Thursday, December 25, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាមេរិក ព្រមានរុស្ស៊ីរឿងវាយប្រហារមីស៊ីល ទៅលើមូលដ្ឋានទ័ពអ៊ុយក្រែនជិតព្រំដែនអង្គការណាតូ

រដ្ឋធានីវ៉ាស៊ីនតោន៖ ក្រោយពេល កងទ័ពរុស្ស៊ី បានវាយប្រហារដោយមីស៊ីល លើមូលដ្ឋានកងទ័ពអ៊ុយក្រែន នៅជិតព្រំដែន ប្រទេសប៉ូឡូញ ដោយបានសម្លាប់មនុស្សជាច្រើននាក់រួចមក សហរដ្ឋអាមេរិក បានព្រមានដល់ក្រុងមូស្គូ មិនឲ្យរំលោភចូលដល់ដែនអធិបតេយ្យរបស់ប្រទេសជាសមាជិករបស់អង្គការណាតូ នោះឡើយ។

សារព័ត៌មាន The Irish Times បានចេញផ្សាយ កាលពីព្រឹក ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២ ថា មនុស្សរាប់សិបនាក់ ត្រូវបានសម្លាប់ នៅក្នុងការវាយដោយមីស៊ីលរបស់កងទ័ពរុស្ស៊ី មកលើមូលដ្ឋានកងទ័ព ដែលធ្លាប់ប្រើប្រាស់ពីមុនមក សម្រាប់ការហ្វឹកហ្វឺនរបស់កងទ័ពអង្គការណាតូ នៅភាគខាងលិច ប្រទេសអ៊ុយក្រែន។ កាលពីប៉ុន្មានថ្ងៃមុនេះ ថ្វីបើក្រុមអ្នកចរចា មកពីទីក្រុងគៀវ និង មូស្គូ បានផ្តល់ការវាយតម្លៃ ជាវិជ្ជមាន សម្រាប់ការចរចា ដើម្បីបញ្ចប់សង្គ្រាមយ៉ាងណាក្ដី ប៉ុន្តែរហូតមកដល់ពេលនេះ ជនស៊ីវិល រាប់ពាន់នាក់ ត្រូវបានសម្លាប់ និង រាប់លាននាក់ផ្សេងទៀត បានរត់ចោលផ្ទះសម្បែង នៅក្នុងសង្គ្រាមឈ្លានពានរបស់រុស្ស៊ី នៅក្នុងប្រទេសអ៊ុនក្រែន។

មន្រ្ដីអ៊ុយក្រែន បានបញ្ជាក់ថា ពលរដ្ឋយ៉ាងតិច៣៥នាក់បានស្លាប់ និង ១៣៤នាក់ផ្សេងទៀតបានរងរបួស នៅក្នុងវាយប្រហារដោយមីស៊ីល ពីកងទ័ពរុស្ស៊ី មកលើមូលដ្ឋានកងទ័ពយ៉ាវ៉ូរីវ (Yavoriv) ដែលមានចម្ងាយត្រឹមតែ២៥គីឡូម៉ែត្រ ជាប់ជាមួយនឹងសហភាពអឺរ៉ុប និង ប្រទេសប៉ូឡូញ ដែលជាសមាជិករបស់អង្គការណាតូ។ នេះជាសកម្មភាពវាយប្រហារដ៏សាហាវរបស់កងទ័ពរុស្ស៊ី នៅក្នុងប្រទេសអ៊ុយក្រែន ចាប់តាំងពីក្រុងមូស្គូបានចូលឈ្លានពាន មកលើប្រទេសជិតខាងមួយនេះ កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២មក៕ រក្សាសិទ្ធិដោយ ៖ សារាយSN

×