រដ្ឋធានីគៀវ ៖ ចាប់តាំងពីក្រុងមូស្គូបានបញ្ជាឲ្យកម្លាំងយោធា បើកប្រតិបត្ដិការ វា.យលុក ចូលឈ្លានពាន ទៅលើប្រទេសអ៊ុយក្រែន ចាប់តាំងពីថ្ងៃទី២៤ ខែកុម្ភៈ រហូតមកដល់ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២២ មានសេចក្ដីរាយការណ៍ថា កងទ័ពរុស្ស៊ី បានបាត់បង់ជីវិត កើនដល់ជាង១១ ០០០នាក់ ហើយគ្រឿងយុទ្ធោបករណ៍រាប់សិបគ្រឿង ត្រូវបានកម្ទេច និង យន្ដហោះចម្បាំង ចំនួន៨៨គ្រឿង ត្រូវបានបា.ញ់ទ.ម្លាក់ ដោយកងទ័ពអ៊ុយក្រែន។
សារព័ត៌មាន US News បានចេញផ្សាយ កាលពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០២២ ថា អគ្គសេនាធិការ នៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន បានអះអាង កាលពីថ្ងៃអាទិត្យ ទី៦ ខែមីនា ថា កម្លាំងទាហានរុស្ស៊ី ជាង ១១ ០០០ នាក់ បានស្លា.ប់ នៅក្នុងសង្រ្គាម វា.យប្រ.យុទ្ធគ្នាជាមួយនឹងកងទ័ពអ៊ុយក្រែន ចាប់តាំងពីក្រុងមូស្គូ បានសម្រេច លើកកងទ័ព វាយលុកចូលឈ្លានពាន មកលើប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី ២៤ ខែកុម្ភៈ រហូតមកដល់ថ្ងៃទី៦ ខែមីនា។

ប្រភពព័ត៌មានដដែល បានបន្ដថា មួយថ្ងៃមុននេះ សង្គ្រាមឈ្លានពាន បានធ្វើឲ្យកងទ័ពរុស្ស៊ី រងនូវគ្រោះថ្នាក់ ជាង១០ ០០០នាក់។ ប៉ុន្ដែមិនមានសេចក្ដីរាយការណ៍ អំពីចំនួនគ្រោះថ្នាក់ នៃកងទ័ពអ៊ុយក្រែន នោះឡើយ។
ជាមួយគ្នានេះ ចំនួនជនភៀសខ្លួនអ៊ុយក្រែន កើនឡើងដល់ ១,៥លាននាក់ គិតត្រឹមថ្ងៃអាទិត្យ ទី៦ ខែមីនា ខណៈរុស្ស៊ីកំពុងតែបន្ដវាយប្រហារយ៉ាងខ្លាំង មកលើប្រទេសអឺរ៉ុបមួយនេះ។ ដោយឡែក លោក វ៉្លាឌីមៀរ ពូទីន ប្រធានាធិបតីរុស្ស៊ី បានបញ្ជាក់ថា ការដាក់ទណ្ឌកម្មរបស់មហាអំណាចបច្ចិមខាងលិច គឺស្រដៀងគ្នាទៅនឹងការប្រកាសសង្រ្គាម ជាមួយនឹងក្រុងមូស្គអ៊ីចឹងដែរ។
បណ្ដាញផ្សព្វផ្សាយអ៊ុយក្រែន បានរាយការណ៍ថា សំឡេងផ្ទុះ បានឮសូរឡើង ពេញមួយយប់នៅក្នុងទីក្រុងកាគីវ (Kharkiv) ដែលជាទីក្រុងធំទី២របស់ប្រទេសអ៊ុយក្រែន ខណៈកងកម្លាំងប្រដាប់អាវុធរបស់ប្រទេសនេះ បានអះអាងថា ពួកគេកំពុងតែបើកប្រតិបត្តិការការពារ នៅភាគខាងកើត តំបន់ដូណែតស្ក៍ (Donetsk), ឈឺនីហ៊ីវ (Chernihiv) និង កន្លែងផ្សេងទៀត។
ទីភ្នាក់ងារស៊ើបការណ៍យោធារបស់ចក្រភពអង់គ្លេស បានថ្លែងថា កងទ័ពអ៊ុយក្រែន អះអាងថា កងទ័ពអ៊ុយក្រែន បានបាញ់ទម្លាក់យន្តហោះចម្បាំងរបស់រុស្ស៊ី ចំនួន៨៨គ្រឿង។ សកម្មភាពយោធារបស់អ៊ុយក្រែន នៅតែបន្តធ្វើឱ្យរុស្ស៊ី ភ្ញាក់ផ្អើល ជាមួយនឹងទំហំ និងកម្លាំង នៃការតស៊ូរបស់ក្រុងគៀវ៕ រក្សាសិទ្ធិដោយ ៖ សារាយSN











