ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់នៃអាកាសចរស៊ីវិលកម្ពុជា បានឲ្យដឹងកាលពីពេលថ្មីៗនេះថា ភាគីជប៉ុន កំពុងពិចារណាក្នុងការតភ្ជាប់ជើងហោះហើរជាមួយកម្ពុជាឡើងវិញក្នុងពេលឆាប់ៗនេះ បន្ទាប់ពីត្រូវផ្អាកមួយរយៈដោយសារតែវិបត្តិនៃការរីករាលដាលជំងឺកូវីដ-១៩ ខណ:បច្ចុប្បន្នប្រសិនបើប្រជាជនកម្ពុជា ឬប្រជាជនជប៉ុន ចង់ធ្វើដំណើររវាងកម្ពុជា-ជប៉ុន ត្រូវឆ្លងកាត់ប្រទេសផ្សេងទៀត ដូចជាប្រទេសថៃ សិង្ហបុរី និងកូរ៉េ ទើបធ្វើដំណើរចូលប្រទេសកម្ពុជា ឬជប៉ុនបាន។

លោក ស៉ីន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរស៊ីវិលកម្ពុជា បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានក្នុងស្រុក កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២ ឲ្យដឹងថា ពេលនេះ ភាគីជប៉ុន កំពុងពិចារណាក្នុងការតភ្ជាប់ជើងហោះហើរជាមួយកម្ពុជាឡើងវិញក្នុងពេលឆាប់ៗនេះ, ហើយថា ការមិនទាន់ចាប់ផ្តើមហោះហើរឡើងវិញនេះ ដោយសារកត្តាទីផ្សារ និងកត្តាតម្រូវការនៃការធ្វើដំណើរតាមផ្លូវអាកាសត្រូវបានធ្លាក់ចុះ ស្របពេលដែលវិធានការចត្តាឡីស័កនៅប្រទេសជប៉ុន នៅតឹងរ៉ឹងនៅឡើយ ដែលធ្វើឲ្យប្រជាជនពិបាកធ្វើដំណើរចេញចូល។ ប៉ុន្តែ ពេលនេះ យើងរំពឹងថា ប្រទេសជប៉ុន នឹងកែប្រែវិធានការចត្តាឡីស័ក ដែលនឹងនាំមកនូវការហោះហើរឡើងវិញ ស្របពេលកម្ពុជាបានបើកដំណើរការប្រទេសពេញលេញឡើងវិញលើគ្រប់វិស័យ ចាប់តាំងពីចុងឆ្នាំ២០២១មកម៉្លេះ។

គួររំលឹកថា មុនវិបត្តិជំងឺកូវីដ-១៩ នៅកម្ពុជា មានក្រុមហ៊ុន ថា «មុនវិបត្តិជំងឺកូវីដ១៩ មានក្រុមហ៊ុន All Nippon Airways (ANA) របស់ប្រទេសជប៉ុន បានហោះហើររវាងទីក្រុងណារីតា-រាជធានីភ្នំពេញ ចំនួន៧ជើងក្នុង១សប្តាហ៍ ហើយបច្ចុប្បន្ននេះពុំមានការហោះហើរឡើយ។ របស់ប្រទេសជប៉ុន បានហោះហើររវាងទីក្រុងណារីតា-រាជធានីភ្នំពេញ ចំនួន៧ជើងក្នុង១សប្តាហ៍ ដែលជាជើងហោះហើរពិសេស ពោលគឺ មានជាប្រចាំសម្រាប់ការចេញចូលប្រទេសជប៉ុន-កម្ពុជាជារៀងរាល់ថ្ងៃ។ ប៉ុន្តែ បច្ចុប្បន្ននេះ ពុំមានការហោះហើរទៀតឡើយ ហើយថា ពេលនេះខាងក្រុមហ៊ុនជប៉ុន All Nippon Airways (ANA) របស់ប្រទេសជប៉ុន បានកំពុងគិតគូរបើកការហោះហើរឡើងវិញ រវាងទីក្រុងណារីតា-រាជធានីភ្នំពេញ។
គួរបញ្ជាក់ផងដែរថា គិតត្រឹមដំណាច់ខែតុលា ឆ្នាំ២០២១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានទទួលស្វាគមន៍គម្រោងវិនិយោគជប៉ុនចំនួន ១៤៦គម្រោង ក្នុងទុនវិនិយោគសរុបប្រមាណ ២,៨៥៣លានដុល្លារអាមេរិក ក្នុងនោះមានគម្រោងវិនិយោគចំនួន ៦៦ បានបោះទីតាំងក្នុងតំបន់សេដ្ឋកិច្ចពិសេស ដែលមានទុនវិនិយោគសរុបប្រមាណ ៣៤០លានដុល្លារអាមេរិក, ហើយក្នុងការវិនិយោគរបស់ក្រុមហ៊ុនជប៉ុននេះដែរ គឺជើងហោះហើរ បានដើរនាទីសំខាន់ណាស់សម្រាប់ជំរុញសកម្មភាពសេដ្ឋកិច្ច ការទូត ទេសចរណ៍ និងវិនិយោគ។ ជប៉ុន ជាប្រទេសដែលកំពុងវិនិយោគនៅកម្ពុជាដ៏មានសក្តានុពលមួយ ក្នុងចំណោមប្រទេសផ្សេងៗទៀត៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN









