Wednesday, December 24, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រុស្ស៊ី បន្ដវា.យប្រ.ហារ ចូលទៅកាន់រដ្ឋធានីគៀវ

រដ្ឋធានីគៀវ ៖ រហូតមកដល់ពេលនេះ កងទ័ពរុស្ស៊ី កំពុងតែបន្ដបាញ់ផ្លោងមីស៊ីល និង វា.យសង្គ្រប់ សំដៅចូលទៅកាន់កាប់រដ្ឋធានីគៀវ ប្រទេសអ៊ុយក្រែន ហើយការប្រយុទ្ធគ្នា នៅតែមានសភាពខ្លាំងក្លាដដែល។

សារព័ត៌មាន Military Times បានចេញផ្សាយ កាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០២២ ថា មន្រ្ដីក្រសួងការពារជាតិសហរដ្ឋអាមេរិក មួយរូប បានប្រាប់ដល់ក្រុមអ្នកកាសែត កាលពីថ្ងៃទី៨ ខែមីនា ថា កម្លាំងទាហានរុស្ស៊ី កំពុងតែបន្ដបើកសមរភូមិថ្មី វា.យរុលឆ្ពោះទៅកាន់រដ្ឋធានីគៀវ (Kyiv) ។ ឥឡូវនេះ រុស្ស៊ី បានវា.យលុក ពីភាគខាងជើង ទីក្រុងស៊ូមី (Sumy) សំដៅទៅកាន់ភាគឦសាន រដ្ឋធានីគៀវ ហើយឆ្លងកាត់ទីក្រុងឈឺនិហ៊ីវ (Chernihiv) និង ទីក្រុងកាគីវ (Kharkiv)។

មន្រ្ដីក្រសួងការពារជាតិសហរដ្ឋអាមេរិកដដែល បានបន្ដថា ការវា.យលុក រុលចូលទៅមុខរបស់ទាហានរុស្ស៊ី នៅភាគខាងជើង នៅតែមិនអាចរុលចូលទៅមុខបាន។ ជាមួយគ្នានេះ ក្រសួងការពារជាតិសហរដ្ឋអាមេរិក នឹងវា.យតម្លៃ អំពីស្ថានការណ៍នេះ ខណៈរុស្ស៊ី កំពុងតែវា.យប្រហារឆ្ពោះទៅកាន់ទីក្រុងគៀវ (Kyiv)។ ដោយឡែក នៅភាគខាងត្បូង ប្រទេសអ៊ុយក្រែន ទាហានរុស្ស៊ី ស្ថិតនៅចម្ងាយត្រឹមតែ៤០គីឡូម៉ែត្រ ពីជាយក្រុងមីកូឡាយីវ (Mykolayiv) ដែលកន្លែងរងនូវការទម្លាក់គ្រាប់បែកយ៉ាងខ្លាំង។

មន្រ្ដីសហរដ្ឋអាមេរិកដដែលនោះ បានបន្ដថា រហូតមកដល់ពេលនេះ ភាគច្រើន នៃមីស៊ីលរបស់រុស្សី ជាង ៦០០គ្រាប់ ត្រូវបានបា.ញ់ ចេញពីទឹកដីរុស្ស៊ី ឬបា.ញ់នៅក្នុងប្រទេសអ៊ុយក្រែន។ ជាមួយនឹងសកម្មភាពវា.យប្រហារតាមអាកាសរបស់រុស្ស៊ី មកលើប្រទេសជិតខាងមួយនេះ ទើបជំរុញឱ្យមានគំនិតលើកឡើងថា តំបន់គ្មានការហោះហើរ នឹងរារាំងដល់ការទម្លាក់គ្រាប់បែក ឬការវា.យប្រហារតាមអាកាសពីរុស្ស៊ី មកលើប្រទេសអ៊ុយក្រែន។

មន្រ្ដីជាន់ខ្ពស់ក្រសួងការពារជាតិសហរដ្ឋអាមេរិក បានបន្ដថា «ខ្ញុំគិតថា វាជារឿងសំខាន់ក្នុងការរំឭកឡើងវិញ ថា ស្ទើរតែពាសពេញផ្ទៃប្រទេសអ៊ុយក្រែន ត្រូវបានបា.ញ់ស្រោច ដោយគ្រាប់មីស៊ីលរបស់រុស្ស៊ី ចេញពីដីទៅលើអាកាស។ ករណីនេះ មានន័យថា រាល់ការល្បាតរបស់អង្គការណាតូ ដើម្បីអនុវត្តតំបន់គ្មានការហោះហើរ ងាយនឹងរងគ្រោះ ពីការវា.យប្រហារ ដោយគ្រាប់មីស៊ីលរបស់រុស្ស៊ី។ ប៉ុន្ដែបើមានតំបន់គ្មានការហោះហើរ ក៏នឹងអាចរារាំងដល់ការវា.យប្រហារតាមផ្លូវអកាសរបស់រុស្ស៊ី មកលើប្រទេសអ៊ុយក្រែន ផងដែរ៕ រក្សាសិទ្ធិដោយ ៖ សារាយSN

×