Tuesday, January 20, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពលរដ្ឋមកពី៥២ប្រទេស ស្ម័គ្រចិត្តចូលធ្វើទាហាន ទៅជួយអ៊ុយក្រែន ប្រយុទ្ធនឹងកងទ័ពរុស្ស៊ី

រដ្ឋធានីគៀវ ៖ ស្របពេលកម្លាំងទាហានរុស្ស៊ីកំពុងតែបង្កើនការវា.យប្រ.ហារ ទាំងផ្លូវអាកាស ផ្លូវទឹក និង ផ្លូវគោក សង្គ្រប់ទៅលើប្រទេសអ៊ុយក្រែនកាន់តែខ្លាំងឡើងនោះ ប្រជាពលរដ្ឋ មកពីប្រទេសចំនួន៥២ បានស្ម័គ្រចិត្តចូលបម្រើកងទ័ព ជួយដល់ប្រទេសនេះ ដើម្បីប្រយុទ្ធជាមួយនឹងការឈ្លានពានរបស់ក្រុងមូស្គូ។

ក្រោយពេលប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន បានប្រកាសសង្គ្រាមវាយលុយកចូលឈ្លានពានទៅលើប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ នោះមក លោក វ៉ូឡូឌីមៀរ ហ្សេឡែនស្គី ប្រធានាធិបតីអ៊ុយក្រែន បានបានប្រកាសដល់ប្រជាពលរដ្ឋ នៅទូទាំងពិភពលោក សុំមួយប្រទេសរបស់លោក ដើម្បីកៀកស្មាគ្នាជាមួយកងទ័ពរបស់ប្រទេសលោក តស៊ូប្រយុទ្ធប្រឆាំងនឹងការឈ្លានពារុស្ស៊ី។ ជាមួយនឹងការអំពាវនាវនោះ ក៏មានប្រជាពលរដ្ឋ ដែលជាអតីតយុទ្ធជន និង អ្នកស្ម័គ្រចិត្ត មានបទពិសោធន៍ខាងវិស័យយោធា មកពីប្រទេសចំនួន៥២ នៅទូទាំងពិភពលោក បានចុះឈ្មោះកាន់តែច្រើនឡើង ដើម្បីជួយដល់ប្រទេសអ៊ុយក្រែន។

ទីភ្នាក់ងារសារព័ត៌មានអ៊ុយក្រែន Interfax បានចេញផ្សាយ កាលពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០២២ ថា លោក ឌីមីត្រូ គូឡេបា (Dmytro Kuleba) រដ្ឋមន្រ្ដីក្រសួងការបរទេសអ៊ុយក្រែន បានបញ្ជាក់ថា អតីតយុទ្ធជន និង អ្នកស្ម័គ្រចិត្ត ដែលមានបទពិសោធន៍ខាងវិស័យយោធា មកពីប្រទេសចំនួន៥២ នៅជុំវិញពិភពលោក នឹងមកដល់ប្រទេសអ៊ុយក្រែន នាពេលខាងមុខនេះ។ អ្នកស្ម័គ្រចិត្តទាំងនោះ នឹងកៀកស្មាគ្នាជាមួយកងទ័ពអ៊ុយក្រែន ប្រយុទ្ធប្រឆាំងនឹងកងទ័ពរបស់សហព័ន្ធន៍រុស្ស៊ី នៅក្នុងជួរកងពលអន្តរជាតិ។

លោករដ្ឋមន្រ្ដីក្រសួងការបរទេសអ៊ុយក្រែន បានបន្ថែមថា «ការកៀរគរប្រជាជន ដោយឥតគិតថ្លៃ មកពីជុំវិញពិភពលោក គឺមានការចាប់អារម្មណ៍ខ្លាំង។ ថ្ងៃនេះ អតីតយុទ្ធជន និង អ្នកស្ម័គ្រចិត្ត ដែលមានបទពិសោធន៍ មកពីប្រទេសចំនួន៥២ នឹងត្រូវបញ្ជូន មកដល់ប្រទេសរបស់យើង។ ចំណែកបំណងប្រាថ្នារបស់ពួកគេ ចង់បង្ហាញថា យើងមិនបានជួលពួកគេទេ យើងមិនជំរុញឲ្យពួកគេ តាមមធ្យោបាយណាមួយនោះឡើយ។ នេះជាការត្រៀមខ្លួន ដោយស្ម័គ្រចិត្តរបស់ពួកគេ សម្រាប់ការប្រយុទ្ធនឹងកងទ័ពរុស្ស៊ី។

លោក ឌីមីត្រូ គូឡេបា (Dmytro Kuleba) បានបញ្ជាក់ នៅក្នុងសន្និសីទសារព័ត៌មាន តាមបណ្ដាញអ៊ីនធើរណេត កាលពីថ្ងៃអាទិត្យ ទី៦ ខែមីនា ឆ្នាំ២០២២ ថា រហូតមកដល់ពេលនេះ អតីតយុទ្ធជន និង អ្នកស្ម័គ្រ ចំនួន២០ ០០០នាក់ បានដាក់ពាក្យសុំ ធ្វើជាទាហាន មកចូលរួមកៀកស្មាគ្នាជាមួយកងទ័ពអ៊ុយក្រែន ដើម្បីប្រយុទ្ធ ប្រឆាំងនឹងកងទ័ពរុស្ស៊ី៕ រក្សាសិទ្ធិដោយ ៖ សារាយSN

×