Thursday, July 10, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ៖ ស្រ្តីមានសិទ្ធិជ្រើសរើស នូវអ្វីដែលពួកគេចង់ធ្វើនៅក្នុងជីវិត បំពេញការងាររបស់ខ្លួន ទៅតាមការពេញចិត្ត

ភ្នំពេញ ៖ លោកជំទាវ អ៉ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី បានមានប្រសាសន៍ថា ស្រ្តីមានសិទ្ធិជ្រើសរើស នូវអ្វីដែលពួកគេចង់ធ្វើនៅក្នុងជីវិត បំពេញការងាររបស់ខ្លួន ទៅតាមការពេញចិត្ត ដូចជា ការសិក្សារៀនសូត្រ ការបំពេញការងារផ្សេងៗ ធ្វើជាម្ដាយ និងជាភរិយាជាដើម ដែលទាំងអស់នេះជាសិទ្ធិរបស់នារីគ្រប់រូប។

លោកជំទាវ អ៉ឹង កន្ថាផាវី បានបន្តថា ស្រ្តីត្រូវដឹងថាសិទ្ធិរបស់ខ្លួនមានអ្វីខ្លះ និងមិនត្រូវយកសិទ្ធិទាំងនោះទៅជាន់លើសិទ្ធិអ្នកដទៃនោះទេ ម្យ៉ាងទៀតស្ត្រីគ្រប់រូបត្រូវដឹងថាសិទ្ធិរបស់ខ្លួននៅទីណាខ្លះ អាចទាមទារអ្វីខ្លះ។

លោកជំទាវបានថ្លែងបែបនេះ នៅក្នុងពិធីអបអរសាទរខួបលើកទី១១១ ទិវាអន្តរជាតិនារី ៨ មីនា កាលពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០២២ នៅសាលាខណ្ឌកំបូល រាជធានីភ្នំពេញ , លោកជំទាវរដ្ឋមន្ត្រីក្រសួងកិច្ចការនារី បានឱ្យដឹងថា ស្រ្តីពុំមែនមានសិទ្ធិតែ១ថ្ងៃនៃទិវាសិទ្ធិនារី៨មីនានោះទេ តាមច្បាប់គឺស្រ្តីមានសិទ្ធិរហូតដល់ទៅ៣៦៥ថ្ងៃគឺក្នុង១ឆ្នាំ។ សិទ្ធិនារី បានមកពីការតស៊ូមតិរវាងស្រ្តី និងដៃគូនៅក្នុងសង្គមគ្រួសារ ក៏ដូចជាដៃគូនៅក្នុងសង្គមការងារ និងដៃគូសង្គមជាតិ មានន័យថាសិទ្ធិរបស់ស្រ្តីពឹងផ្អែកនៅលើអ្នកទាំងអស់គ្នាផងដែរ។ ស្រ្តីក៏ត្រូវដឹងថាសិទ្ធិរបស់ខ្លួនមានអ្វីខ្លះ និងមិនត្រូវយកសិទ្ធិទាំងនោះ ទៅជាន់លើសិទ្ធិអ្នកដទៃនោះទេ ម្យ៉ាងទៀតស្ត្រីគ្រប់រូប ត្រូវដឹងថាសិទ្ធិរបស់ខ្លួននៅទីណាខ្លះ អាចទាមទារអ្វីខ្លះ ហើយកុំឱ្យសិទ្ធិរបស់ខ្លួនទៅជាន់សិទ្ធិរបស់អ្នកដទៃឡើយ»។

មួយវិញទៀត សិទ្ធិរបស់ស្ត្រី មនុស្សទូទៅទទួលស្គាល់ ធ្វើម៉េចឱ្យក្រុមគ្រួសាររបស់ខ្លួន សង្គមជាតិរបស់ខ្លួន ទទួលស្គាល់និងមានការការពាតាមប្រព័ន្ធច្បាប់ និងតាមប្រព័ន្ធគោលនយោបាយ។

ហេតុអ្វីបានជាប្រទេសកម្ពុជា ក៏ដូចជាប្រទេសនៅលើសកលលោករម្លឹកនូវទិវានេះជារៀងរាល់ឆ្នាំ? នោះគឺដើម្បីរម្លឹកពីការតស៊ូរបស់ជីដូន ព្រោះមានអ្នកខ្លះបានស្លា.ប់នៅពេលធ្វើបាតុកម្ម ដើម្បីតស៊ូតមតិស្ដីពីសិទ្ធិ នៅក្នុងសង្គមរបស់គាត់ ដើម្បីឱ្យគេទទួលស្គាល់នូវសិទ្ធិរបស់ស្រ្តី។

អ្វីដែលមនុស្សជំនាន់ក្រោយទទួលបានផលប្រយោជន៍សិទ្ធិស្រ្តីនាថ្ងៃនេះ គឺបានមកពីការតស៊ូរបស់ជីដូនរបស់ពួកគេ ហើយពួកគេដឹងហើយថា នៅក្នុងប្រទេសកម្ពុជា ស្រ្តីទើបតែទទួលបានការបោះឆ្នោតនៅ១៩៥៥។ រីឯប្រទេសមួយចំនួនទៀត ទើបតែឆ្នាំ១៩៦០ជាងទេ ដោយឡែក ផលដែលស្ត្រីជំនាន់ក្រោយទទួលបានថ្ងៃនេះ ក៏ពុំមែនបានន័យថាអមតៈនោះដែរ ដូច្នេះទើបស្រ្តីនៅក្នុងប្រទេសនីមួយៗ នៅលើសកលលោកនេះ សម្រេចចិត្តថា ត្រូវតែអបអរសាទរទិវាអន្តរជាតិនារី ដើម្បីរម្លឹកនូវការតស៊ូនេះ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

×