ្ទាល់ខ្លួនរបស់ពួកគេ។

បើតាមការសិក្សាមួយ ត្រូវបានចេញផ្សាយ ដោយមជ្ឈមណ្ឌល Carnegie Moscow បានអះអះអាងថា ប្រព័ន្ធទូទាត់ក្នុងស្រុកទាំងនេះ «មិនមែនជាជម្រើសជំនួស Swift» នោះទេ។

បើគិតត្រឹម ពីឆ្នាំ២០២១មក មានធនាគាររបស់ចិនតែមួយប៉ុណ្ណោះ បានចូលរួមជាមួយប្រព័ន្ធទូទាត់ STFM របស់រុស្ស៊ី បើទោះជាធនាគាររបស់រុស្ស៊ី និង ស្ថាប័នហិរញ្ញវត្ថុសកលជាច្រើនទៀត បានភ្ជាប់ជាមួយនឹងប្រព័ន្ធទូទាត់របស់ចិន ក៏ដោយ។

បើតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយ ដោយដកស្រង់ស្ថិតិផ្លូវការរបស់រុស្ស៊ី បានឲ្យដឹងថា បច្ចុប្បន្ន ការធ្វើពាណិជ្ជកម្ម រវាងរុស្ស៊ី និងចិន មានប្រហែលតែ១៧ភាគប៉ុណ្ណោះ ប្រើប្រាស់ប្រាក់យន់ (Yuan) របស់ចិន (ដោយកើនឡើង ពី ៣,១ភាគរយ នៅក្នុងឆ្នាំ២០១៤) ។ ចំណែកពាណិជ្ជកម្មរបស់រុស្ស៊ី និង ចិន ភាគច្រើន នៅតែទូទាត់ជាប្រាក់ដុល្លារសហរដ្ឋអាមេរិក ថ្វីបើក្រុងមូស្គូ និង ប៉េកាំង បង្កើនការប្រើប្រាស់ប្រាក់យន់របស់ខ្លួនក្ដី។

តើការធ្វើពាណិជ្ជកម្ម រវាងចិន និង រុស្ស៊ី ចិនទំហំប៉ុន្មាន?

បច្ចុប្បន្ន ការធ្វើពាណិជ្ជកម្ម រវាងមហាអំណាចចិន និង រុស្ស៊ី បានចាប់ផ្តើមកើនឡើង ជាជំហានៗ នៅក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ។ ការធ្វើពាណិជ្ជកម្មនេះ បានឈានដល់កម្រិតខ្ពស់ថ្មីមួយ ដោយកើនឡើង ជិតដល់១៤៧ពាន់លានដុល្លារ កាលពីឆ្នាំមុន ពោលគឺកើនឡើង ជិត៣៦ភាគរយ បើធៀបនឹងឆ្នាំមុន។ ចំណែក ការធ្វើពាណិជ្ជកម្មសរុបរបស់រុស្ស៊ី នៅក្នុង២០២១ មានចំនួនប្រហែល១៨ភាគរយ។

ជាមួយនឹងដំណើរទស្សនកិច្ចរបស់លោក វ៉្លាឌីមៀរ ពូទីន ប្រធានាធិបតីរុស្ស៊ី ទៅកាន់ទីក្រុងប៉េកាំង កាលពីខែមុន នោះ ប្រទេសទាំង២ បានបញ្ជាក់ថា ក្រុងមូស្គូ និង ក្រុងប៉េកាំង បានប្ដេជ្ញានឹងបង្កើននូវការធ្វើពាណិជ្ជកម្ម រវាងប្រទេសទាំង២ ឲ្យបានដល់២៥០ពាន់លានដុល្លារ នៅក្នុងឆ្នាំ២០២៤។

បច្ចុប្បន្ន ចិនក្លាយជាទីផ្សារដ៏ធំបំផុតតែមួយគិត សម្រាប់ការនាំចេញរបស់រុស្ស៊ី រួមទាំង ប្រេង ឧស្ម័ន ធ្យូងថ្ម និង ផលិតផលកសិកម្ម។ នេះ ពិតជាច្បាស់ណាស់ថា រុស្ស៊ីបានចាប់ផ្ដើមនាំចេញយ៉ាងច្រើន ទៅកាន់ប្រទេសចិន ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅថ្មីនេះ ជាងពេលរុស្ស៊ីធ្លាប់ធ្វើ កាលពីពេលកន្លងមក។

ទោះបីជាយ៉ាងណាក៏ដោយ សហភាពអឺរ៉ុប នៅតែជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតជាមួយរុស្ស៊ី ។ នៅក្នុងអំឡុង ឆ្នាំ២០២១ កន្លងមកនេះ ការធ្វើពាណិជ្ជកម្មសរុប រវាងសហភាពអឺរ៉ុប និង រុស្ស៊ី មានតម្លៃ ជិតពីរដង នៃការធ្វើពាណិជ្ជកម្មរបស់ចិនជាមួយរុស្ស៊ី។

លោកស្រីបណ្ឌិត រ៉េបេកកា ហាឌីង (Rebecca Harding) ជាសេដ្ឋវិទូខាងពាណិជ្ជកម្ម បានឲ្យដឹងថា ការធ្វើពាណិជ្ជកម្ម នាពេលនេះ មានការប្រែប្រួល។ ការធ្វើពាណិជ្ជកម្មនោះ ពិតជាចៀសមិនរួចទេ ដោយសារតែពាណិជ្ជកម្ម រវាងសហភាពអឺរ៉ុប និង រុស្ស៊ី បានធ្លាក់ចុះយ៉ាងខ្លាំង ក្រោយប្លុកនេះ បានសម្រេចដាក់ទណ្ឌកម្ម ជុំវិញការឈ្លានពានរបស់ក្រុងមូស្គូ លើប្រទេសអ៊ុយក្រែន។ វិបត្តិបច្ចុប្បន្ន មានការផ្តោតអារម្មណ៍ នៅក្នុងសហភាពអឺរ៉ុប ដោយតម្រូវការ ដើម្បីធ្វើពិពិធកម្ម លើការផ្គត់ផ្គង់។ ចំណែកការធ្វើពាណិជ្ជកម្មរបស់រុស្ស៊ីជាមួយនឹងសហរដ្ឋអាមេរិក បានលក្ខណៈតិចជាងសហភាពអឺរ៉ុប។

តើទណ្ឌកម្មរបស់មហាអំណាចបច្ចិមលោក អាចរារាំងចិនទិញឧស្ម័នពីរុស្ស៊ី ដែរទេ?

សេដ្ឋកិច្ចរបស់រុស្ស៊ី ពឹងផ្អែកយ៉ាងខ្លាំង លើការនាំចេញប្រេង និងឧស្ម័ន ប៉ុន្ដែឥឡូវ រុស្ស៊ី កំពុងតែប្រឈមមុខនឹងការដាក់ទណ្ឌកម្មចុងក្រោយបំផុត នៅមិនទាន់បានកំណត់គោលដៅ លើវិស័យទាំងនោះ នៅឡើយ។

បើតាមរបាយការណ៍របស់បណ្ដាញផ្សព្វផ្សាយ បានឲ្យដឹងថា កាលពីឆ្នាំកន្លងទៅ រុស្ស៊ីក្លាយជាប្រទេសផ្គត់ផ្គង់ប្រេងដ៏ធំបំផុតលំដាប់ទី២ និងជាអ្នកផ្គត់ផ្គង់ឧស្ម័នដ៏ធំបំផុតលំដាប់ទី៣ដល់ប្រទេសចិន។ រុស្ស៊ី បាននាំចេញប្រេង ដល់៤១,១ពាន់លានដុល្លារ និង ឧស្ម័ន ចំនួន ៤,៣ពាន់លានដុល្លារសហរដ្ឋអាមេរិក ទៅកាន់ប្រទេសមហាយក្ស នៅអាស៊ីមួយនេះ។

លោក វ៉្លាឌីមៀរ ពូទីន ប្រធានាធិបតីរុស្ស៊ី កាលពីពេលថ្មីៗកន្លងទៅនេះ បានបង្ហាញនូវកិច្ចព្រមព្រៀង លើការនាំចេញប្រេង និងឧស្ម័នថ្មីរបស់រុស្ស៊ី ជាមួយប្រទេសចិន មានតម្លៃ រហូតដល់១១៧,៥ ពាន់លានដុល្លារសហរដ្ឋអាមេរិក។

ទោះជាយ៉ាងណា ទីផ្សារថាមពលដ៏ធំបំផុតរបស់រុស្ស៊ី រហូតមកដល់ពេលនេះ នៅតែជាសហភាពអឺរ៉ុប។ រុស្ស៊ី ផ្គត់ផ្គង់ឧស្ម័ន ប្រហែល៤០ភាគរយ និង ប្រេង ប្រហែល២៦ភាគរយ ដល់ប្លុកនេះ។

បើតាមទិន្នន័យចុងក្រោយបំផុតរបស់ទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) បានបង្ហាញថា កាលពីឆ្នាំមុននេះ ប្រទេសចិន មានចំណែកត្រឹមតែ២០ភាគរយ នៃការនាំចេញរបស់រុស្ស៊ី ដោយប្រេង ភាគច្រើន នាំទៅប្លុកអឺរ៉ុប។

លោកបណ្ឌិត Harding បានបញ្ជាក់ថា «រហូតមកដល់ពេលនេះ ការនាំចេញប្រេង និង ឧស្ម័នរបស់រុស្ស៊ី ទៅកាន់ប្រទេសចិន បាន និង កំពុងកើនឡើង នៅក្នុងអត្រា ជាង៩ភាគរយ ជារៀងរាល់ឆ្នាំ សម្រាប់រយៈពេលប្រាំឆ្នាំ ចុងក្រោយនេះ។ នេះជាកំណើនដ៏យ៉ាងឆាប់រហ័សមួយ ប៉ុន្តែទោះជាយ៉ាងនេះក្តី ប្រទេសចិន ក៏ក្លាយជាចំណែកជាងពាក់កណ្តាល នៃទីផ្សារសហភាពអឺរ៉ុបសម្រាប់ប្រេងរុស្ស៊ី ផងដែរ»។

ដោយឡែក អាល្លឺម៉ង ក្លាយជាគោលដៅ នាំចេញឧស្ម័នធម្មជាតិដ៏សំខាន់បំផុតរបស់រុស្ស៊ី ។ ប៉ុន្ដែប្រទេសមហាអំណាចកំពូលនៅអឺរ៉ុបមួយនេះ កាលពីពេលថ្មីៗ បានប្រកាស ថា ក្រុងប៊ែរឡាំង នឹងផ្អាកដល់ប្រតិបត្ដិការបំពង់បង្ហូរ Nord Stream 2 ថ្មីរបស់រុស្ស៊ី មានប្រវែងជាង ១ ២០០ គីឡូម៉ែត្រ មានតម្លៃ១១ពាន់លានដុល្លារ តភ្ជាប់ពីតំបន់ភាគខាងលិចស៊ីបេរី ដោយឆ្លងកាត់តាមសមុទ្របាល់ទិក ឆ្ពោះមកកាន់ប្រទេសអាល្លឺម៉ង។ សកម្មភាពរបស់ក្រុងប៊ែរឡាំង ជាការឆ្លើយតបនឹងការឈ្លានពានរបស់ក្រុងមូស្គូ ទៅលើប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២។

បើតាមអ្នកវិភាគសេដ្ឋកិច្ច បានឲ្យដឹងថា ការផ្គត់ផ្គង់តាមរយៈបំពង់បង្ហូរឧស្ម័នថ្មី បានព្រមព្រៀង រវាងប្រទេសរុស្ស៊ី និង ចិន (The Power of Siberia 2) នឹងមានសមត្ថភាពលំដាប់ទី៥ នៃបំពង់បង្ហូរឧស្ម័ន Nord Stream 2 ។ ទោះជាយ៉ាងណាក៏ដោយ ក្នុងរយៈពេលវែងជាងនេះ ប្រទេសចិន ប្រហែលជាចង់ជំរុញឲ្យការនាំចូលឧស្ម័នរបស់រុស្ស៊ី បន្ថែមទៀត ដើម្បីព្យាយាមកាត់បន្ថយនូវការពឹងផ្អែកខ្លាំងរបស់ខ្លួន លើធ្យូងថ្ម ដើម្បីសម្រេចបាននូវគោលដៅ កាត់បន្ថយឧស្ម័នផ្ទះកញ្ចក់៕ រក្សាសិទ្ធិដោយ ៖ សារាយ SN

×