ភ្នំពេញ ៖ កម្លាំងជំនាញអធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានឃាត់ខ្លួនជនសង្ស័យ ០១នាក់ ពាក់ព័ន្ធករណីអំពើលួចមានស្ថានទម្ងន់ទោស (ឆក់យកកាបូបស្ពាយ) ។
កាលពីថ្ងៃទី ១៣ ខែ មីនា ឆ្នាំ ២០២២ វេលាម៉ោង ០៦ម៉០០នាទី នៅចំណុចមុខធនាគាវឌ្ឍនៈ(គល់ស្ពានអាកាសស្ទឹងមានជ័យ) ផ្លូវ ២៧១ ភូមិ ៥ សង្កាត់ ស្ទឹងមានជ័យទី២ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ (កន្លែងកើតហេតុ) ជនរងគ្រោះឈ្មោះ នី ស្រីតូច ភេទ ស្រី អាយុ ២៩ ឆ្នាំ បានដើរម្នាក់ឯងដោយមានស្ពាយកាបូបចំហៀងមួយក្នុងនោះមានសម្ភារៈមួយចំនួន ក្នុងពេលនោះស្រាប់តែមានជនសង្ស័យឈ្មោះ ឌឿន ដាវីត ភេទ ប្រុស អាយុ ១៨ ឆ្នាំ បានមកធ្វើសកម្មភាពឆក់យកកាបូបស្ពាយរបស់ជនរងគ្រោះហើយរត់គេចខ្លួនបាត់ លុះមកដល់ថ្ងៃទី ១៤ ខែ មីនា ឆ្នាំ ២០២២ វេលាម៉ោង ១១និង០០នាទី កម្លាំងប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី២ បានចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនបានជនសង្ស័យម្នាក់ឈ្មោះ ឌឿន ដាវីត យកមករប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី២ដើម្បីសាកសួរតែម្តង ។

ជនសង្ស័យឈ្មោះ ឌឿន ដាវីត ភេទ ប្រុស អាយុ ១៨ ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅផ្ទះជួលគ្មានលេខ ក្រុម ១ ភូមិ ៥ សង្កាត់ ស្ទឹងមានជ័យទី២ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ មុខរបរ មិនពិតប្រាកដ ។ (មានផ្ទុកសារធាតុញៀន)
ជនរងគ្រោះឈ្មោះ នី ស្រីតូច ភេទ ស្រី អាយុ ២៩ ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅផ្ទះជួល ភូមិ ចោមចៅ សង្កាត់ ចោមចៅទី២ ខណ្ឌ ពោធិ៍សែនជ័យ រាជធានីភ្នំពេញ មុខរបរ កម្មការនីរោចក្រ ។
វត្ថុតាងចាប់យក : កាបូបស្ពាយចំហៀង ពណ៌ ខ្មៅចំនួន ០១, អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរចំនួន ០២, កាតប.ស.សចំនួន ០១, កាតចាក់វ៉ាក់សាំង, កាតធនាគារវីងចំនួន ០១ កាតសម្គាល់ខ្លួនបុគ្គលិកក្រោនចំនួន ០១ និងសម្ភារៈមួយចំនួនទៀត (របស់ជនរងគ្រោះឈ្មោះ នី ស្រីតូច ហើយសមត្ថកិច្ចយើងបានប្រគល់ជូនវិញ តាមការស្នើសុំ ដោយមានការឯកភាពពីលោក ឆាយ ហុង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ) ។
បច្ចុប្បន្នជនសង្ស័យខាងលើកំពុងតែឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធី ៕ រក្សាសិទ្ធិដោយ ៖ សួង សាម


