Tuesday, December 23, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ៊ុយក្រែន វា.យដណ្ដើមទីក្រុងភាគខាងកើត ពីរុស្ស៊ី យកមកគ្រប់គ្រងវិញ

រដ្ឋធានីគៀវ៖ ក្រោយពេលទីក្រុង Chuhuiv បានធ្លាក់ទៅ ក្រោមការគ្រប់គ្រង់របស់កងទ័ពក្រុងមូស្គូ មួយរយៈមក តែរហូតមកដល់ពេលនេះ មានសេចក្ដីរាយការណ៍ថា កងទ័ពអ៊ុយក្រែនបានរំដោះទីក្រុង នៅភាគខាងកើតប្រទេស ពីរុស្ស៊ី យកមកគ្រប់គ្រងវិញហើយ។

សារព័ត៌មានអង់គ្លេស Daily Mail បានចេញផ្សាយ នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២២ ថា អគ្គសេនាធិការកងទ័ពអ៊ុយក្រែន បានបញ្ជាក់ថា កម្លាំងការពាររបស់ខ្លួន បានរឹបអូសទីក្រុង Chuhuiv ពីកងទ័ពរុស្ស៊ី យកមកគ្រប់គ្រងវិញ។ ប៉ុន្ដែការវាយប្រយុទ្ធគ្នានោះ បានធ្វើឲ្យកងទ័ពរុស្ស៊ី រងគ្រោះយ៉ាងធ្ងន់ធ្ងរបំផុត ហើយមេបញ្ជាការជាន់ខ្ពស់ចំនួន២នាក់របស់លោក វ៉្លាឌីមៀរ ពូទីន ប្រធានាធិបតីរុស្ស៊ី ក៏ត្រូវបានស.ម្លាប់ នៅក្នុងសមរភូមិ។

អគ្គសេនាធិការកងទ័ពអ៊ុយក្រែន បានបញ្ជាក់ នៅលើបណ្ដាញសង្គមហ្វេសប៊ុក ថា ទីក្រុងយុទ្ធសាស្រ្ដ Chuhuiv ស្ថិតនៅចម្ងាយជិត៤០គីឡូម៉ែត្រ ពីទីក្រុងកាគីវ (Kharkiv) ហើយទីក្រុងនោះ មានពលរដ្ឋ ៣១ ០០០នាក់រស់នៅ ។ ទីក្រុងយុទ្ធសាស្រ្ដមួយនេះ ក៏ជាគោលដៅទម្លាក់គ្រាប់បែកដ៏ខ្លាំង ពីកងទ័ពរុស្ស៊ី ប៉ុន្ដែឥឡូវ ទីក្រុងនេះ ត្រូវបានកងទ័ពអ៊ុយក្រែនរំដោះ យកមកគ្រប់គ្រងវិញហើយ។

កងទ័ពអ៊ុយក្រែន បានអះអាងថា ការប្រយុទ្ធគ្នា នៅក្នុងទីក្រុង Chuhuiv នេះ បានធ្វើឲ្យមេបញ្ជាការរបស់កងទ័ពរុស្ស៊ី ចំនួន២នាក់ បាត់បង់ជីវិត រួមមាន លោកវរសេនីយ៍ឯក ឌីមីទ្រ សាហ្រូនូវ (Dmitry Safronov) មេបញ្ជាការកងពលតូចលេខ៦១ នៃកងម៉ារីនរុស្ស៊ី និង លោកវរសេនីយ៍ឯក ដេនីស ហ្គេបូវ (Denis Glebov) មេបញ្ជាការរង នៃកងពលតូចវាយប្រហារតាមផ្លូវអាកាសលេខ១១ នៃកងកម្លាំងប្រដាប់អាវុធរុស្ស៊ី៕ រក្សាសិទ្ធិដោយ ៖ សារាយSN

×