ភ្នំពេញ ៖ បុរសម្នាក់បានបើករថយន្តម៉ាក toyota prius មួយគ្រឿងក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន បានបួងចង្កូតបត់ទៅបុ.កនឹងរបាំងថ្មពុះចែកទ្រូងផ្លូវ ចំពាក់កណ្ដាលយ៉ាងពេញទំហឹង បណ្ដាលឲ្យបាក់មួយកង់ ចំណែកឯរថយន្តបង្កវិញ រងការខូចខាតផ្នែកខាងមុខស្ទើរទាំងស្រុង។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដែរបាន កើតឡើងកាលពីវេលាម៉ោង ១១និង ៣០នាទីយប់ថ្ងៃទី ១៣ខែមីនាឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវ ៥៩៨ក្នុងសង្កាត់បឹងកក់ទី ២ ខណ្ឌទួលគោករាជធានីភ្នំពេញ។

យោងតាមការបញ្ជាក់ពីប្រពលរដ្ឋនៅកន្លែងកើតហេតុ បានប្រាប់ឱ្យដឹងថា មុនកើតហេតុគាត់បានឃើញបុរសម្នាក់ បើករថយន្តម៉ាក toyota prius ពណ៌ក្រហមពាក់ផ្លាកលេខភ្នំពេញ2BH-9277 បើកបរតាមបណ្ដោយផ្លូវ ៣១៥ក្នុងទិសដៅពីកើតមកលិចក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើ បានបត់ឆ្វេងឡើងតាមផ្លូវ ៥៩៨ក៏បួងចង្កូតមិនផុតជ្រុលទៅបុ.កនឹងរបាំងថ្មពុះចែកទ្រូងផ្លូវ ចំពាក់កណ្តាលយ៉ាងពេញទំហឹង បណ្ដាលឲ្យរថយន្តបង្ករងការខូចខាតមួយកំណាត់មុខស្ទើរទាំងស្រុង និងរងការខូចខាតទ្រូងផ្លូវ បាក់អស់មួយកង់ សំណាងល្អមិនមានអ្នករងរបួស។
ក្រោយកើតហេតុខាងលើសមត្ថកិច្ចមូលដ្ឋាន សហការជាមួយនិងផ្នែកជំនាញចរាចរណ៍ ចុះមកវាស់វែងយករថយន្តស្ទូចមកស្ទូចយករថយន្តបង្ក ទៅរក្សាទុកនៅខាងការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រងចាំដោះស្រាយនៅពេលក្រោយ៕ រក្សាសិទ្ធិដោយ ៖សា មេត





