Thursday, December 25, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមត្ថកិច្ចកំពុងចាត់ការបណ្ដឹងរបស់ លោកស្រី ហេង មួយគា ភរិយាលោក មុត ដារា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ដែល បានប្ដឹងប្ដីពីបទប្រើអាវុធគំរាមបា.ញ់ស.ម្លាប់ និង ប្រើហិ.ង្សាទៅលើខ្លួន និងកូនឈ្នួល

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២២ នេះ លោកវរសេនីយ៍ឯក សុខ ហេង អធិការនគរបាលខណ្ឌទួលគោក បានឲ្យដឹងថា សមត្ថកិច្ច របស់លោកកំពុងចាត់ការបណ្ដឹងរបស់ លោកស្រី ហេង មួយគា ភរិយាលោក មុត ដារា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ដែល បានប្ដឹងប្ដីពីបទប្រើអាវុធគំរាមបា.ញ់ស.ម្លាប់ និង ប្រើហិ.ង្សាទៅលើខ្លួន និងកូនឈ្នួល កាលពីយប់ថ្ងៃទី១២ ខែមីនា ឆ្នាំ ២០២២ ។

លោក សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋានរាជធានីភ្នំពេញ បានបញ្ជាក់ប្រាប់បណ្ដាញព័ត៌មានឲ្យដឹងថា ពេលនេះព្រះរាជអាជ្ញារងទទួលបន្ទុកខណ្ឌទួលគោក និងសមត្ថកិច្ច កំពុងស្រាវជ្រាវ និងបន្តនីតិវិធីចំពោះករណីព្រះរាជអាជ្ញារង ម៉ុត ដារ៉ា ក្រោយទទួលពាក្យបណ្តឹងពីភរិយារបស់គាត់ដែលជាជនរងគ្រោះ។

លោក មុត ដារា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ដែលរងការប្ដឹងចោទប្រកាន់ ពីប្រពន្ធមិនទាន់បំភ្លឺជូនអ្នកសារព័ត៌មាន និងមហាជន នៅឡើយទេ ប៉ុន្តែតាមរយៈហ្វេសប៊ុករបស់លោកស្រី ហេង មួយគា ភរិយាលោក មុត ដារា នៅព្រឹកនេះបានបង្ហោះរូបថតថតស្រីស្អាតម្នាក់ ដែល មានឈ្មោះហ្វេសប៊ុក Wie Wie ដោយសរសេរខ្លឹមសារថា ” នេះជាមូលហេតុចំបងដែលធ្វើឲ្យគ្រួសារខ្ញុំ មានអំពើហិ.ង្សាសា.ហាវព្រៃ.ផ្សៃ ហ៊ាន គំរាមកំហែងស.ម្លាប់ខ្ញុំ និងធ្វើឲ្យគ្រួសារខ្ញុំ បែកបាក់ព្រាត់ប្រាស់គ្នា ” ។

បើតាមការរៀបរាប់របស់លោកស្រី ហេង មួយគា ករណី លោកមុត ដារា ព្រះរាជអាជ្ញារងប្រើហិ.ង្សា លើប្រពន្ធអាចផ្ដើមចេញពី ស្នេហាត្រីកោណ ។

ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ លោក ម៉ុត ដារ៉ា ត្រូវបានប្រពន្ធរបស់លោកចោទប្រកាន់ថា បានយកកាំភ្លើងភ្ជង់គំរាមបាញ់ និងប្រើហិង្សាលើរូបគាត់ និងឈ្នួលបម្រើក្នុងផ្ទះបង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកជិតខាង និងសមត្ថកិច្ចចុះទៅអន្តរាគមន៍។

ហេតុការណ៍ដែលបង្កឲ្យមានការភ្ញាក់ផ្អើលខាងលើនេះ បានកើតឡើងនៅវេលាម៉ោង ៩៖៣០នាទីយប់ថ្ងៃសៅរ៍ ទី១២ ខែមីនា ឆ្នាំ២០២២ ស្ថិតនៅចំណុចផ្លូវ១៥០ ផ្ទះ៨៩ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក។

ក្រោយទទួលបានសេចក្តីរាយការណ៍ខាងលើនេះ កម្លាំងសមត្ថកិច្ចមូលដ្ឋាន បានចុះទៅជួយអន្តរាគមន៍ដោយសុំឲ្យស្រ្តីជាប្រពន្ធ ធ្វើដំណើរទៅកាន់ទៅប៉ុស្តិ៍រដ្ឋបាលដើម្បីដាក់ពាក្យបណ្តឹង។

បើតាមស្រ្តីជាប្រពន្ធឈ្មោះ ហេង មួយគា និងម្តាយក្មេក បានប្រាប់ថា ឈ្មោះ ម៉ុត ដារ៉ា តែងតែប្រើហិង្សាមកលើគាត់ជាប្រពន្ធ ជាច្រើនលើកច្រើនសាររហូតស្រ្តីជាប្រពន្ធទ្រាំលែងបាន ទើបឈ្លោះគ្នាកាន់តែខ្លាំងនៅពេលនេះតែម្តង។ ជាមួយគ្នានេះស្រ្តីជាប្រពន្ធ បានទទូចដល់សមត្ថកិច្ច ចាត់វិធានការតាមច្បាប់ចំពោះប្តីរបស់ខ្លួនដែលមានតួនាទីជាព្រះរាជអាជ្ញារងអមសាលាដំបូងរូបនេះ៕រក្សាសិទ្ធិដោយ ៖ សាមេត

×