Thursday, December 25, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចូ បៃដិន សម្រេចផ្ដល់ជំនួយជិត១៤ពាន់លានដុល្លារដល់អ៊ុយក្រែន សម្រាប់សន្ដិសុខ និងមនុស្សធម៌

រដ្ឋធានីវ៉ាស៊ីនតោន ៖ នៅទីបំផុត ប្រធានាធិបតីសហរដ្ឋអាមេរិក បានសម្រេចផ្ដល់ជំនួយ ជិត១៤ពាន់លានដុល្លារសហរដ្ឋអាមេរិក ដល់ប្រទេសអ៊ុយក្រែន ដោយផ្ដោតលើកិច្ចការអាទិភាព គឺសន្ដិសុខ និង ជំនួយមនុស្សធម៌។

សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ ថា លោក ចូ បៃដិន (Joe Biden) បានប្រធានាធិបតីសហរដ្ឋអាមេរិក បានសម្រេចផ្ដល់ជំនួយ មានទំហំទឹកប្រាក់ រហូតដល់ ១៣,៦ពាន់លានដុល្លារសហរដ្ឋអាមេរិក សម្រាប់ប្រទេសអ៊ុយក្រែន។ ជំនួយទឹកប្រាក់ដ៏មហាសាល ជាប្រវត្ដិសាស្រ្ដលើកដំបូងរបស់ក្រុងវ៉ាស៊ីនតោន នាពេលនេះ អាចជួយឲ្យក្រុងគៀវ កាន់តែមានកម្លាំងចិត្តខ្លាំងក្លា ទប់ទល់នឹងសង្គ្រាមឈ្លានពានរបស់រុស្ស៊ី ។

លោក ចូ បៃដិន សប្រធានាធិបតីសហរដ្ឋអាមេរិក រីករាយ នៅក្នុងការផ្ដល់ជំនួយ ជាប្រវត្ដិសាស្រ្ដដល់ប្រទេសអ៊ុយក្រែន សម្រាប់កិច្ចការមនុស្ស សេដ្ឋកិច្ច និង យោធា ខណៈមេដឹកនាំប៉ូឡូញ កំពុងតែជំរុញឲ្យមានបេសកកម្មរក្សាសន្ដិភាព នៅក្នុងប្រទេសដែលកំពុងតែហែកហួ ដោយសារសង្គ្រាមឈ្លានពានរបស់រុស្ស៊ី។

សេតវិមាន បានប្រកាសថា លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក នឹងអញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលរបស់អង្គការណាតូ និង សហភាពអឺរ៉ុប នៅទីក្រុងប្រ៊ូសសែល (Brussels) ប្រទេសប៊ែលហ្ស៊ីក នៅសប្ដាហ៍ក្រោយនេះ។ ថ្វីត្បិតតែសេតវិមាន មិនបានបញ្ជាក់ លម្អិត អំពីចំណុចសំខាន់ នៃកិច្ចប្រជុំនោះក្ដី តែគេអាចព្យាករបានថា មេដឹកនាំមហាអំណាចបច្ចិមលោក នឹងលើកយកបញ្ហាចម្បង ផ្ដោតលើសង្គ្រាមឈ្លានពានរបស់រុស្ស៊ី នៅក្នុងប្រទេសអ៊ុយក្រែន។

រដ្ឋមន្រ្ដីក្រសួងការបរទេសតួកគី ត្រូវគេរំពឹងថា នឹងបើកកិច្ចប្រជុំ នៅទីក្រុងមូស្គូ ប្រទេសរុស្ស៊ី នៅថ្ងៃពុធ ទី១៦ ខែមីនា នេះ មុនពេលគាត់ធ្វើដំណើរទៅកាន់ទីក្រុងគៀវ ប្រទេសអ៊ុយក្រែន នៅថ្ងៃបន្ទាប់។ រហូតមកដល់ពេលនេះ ប្រទេសលោកខាងលិច កំពុងតែស្វះស្វែង រកវិធីសាស្រ្ដផ្សេងៗ នៅក្នុងការបញ្ចប់សង្គ្រាមឈ្លានពានរបស់រុស្ស៊ី នៅក្នុងប្រទេសអ៊ុយក្រែន ខណៈក្រុមអ្នកចរចាអ៊ុយក្រែន និង រុស្សី កំពុងតែចរចាគ្នា នៅថ្ងៃទី១៦ ខែមីនា នេះ។

ដោយឡែក អង្គការសហប្រជាជាតិ បានអះអាងថា ប្រជាពលរដ្ឋ ចំនួន៣លាននាក់ បានរត់ភៀសខ្លួន ចេញពីប្រទេសអ៊ុយក្រែន ចាប់តាំងពីការផ្ទុះសង្គ្រាម កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៕ រក្សាសិទ្ធិដោយ ៖ សារាយSN

×