Wednesday, July 9, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អគ្គនាយកដ្ឋានពន្ធដារ នឹងដាក់ឲ្យដំណើរការប្រព័ន្ធគ្រប់គ្រងអចលនទ្រព្យ សម្រាប់ការត្រួតពិនិត្យលើការបង់ពន្ធបុរី និងផ្ទះ ឆាប់ៗនេះ

ភ្នំពេញ ៖ អគ្គនាយកដ្ឋានពន្ធដារ នឹងរៀបចំគ្រប់គ្រងចំពោះក្រុមហ៊ុនសាងសង់បុរី ឬអ្នកលក់ផ្ទះល្វែងផ្សេងៗ បើមិនបង់ពន្ធនោះទេ មិនអាចកាត់ឈ្មោះផ្ទេរកម្មសិទ្ធិបានឡើយ ហើយការរៀបចំឲ្យមានភាពប្រាកដប្រជានេះ អគ្គនាយកដ្ឋានពន្ធដារ នឹងបង្កើតកម្មវិធីប្រព័ន្ធ គ្រប់គ្រងលេខកូដសម្គាល់អចលនទ្រព្យ គឺប្រព័ន្ធ Tax QR ដែលនឹត្រូវដាក់ឱ្យប្រើនិងដឹងពីព័ត៌មានផ្សេងៗទាំងអស់គ្នា នៅប៉ុន្មានខែខាងមុខនេះ។

ឯកឧត្តម គង់ វិបុល បានឱ្យដឹងថា យើងខ្ញុំនឹងរៀបចំនូវប្រព័ន្ធគ្រប់គ្រងនៃអចលនទ្រព្យ នៅពេលដែលសហគ្រាសសាងសង់ជាបុរី ឬសាងសង់ជាផ្ទះផ្សេងៗ, បើថា អត់បានមកបង់ពន្ធ ហើយអត់មានលេខ Tax QR កូដ នោះទេ មានន័យថា មកកាត់ឈ្មោះលក់អត់ចេញទេ។

ការបញ្ជាក់ឲ្យដឹងបែបនេះរបស់ ឯកឧត្តម គង់ វិបុល រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ ធ្វើឡើងក្នុងឱកាសដែលលោកអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាស្ដីពីកាតព្វកិច្ចពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ ការបំពេញទម្រង់លិខិតប្រកាសពន្ធប្រចាំឆ្នាំ បទល្មើសពន្ធដារ និងបទល្មើសសម្អាតប្រាក់ ប៉ុន្មានថ្ងៃមុននេះ។

ឯកឧត្តម គង់ វិបុល បានឲ្យដឹងទៀតថា ក្រុមហ៊ុនសង់បុរី ឬផ្ទះល្វែងខ្លះ មកប្រកាសពន្ធថា ធ្វើផ្ទះ ឬ វីឡា តែ១០០នោះទេ ប៉ុន្ដែនៅពេលទៅត្រួតពិនិត្យជាក់ស្ដែងមែនទែន គឺធ្វើរហូតដល់១៥០ ទៅ ២០០ផ្ទះ ឯណោះ ដែលធ្វើឲ្យការបង់ពន្ធអត់ស្មើភាពគ្នា ដោយខ្លះបង់ពន្ធត្រឹមត្រូវ និងខ្លះទៀតបង់ពន្ធមិនត្រឹមត្រូវ, ដូច្នេះត្រូវតែមានប្រព័ន្ធគ្រប់គ្រងលើអចលនទ្រព្យមួយដោយមានលេខកូដសម្គាល់ គឺប្រព័ន្ធ Tax QR ហើយប្រព័ន្ធគ្រប់គ្រងអចលនទ្រព្យ នឹងដាក់ឱ្យដំណើរការនៅចុង ខែមេសា ឬក៏ដើមខែឧសភា ឆ្នាំ២០២២ ខាងមុខនេះ ខណៈនាពេលបច្ចុប្បន្ន អគ្គនាយកដ្ឋានពន្ធដារ កំពុងអភិវឌ្ឍន៍កម្មវិធីនេះ៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

DCIM\100MEDIA\DJI_0048.JPG
×