Monday, September 15, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទាហាន​រុស្ស៊ី រឹបអូស​បាន​អាវុធ​ជាច្រើន​របស់​លោកខា​ង​លិ​ច ដែល​ជំនួយ​ដល់​អ៊ុយក្រែន សុទ្ធតែ​ប្រភេទ…

យោងតាមវីដេអូដែលចេញផ្សាយដោយក្រសួងការពារជាតិរុស្ស៊ី, កាំជ្រួចប្រឆាំងរថក្រោះជាច្រើនដើម ដែលជាជំនួយពីលោកខាងលិច ត្រូវបានទាហានរុស្ស៊ី រឹបអូសបាននៅអ៊ុយក្រែន។

ក្រសួងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២២ ថា «យើងបានរឹបអូសបានប្រព័ន្ធកាំជ្រួចប្រឆាំងរថក្រោះ Javelin ផលិតដោយសហរដ្ឋអាមេរិកចំនួន ១០ ដើម និងអាវុធមួយចំនួនទៀត រួមទាំងកាំជ្រួច Panzerfaust 3 ដែលផ្គត់ផ្គង់ដល់ប្រទេសអ៊ុយក្រែន ដោយបណ្តាប្រទេសលោកខាងលិច។ ហើយជាមួយគ្នានេះផងដែរ នៅក្នុងតំបន់នៃភូមិ Guta-Mezhigorskaya ក្នុងទីក្រុង Kiev អង្គភាពទ័ពឆ័ត្រយោងរុស្ស៊ី ក៏បានដណ្តើមបានបន្ទាយដ៏រឹងមាំនៃអ្នកជាតិនិយមអ៊ុយក្រែន និងទាហានស៊ីឈ្នួលបរទេស»។

សេចក្តីថ្លែងការណ៍បានបន្ថែមថា «អាវុធខាងលើទាំងអស់ ត្រូវបានផ្ទេរទៅឱ្យអង្គភាពយោធានៃសាធារណរដ្ឋ ដែលប្រកាសដោយខ្លួនឯងពីរ គឺ Donetsk (DPR) និង Lugansk (LPR)»។

គួរបញ្ជាក់ថា ចាប់តាំងពីរុស្ស៊ីបានចាប់ផ្តើមប្រតិបត្តិការយោធារបស់ខ្លួន ទៅលើប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ មក សហរដ្ឋអាមេរិក និងប្រទេសជាច្រើនទៀតនៃអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) បានបញ្ជូននាវាយោធាជាច្រើនទៅកាន់អ៊ុយក្រែន ដែលភាគច្រើនរួមមានឧបករណ៍យោធា, ប្រព័ន្ធប្រឆាំងរថក្រោះ ឬប្រព័ន្ធមីស៊ីលប្រឆាំងយន្តហោះចល័ត, គ្រាប់រំសេវ ឧបករណ៍ការពារ និងប្រេងឥន្ធនៈ។

តែទោះជាយ៉ាងណា បន្ទាប់មក មន្ត្រីរុស្ស៊ីបានធ្វើការព្រមានថា ការផ្គត់ផ្គង់សព្វាវុធរបស់បស្ចិមលោកដល់អ៊ុយក្រែន នឹងធ្វើឱ្យជម្លោះរវាងទីក្រុងមូស្គូ និងគៀវ កាន់តែកើនឡើង។

អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Ryabkov បាននិយាយកាលពីថ្ងៃទី១២ ខែមីនា បែបនេះថា៖ «យើងសូមធ្វើការព្រមានសហរដ្ឋអាមេរិកថា ការដាក់ឲ្យអាវុធអ៊ុយក្រែនដោយប្រទេសមួយចំនួន ក្រោមការសម្របសម្រួលរបស់សហរដ្ឋអាមេរិក មិនត្រឹមតែជាសកម្មភាពដ៏គ្រោះថ្នាក់ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាអ្វីដែលធ្វើឱ្យក្បួនដង្ហែរអាវុធទាំងនេះគំរាមកំហែងផងដែរ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×