Thursday, December 25, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្តស៊េរីទំនើបពីរគ្រឿង បុ.កគ្នាយ៉ាងពេញទំហឹង បណ្ដាលឲ្យរងការខូចខាត ទាំងសងខាង

ភ្នំពេញ ៖ រថយន្តស៊េរីទំនើបមួយគ្រឿង បើកលឿនជ្រុលទៅបុករថយន្តអាលផាត បើកឆ្លងផ្លូវចំពីចំហៀងខាងមុខ យ៉ាងពេញទំហឹង បណ្ដាលឲ្យរងការខូចខាតធ្ងន់ធ្ងរ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងកាលពីវេលាម៉ោង ១០និង ២០នាទីយប់ថ្ងៃទី១៣ខែមីនាឆ្នាំ២០២២ ស្ថិតនៅតាមបណ្ដោយផ្លូវR8 កែងនឹងផ្លូវ៦១៦ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីពលរដ្ឋ នៅកន្លែងកើតហេតុបានប្រាប់ ឲ្យដឹងថា មុនកើតហេតុគេបានឃើញរថយន្តម៉ាកអាលផាត ពណ៌សមួយគ្រឿងពាក់ផ្លាកលេខកម្ពុជា ASDFGHJ បើកបរតាមបណ្ដោយផ្លូវR8 ក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿន ទៅផ្លូវបំបែកជាបួនមិនបង្អង់ ខណៈមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែរថយន្តបង្កមួយគ្រឿងទៀត ស៊េរីទំនើប ពណ៌ប្រផេះពាក់ផ្លាកលេខ ភ្នំពេញ 2BL-8724 បើកបរតាមបណ្តោយផ្លូវ៦១៦ ក្នុងទិសដៅពីកើតមកលិចក្នុងល្បឿនលឿន ក៏ជ្រុលទៅបុករថយន្តអាលផាត ចំពីចំហៀងមុខខាងស្តាំ បណ្តាលឲ្យរងការខូចខាតធ្ងន់ធ្ងរ ចំណែកឯរថយន្តបង្កវិញ បាក់កាឡេកង់មុខរងការខូចខាតយ៉ាងដំណំ សំណាងល្អមិនមានមនុស្សរងរបួស។

ក្រោយកើតហេតុខាងលើដោយភាគីទាំងសងខាង ដោះស្រាយមិនត្រូវគ្នា ក៏សមត្ថកិច្ចមូលដ្ឋានសហការជាមួយនិងផ្នែកជំនាញចរាចរណ៍ ចុះមកដល់រួចពិនិត្យនិងទំនាក់ទំនង ទៅផ្នែកជំនាញចរាចរណ៍ក្រុង ឲ្យចុះមកវាស់វែងយករថយន្តស្ទូច មកស្ទូចយករថយន្តទាំង២គ្រឿង ទៅរក្សាទុកនៅខាង ការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រងចាំដោះស្រាយនៅពេលក្រោយ៕ រក្សាសិទ្ធិដោយ ៖ សា មេត

×