Thursday, December 25, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកនាំពាក្យស្នងការ : ព្រះរាជអាជ្ញារង និងសមត្ថកិច្ចជំនាញ កំពុងស្រាវជ្រាវករណីលោកមុត ដារ៉ា ព្រះរាជអាជ្ញារងប្រើហិង្សាលើប្រពន្ធ

ភ្នំពេញ : ស្ថាប័នតុលាការក្រុងភ្នំពេញកំពុងតែសហការជាមួយកម្លាំងសមត្ថកិច្ចជំនាំញ ធ្វើកិច្ចការស្រាវជ្រាវស៊ើបអង្កេតករណីលោក មុត ដារ៉ាព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ដែលត្រូវបានភរិយាចោទប្រកាន់ថា បានយកកាំភ្លើងភ្ជង់គំរាមបាញ់ និងប្រើហិង្សាលើរូបគាត់ និងឈ្នួលបម្រើក្នុងផ្ទះ។

ករណីនេះ បានធ្វើឲ្យកក្រើកលើបណ្តាញសង្គមហ្វេសប៊ុកយ៉ាងខ្លាំង និងមានការរិះគន់ជាច្រើនទៅលើលោក មុត ដារ៉ា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ។

ទាក់ទងករណីនេះ អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោកសាន សុខសីហា បានប្រាប់សារព័ត៌មាន CEN មុននេះបន្តិចថា “ទាក់ទងករណីទទួលពាក្យបណ្តឹងភរិយារបស់គាត់ (មុត ដារ៉ា) ដែបានចោទប្រកាន់ថា ស្វាមីគាត់បានប្រព្រឹត្តអំពើហិង្សា គឺយើងបានទទួលពាក្យបណ្តឹង នៅអធិការដ្ឋាននគរបាលខណ្ឌទួលគោកតាំងពីយប់ថ្ងៃទី១២ ខែមីនា ។ ហើយឥឡូវលោកព្រះរាជអាជ្ញារងដែល ទទួលធ្វើការងារនៅខណ្ឌទួលគោក សហការជាមួយកម្លាំងជំនាញកំពុងតែធ្វើកិច្ចការងាររឿងនឹង”។

ប្រភពបានបង្ហើបឲ្យដឹងថា សំណុំរឿងនេះ កំពុងតែមានអ្នករត់ការសម្របសម្រួលកុំអោយវែងឆ្ងាយ។

ចំណែកលោក មុត ដារ៉ា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ មិនធ្វើអត្ថាធិប្បាយទេដោយទុកឲ្យខាងជំនាញធ្វើការស្រាវជ្រាវរកការពិត។

រីឯលោកប្លង់ សុផល អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ មិនអាចទំនាក់ទំនងបានទេ។

សូមជម្រាបថា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ លោក មុត ដារ៉ា ត្រូវបានប្រពន្ធរបស់លោកចោទប្រកាន់ថា បានយកកាំភ្លើងភ្ជង់គំរាមបា.ញ់ និងប្រើហិង្សាលើរូបគាត់ និងឈ្នួលបម្រើក្នុងផ្ទះបង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកជិតខាង និងសមត្ថកិច្ចចុះទៅអន្តរាគមន៍កាលយប់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២២ ស្ថិតនៅចំណុចផ្លូវ១៥០ ផ្ទះ៨៩ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក។

ក្រោយទទួលបានសេចក្តីរាយការណ៍ខាងលើនេះ កម្លាំងសមត្ថកិច្ចមូលដ្ឋាន បានចុះទៅជួយអន្តរាគមន៍ដោយសុំឲ្យស្រ្តីជាប្រពន្ធ ធ្វើដំណើរទៅកាន់ទៅប៉ុស្តិ៍រដ្ឋបាលដើម្បីដាក់ពាក្យបណ្តឹង។
បើតាមស្រ្តីជាប្រពន្ធឈ្មោះ ហេង មួយគា និងម្តាយក្មេក បានប្រាប់ថា ឈ្មោះ មុត ដារ៉ា តែងតែប្រើហិង្សាមកលើគាត់ជាប្រពន្ធ ជាច្រើនលើកច្រើនសាររហូតស្រ្តីជាប្រពន្ធទ្រាំលែងបាន ទើបឈ្លោះគ្នាកាន់តែខ្លាំងនៅពេលនេះតែម្តង។ ជាមួយគ្នានេះស្រ្តីជាប្រពន្ធ បានទទូចដល់សមត្ថកិច្ច ចាត់វិធានការតាមច្បាប់ចំពោះប្តីរបស់ខ្លួនដែលមានតួនាទីជាព្រះរាជអាជ្ញារងអមសាលាដំបូងរូបនេះ៕ រក្សាសិទ្ធិដោយ : ចេស្តារ

×