Thursday, July 10, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

២ខែដើមឆ្នាំនេះ កម្ពុជានាំអង្ករចេញគ្រប់ប្រភេទចំនួន ១០៣ ០៥៨តោន និងស្រូវចំនួន ៦៤១ ១០១តោន គិតជាទឹកប្រាក់ជាង ២១៤.៥៦ លានដុល្លារ

ភ្នំពេញ ៖ រយៈពេល២ខែ នៃដើមឆ្នាំ២០២២ ប្រទេសកម្ពុជាបាននាំអង្ករចេញគ្រប់ប្រភេទបានចំនួន ១០៣ ០៥៨តោន និងស្រូវចំនួន ៦៤១ ១០១តោន ដែលគិតជាទឹកប្រាក់បានចំនួនជាង ២១៤.៥៦ លានដុល្លារសហរដ្ឋអាមេរិក។ នេះបើតាមរបាយការណ៍ របស់សហព័ន្ធស្រូវអង្ករកម្ពុជា នៅថ្ងៃទី៧ ខែមីនានេះ។

នៅក្នុងរយៈពេល២ខែ នៃដើមឆ្នាំ២០២២ កម្ពុជាបាននាំអង្ករចេញគ្រប់ប្រភេទបានចំនួន ១០៣ ០៥៨តោន ដែលគិតជាទឹកប្រាក់ចំនួនជាង ៦៦.៦៩ លានដុល្លារ និងបាននាំស្រូវចម្រុះគ្រប់ប្រភេទ ទៅកាន់ទីផ្សារប្រទេសវៀតណាមបានចំនួន ៦៤១ ១០១តោន ដែលគិតជាទឹកប្រាក់បានចំនួនជាង ១៤៧.៧៨ លានដុល្លារសហរដ្ឋអាមេរិក។

បរិមាណនាំចេញអង្ករ មានកំណើនសរុបចំនួន ៣៥.២១% ហើយស្រូវមានកំណើនចំនួន១៦.៤៧% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នានៅក្នុងឆ្នាំ២០២១។ បរិមាណអង្ករក្រអូបចំនួន ៧៧.៦៤% និងអង្ករសចំនួន២០.៤៤% អង្ករសរីរាង្គ និងអង្ករចំហុយបានចំនួន ១.៩២% ត្រូវបាននាំចេញក្នុងរយៈពេល២ខែ នៃឆ្នាំ២០២២។

គោលដៅចំនួន៤២ ត្រូវបាននាំអង្ករចេញទៅដែលក្នុងនោះរួមមាន ១. ប្រទេសចិនមានបរិមាណចំនួន ៥៣.២៥% ២. ប្រទេសបារាំងចំនួន ១១.៦៤% ៣. ប្រទេសម៉ាឡេស៊ីចំនួន ៤.៤៦% ៤. ប្រទេសព្រុយណេចំនួន ៤.២០% ៥. ប្រទេសហូឡង់ចំនួន ៣% ៦. ប្រទេសអង់គ្លេសចំនួន ២.៨១% ៧. ប្រទេសសាធារណៈរដ្ឋឆែក ចំនួន២.៧៩% ៨. ប្រទេសហ្កាប៊ុងចំនួន ២.៥២% ៩. ប្រទេសអ៊ីតាលីចំនួន ២.៣៤% ១០. បណ្តាគោលផ្សេងចំនួន ៣៣(ដែលក្នុងនោះមានទាំងប្រទេស រុស្សី និងអ៊ុក្រែន ផងដែរ) ស្មើរនឹងចំនួន ១២.៩៩% ។

សម្រាប់ខែកុម្ភៈ ឆ្នាំ២០២២ កម្ពុជាបាននាំចេញអង្ករចំនួន ៥០ ០២២ តោន និងស្រូវចំនួន ៣៧៥ ៥៩០ តោន ដែលគិតជាទឹកប្រាក់សរុបចំនួន ១១៩.២៧ លានដុល្លារសហរដ្ឋអាមេរិក៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

×