Wednesday, December 24, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កំពូលអ្នកបា.ញ់ស៊ីបដ៏សា.ហាវ និងអ្នកស្ម័គ្រចិត្ត មកពីជុំវិញពិភពលោក នាំគ្នាកៀកស្មាជាមួយអ៊ុយក្រែន ប្រយុទ្ធនឹងកងទ័ពរុស្ស៊ី

រដ្ឋធានីគៀវ៖ ក្រោយពេលមើលឃើញកងទ័ពរុស្ស៊ី កំពុងតែបាញ់ផ្លោងគ្រាប់មីស៊ីល ស្រោចដូចគ្រាប់ភ្លៀង ដាក់ទៅលើប្រទេសអ៊ុយក្រែន នាំឲ្យមានវិនាសកម្ម កាន់តែខ្លាំងឡើងនោះ កំពូលអ្នកបា.ញ់ស៊ីប ក៏ដូចជាអតីតយុទ្ធជន និង អ្នកស្ម័គ្រចិត្ដ ដែលមានបទពិសោធន៍ខាងវិស័យយោធា ជាង២០ ០០០នាក់ សុខចិត្តចាកចោលកូន និងប្រពន្ធជាទីស្រឡាញ់ ស្ម័គ្រចិត្ត ចូលរួមកៀកស្មាគ្នាជាមួយនឹងកងទ័ពអ៊ុយក្រែន នោះមក ក៏មានកំពូលអ្នកបា.ញ់ស៊ីបដ៏សា.ហាវ និង ល្បីល្បាញ នៅលើពិភពលោក បានសម្រេចចិត្តចុងក្រោយរបស់ខ្លួន ចាកចោលកូនប្រពន្ធ ហើយធ្វើដំណើរទៅកាន់ប្រទេសអឺរ៉ុបខាងកើតមួយនេះ ដើម្បីប្រយុទ្ធនឹងទាហានរុស្ស៊ី។

សារព័ត៌មានអង់គ្លេស Daily Mail បានចេញផ្សាយ កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២ ថា កំពូលអ្នកបា.ញ់ស៊ីបដ៏សា.ហាវបំផុតរបស់ពិភពលោក ម្នាក់ ឈ្មោះ ម៉ាកស្មែន (Marksman) វ័យ៤០ឆ្នាំ ត្រូវបានគេស្គាល់រហស្សនាម ថា វ៉ាលី (Wali) បានចាកចោលប្រពន្ធ និង កូនរបស់គាត់ មកចូលរួមកៀកស្មាជាមួយនឹងកងទ័ពអ៊ុយក្រែន ប្រយុទ្ធតស៊ូ ប្រឆាំងនឹងការឈ្លានពានរបស់កងទ័ពរុស្ស៊ី។ Wali មិនត្រឹមតែមានជំនាញបាញ់ ដោយអាវុធរបស់គាត់ប៉ុណ្ណោះទេ តែគាត់ថែមទាំង យកកាមេរ៉ារបស់គាត់ សម្រាប់ចងក្រងឯកសារមនុស្ស និង ទីកន្លែងនានា ដែលគាត់បានឆ្លងកាត់ទៀតផង។

កំពូលបុរសបាញ់ស៊ីបដ៏សាហាវបំផុតរបស់ពិភពលោករូបនេះ ធ្លាប់បម្រើការងារ នៅក្នុងកងវរសេនាតូចលេខ២២ នៃកងភូមិន្ទកាណាដា នៅក្នុងប្រទេសអ៊ីរ៉ាក់ និង អាហ្វហ្គានីស្ថាន។ បុរសវ័យ៤០ឆ្នាំ រូបនេះ បានធ្វើដំណើរ នៅក្នុងចម្ងាយផ្លូវ ជាង ៧ ៦០០គីឡូម៉ែត្រ ដើម្បីទៅចូលរួមកកៀកស្មាជាមួយនឹងកងទ័ពអ៊ុយក្រែន ប្រយុទ្ធប្រឆាំងនឹងកងទ័ពឈ្លានពានរបស់រុស្ស៊ី។

កំពូលអ្នកបា.ញ់ស៊ីបដ៏សា.ហាវបំផុតរបស់ពិភពលោក រហស្សនាម Wali បានឆ្លើយតបនឹងការហៅតាមទូរស័ព្ទ ពីលោក វ៉ូឡូឌីមៀរ ហ្សេឡែនស្គី (Volodymyr Zelensky) ប្រធានាធិបតីអ៊ុយក្រែន ហើយគាត់នឹងធ្វើដំណើរ ទៅកាន់សមរភូមិជួរមុខ សម្រាប់ប្រយុទ្ធជាមួយនឹងអ្នកឈ្លានពាន ដែលកំពុងតែវាយសង្គ្រប់ ចូលលុកលុយ នៅក្នុងប្រទេសអឺរ៉ុបខាងកើតមួយនេះ។

ក្រោយពេលលោក វ៉្លាឌីមៀរ ពូទីន ប្រធានាធិបតីរុស្ស៊ី បានបញ្ជាឲ្យកងទ័ព បើកប្រតិបត្ដិការយោធាទ្រង់ទ្រាយធំ ចេញពីប្រទេសរបស់ខ្លួន និង បេឡារុស ដោយវាយសង្គ្រប់ ចេញពីភាគខាងជើង ភាគខាងកើត និង ភាគខាងត្បូង បាញ់ស្រោចគ្រាប់មីស៊ីល ដូចទឹកភ្លៀង ចូលឈ្លានពាន ទៅលើប្រទេសអ៊ុយក្រែន រួចមក ប្រធានាធិបតី លោក វ៉ូឡូឌីមៀរ ហ្សេឡែនស្គី (Volodymyr Zelensky) ក៏បានប្រកាសអំពាវនាវដល់ពលរដ្ឋរបស់ខ្លួន និង ពិភលោក ឲ្យស្ម័គ្រចូលមកកាន់អាវុធ ជួយការពារប្រទេសរបស់គាត់។ ប៉ុន្ដែបន្ទាប់ពីមានការអំពាវនាវរបស់លោកប្រធានាធិបតី ក៏មានពលរដ្ឋអ៊ុយក្រែន ទាំងចាស់ ទាំងក្មេង ទាំងបុរស ទាំងស្រី បានស្ម័គ្រចិត្ដចូលកាន់អាវុធ ការពារទឹកដី ទប់ទល់នឹងសត្រូវឈ្លានពាន។

រហូតមកដល់ពេលនេះ ចំនួនអ្នកស្ម័គ្រចិត្ត និង អតីតយុទ្ធជនបរទេស ដែលមានបទពិសោធន៍ខាងវិស័យយោធា បានកើនឡើង រហូតដល់ជាង២០ ០០០នាក់ សុខចិត្តចូលរួមកៀកស្មាជាមួយនឹងកងទ័ពអ៊ុយក្រែន ដើម្បីប្រយុទ្ធនឹងកងទ័ពរុស្ស៊ី។ ពួកគេទាំងនោះ មកពីប្រទេសជាង៥០ នៅជុំវិញពិភពលោក។

ជាមួយគ្នានេះ កំពូលអ្នកបាញ់ស៊ីប រហស្សនាម Wali ធ្លាប់ប្រយុទ្ធជាមួយក្រុម Kurds ប្រឆាំងនឹង ISIS នៅក្នុងប្រទេសស៊ីរី បានប្រាប់កាសែតបារាំង-កាណាដា La Presse ថា «ប្រធានាធិបតី ហ្សេឡែនស្គី បានប្រាប់ខ្ញុំ ថា កងទ័ពអ៊ុយក្រែន ត្រូវការអ្នកបាញ់ស៊ីប ។ អារម្មណ៍ នាពេលនោះ ហាក់ដូចជា ក្រុមអ្នកពន្លត់អគ្គិភ័យឮសំឡេងរោទ៍ឡើងអ៊ីចឹង ដូច្នេះខ្ញុំត្រូវតែទៅជួយអ៊ុយក្រែន។ ថ្វីបើខ្ញុំដឹងថា សង្គ្រាមគឺអាក្រក់ណាស់ក្ដី។ ប៉ុន្តែនៅពេល ខ្ញុំមើលឃើញរូបភាព នៃការបំផ្លិចបំផ្លាញកាន់តែខ្លាំងឡើង នៅក្នុងប្រទេសអ៊ុយក្រែន ធ្វើឲ្យខ្ញុំនឹកឃើញដល់អ្នករងទុក្ខ ហើយខ្ញុំទៅទីនោះ ដោយហេតុផលមនុស្សធម៌»។

ជាមួយគ្នានេះដែរ កំពូលអ្នកបាញ់ស៊ីប Wali បានប្រាប់បណ្ដាញទូរទស្សន៍ CBC ថា គាត់ និងអតីតទាហានកាណាដា ចំនួន៣នាក់ផ្សេងទៀត បានធ្វើដំណើរទៅកាន់ប្រទេសអ៊ុយក្រែន។ ពួកគាត់បានទទួលការស្វាគមន៍យ៉ាងរីករាយជាមួយនឹងការឱប ចាប់ដៃ ទង់ជាតិ និង រូបថតពីជនជាតិអ៊ុយក្រែន ខណៈឆ្លងកាត់ព្រំដែន៕ រក្សាសិទ្ធិដោយ ៖ សារាយSN

×