Monday, September 15, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បា.ញ់ប្រយុ.ទ្ធ​គ្នា​ដ៏​សា.ហាវ! ទ័ព​អ៊ុយក្រែន បញ្ឈប់​ទ័ព​រុស្ស៊ី មិន​ឲ្យ​ចូល​ទីក្រុង​គៀវ ដោយ​បា.ញ់​ផ្តាច់​ស្ពាន​ដ៏​សំខាន់​មួយ​នេះ…

រូបភាពពីផ្កាយរណបដែលទើបថតបាន និងត្រូវបានចេញផ្សាយដោយ Maxar Technologies (USA) បានបង្ហាញថា ស្ពាន Pontoon នៅជិតទីក្រុង Hostomel ត្រូវបានបំផ្លាញ។

នេះជាស្ពាន Pontoon ដែលបានបង្ហាញជាលើកដំបូង នៅក្នុងរូបភាពផ្កាយរណប Maxar កាលពីថ្ងៃព្រហស្បតិ៍ ទី១០ ខែមីនា ឆ្នាំ២០២២ ហើយនៅក្នុងរូបថតចុងក្រោយនេះ ស្ពាននេះត្រូវបានបំផ្លាញ ដោយនៅជាប់លើនោះជាមួយរថយន្តយោធារុស្ស៊ីជាច្រើនគ្រឿង។

CNN បានផ្ទៀងផ្ទាត់ និងបញ្ជាក់ភាពត្រឹមត្រូវនៃរូបថតនេះ។ ប៉ុន្តែ ភាគីរុស្ស៊ីមិនបានធ្វើអត្ថាធិប្បាយលើព័ត៌មាននេះទេ។

កម្លាំងអ៊ុយក្រែន នៅ Irpin ជាយក្រុង Kiev មានការតស៊ូយ៉ាងខ្លាំងក្លា ដោយបានវាយលុកតបទៅនឹងការវាយលុករបស់រុស្ស៊ីលើរដ្ឋធានី។ ការបំផ្លិចបំផ្លាញស្ពាន Pontoon ដ៏សំខាន់ឆ្លងកាត់ទន្លេ Irpin ពីសំណាក់កម្លាំងអ៊ុយក្រែន បានរារាំងការរុលចូលរបស់ទ័ពរុស្ស៊ី ហើយទន្លេ Irpin បានក្លាយជាឧបសគ្គធំដល់កងទ័ពរុស្ស៊ី។

ស្ពាន Pontoon នេះត្រូវបានសាងសង់ដោយវិស្វកររុស្ស៊ី នៅទីតាំងប្រហែល ៥ ម៉ាយ (៨ គីឡូម៉ែត្រ) ភាគខាងជើងនៃស្ពានមេឆ្លងកាត់ទន្លេ Irpin ។ នេះ​ជា​ស្ពាន ​pontoon ទីពីរ​របស់រុស្ស៊ី​សម្រាប់បម្រើ​ការឆ្លងទន្លេ។

សូមបញ្ជាក់ថា មុនពេលប្រតិបត្តិការយោធាពិសេសចាប់ផ្តើម រុស្ស៊ីបានសាងសង់ស្ពាន pontoon ឆ្លងកាត់ទន្លេ Pripyat ក្នុងតំបន់ Chernobyl ដើម្បីបញ្ជូនកងទ័ពទៅកាន់កាប់រោងចក្រថាមពលនុយក្លេអ៊ែរអ៊ុយក្រែន៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×