Monday, September 15, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ខ្លោចចិ​ត្ត! អ្នកគ្រូ​ពេទ្យ​មួយ​រូប បាន​ពលី​ជីវិត ខណៈ​រត់​កាត់​គ្រាប់​កាំភ្លើង​បាញ់​ស្រោច ដើម្បី​ជួយសង្គ្រោះ​អ្នករបួ​ស

អ្នកពេទ្យទាហានអ៊ុយក្រែនម្នាក់​ បានពលីជីវិតនៅសមរភូមិ ខណៈពេលនាងកំពុងរត់កាត់គ្រាប់កាំភ្លើងបាញ់ស្រោចរបស់កងទ័ពរុស្ស៊ី ដើម្បីជម្លៀសអ្នករបួស​ចេញពីជាយក្រុង​គៀវ។ ហើយសពរបស់នាងក៏ត្រូវបានបញ្ចុះ​នៅ​ក្នុងរដ្ឋធានីរបស់ប្រទេសនេះផងដែរ កាលពីថ្ងៃ​សៅរ៍។

វីរនារីគ្រូពេទ្យ Valentyna Pushich ត្រូវបានគេស្គាល់ក្នុងស្រុកថា “Romashka” ដែលមានន័យថា “Daisy” ។ មិត្តភ័ក្តិម្នាក់របស់នាង បានពណ៌នា​នាងថា នាងជា ​«​មនុស្សហ៊ាន​» ដែលមិនខ្លាច ​«​ត្រូវរងគ្រាប់កាំភ្លើង​» ឡើយ​។

នាង Nataliia Voronkova ដែលជាមិត្តភក្តិ បាននិយាយថា Pushich​ តែងតែ “រត់ទៅកន្លែងគ្រោះថ្នាក់បំផុត” ដើម្បីជួយសង្គ្រោះអ្នករបួស។

Pushich ធ្លាប់ជាបុគ្គលិកដែលមានប្រាក់ខែល្អនៅក្រុមហ៊ុនដឹកជញ្ជូនមួយ។ ប៉ុន្តែនៅឆ្នាំ ២០១៦ នាងបានចូលរួមជាមួយកងទ័ពជាគ្រូពេទ្យ ដើម្បីឆ្លើយតបទៅនឹងជម្លោះបំបែកខ្លួននៅភាគខាងកើតអ៊ុយក្រែន។

ស្ត្រីជាច្រើននាក់ រួមទាំងអ្នកខ្លះស្ថិតក្នុងឈុតទាហាន បានស្រក់ទឹកភ្នែក ខណៈសាកសពរបស់នាងដាក់ក្នុងមឈូស និងរៀបនឹងបញ្ចុះនៅទីកន្លែងបញ្ចុះសពមួយ។ ហើយរូបគំនូររបស់នាង ក៏ត្រូវបានគូរស្ថិតនៅលើជញ្ជាំងក្បែរនោះផងដែរ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

Ukrainian paramedics cover a grave with their country’s flag of their colleague Valentyna Pushych, who was killed by Russian troops in a cemetery in Kyiv, Ukraine, Saturday, March 5, 2022. (AP Photo/Efrem Lukatsky)
×