Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការយករូបភាពទង់ជាតិ មកធ្វើជាសម្លៀកបំពាក់ គឺមិនសមរម្យទេ , ទង់ជាតិ ត្រូវបានគោរព ដោយស្មារតីស្នេហាជាតិ ស្រឡាញ់ទឹកដី ជាតិ មាតុភូមិ

spot_img

សៀមរាប ៖ អាជ្ញាធរជាតិអប្សរា មិនគាំទ្រចំពោះការយក ទង់ជាតិខ្មែរ ទៅច្នៃធ្វើជាម៉ូដសម្លៀកបំពាក់។ ឯកឧត្ដម ឡុង កុសល អគ្គនាយករង និងជាអ្នកនាំពាក្យអាជ្ញាជាតិអប្សរា មានប្រសាសន៍កាលពីរសៀលថ្ងៃ ទី០៧ ខែមីនា ឆ្នាំ២០២២ថា ការយកទង់ជាតិខ្មែរ ដែលជានិមិត្តរូបរបស់ជាតិ ខ្មែរមកច្នៃជាម៉ូដសម្លៀកបំពាក់ គឺជាការមិនសមរម្យ ព្រោះគេតែងតែផ្តល់តម្លៃ ដល់ទង់ជាតិ គឺទង់ជាតិតែងតែ ត្រូវបានបង្ហូត ឡើងលើដោយអមជាមួយនូវការច្រៀង និងភ្លេងជាតិ ។ ទង់ជាតិ គឺជានិមិត្តរូបជាតិ ។

ឯកឧត្តម មានប្រសាសន៍ទៀតថា ទង់ជាតិ ត្រូវបានគោរព ដោយស្មារតីស្នេហាជាតិ ស្រឡាញ់ទឹកដី ជាតិ មាតុភូមិ ។

ម្យ៉ាងទៀត ទង់ជាតិក៏ត្រូវបានផ្ដល់ជាមហាកិត្តិយស សម្រាប់ វីរជន យុទ្ធជន យុទ្ធនារីដែល បានពលីជីវិតនៅពេលបានចេញ ច្បាំងការពារជាតិ ទឹកដី ឬទៅបំពេញ បេសសកម្ម មនុស្សធម៌ នៅក្រៅ គឺជាតិ តែងដឹងគុណ និងយកទង់ជាតិទៅគ្រងពីលើដើម្បីសម្តែងការគោរព និងដឹងគុណ។ ដូច្នេះ ការយករូបភាពទង់ជាតិ មកធ្វើ ជាសំលៀកបំពាក់គឺមិនសមរម្យទេ ព្រោះការយកទង់ជាតិខ្មែរទៅច្នៃ ធ្វើជាម៉ូដសម្លៀកបំពាក់ អាចជាការប្រមាថ ដូចជា នៅពេលដែលគេស្លៀកពាក់ គឺគេហាក់បីដូចជាបានអង្គុយលើទង់តំណាងឱ្យជាតិទាំងមូល ឬក៏ នៅពេលដែល សម្លៀកបំពាក់នោះ ប្រឡាក់ អ្នកខ្លះ មិនបានយក ទៅបោកសម្អាតទេ បែរជាយក ទៅទុកចោល ជាដើម ។

ឯកឧត្តម ឡុង កុសល មានប្រសាសន៍ថា ប្រសិនបើចង់បង្ហាញ ឱ្យឃើញពីទឹកចិត្តស្រឡាញ់ជាតិពិតមែននោះ គឺនៅពេលមកទស្សនាតំបន់អង្គរ ដែលជាសម្បត្តិវប្បធម៌ និងបេតិកភណ្ឌរបស់មនុស្ស ជាតិ សូមជួយចូល រួមការពារបរិស្ថាន កុំបោសសំរាមចោល នៅក្នុងរមណីយដ្ឋានអង្គរ ត្រូវធ្វើ ដំណើរថ្មើជើងចូលតំបន់អង្គរ ទៅតាមផ្លូវដែលបានរៀបចំជូន កុំដើរជាន់ស្មៅ ដែលនាំឱ្យខូចសោភ័ណភាព កុំយកអាហារទៅ ទទួលទាន នៅទីតាំងហាមឃាត់ក្នុងតំបន់បេតិកភណ្ឌ កុំទិញ លក់ដី និងសង់សំណង់ខុសច្បាប់នៅក្នុងតំបន់ការពារ និងគួរចតយានជំនិះនៅកន្លែងចំណត ដើម្បីកុំឱ្យខូចខាត សណ្ដាប់ធ្នាប់ សាធរណៈ និងស្ទះផ្លូវជាដើម។ ទាំងនេះនឹងនាំមកនូវមោទកភាព ដល់ជាតិខ្មែរដែរ ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

spot_img
×