Monday, September 15, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្តៅ​ៗ! ពេលនេះ យោ​ធា​រុ​ស្សុី​រង​ការខូចខាត​ធ្ងន់ធ្ងរ​មិនធ្លាប់​មាន​ពីមុន អាច​ប្រហែល​ទ័ព​អ៊ុយក្រែន​ប្រើ​អាវុ.ធ​មួយ​នេះ…

តាមទីភ្នាក់ងារសារព័ត៌មានអាមេរិក CNN, នោះផ្អែកលើរូបភាពផ្កាយរណបរបស់ Planet Labs បានកំណត់អត្តសញ្ញាណឧទ្ធម្ភាគចក្រយោធារុស្ស៊ីយ៉ាងតិច ៣ គ្រឿង ដែលត្រូវបានបំផ្ទុះ បន្ទាប់ពីការវាយឆ្មក់របស់កងទ័ពអ៊ុយក្រែន ទៅកាន់អាកាសយានដ្ឋានអន្តរជាតិ Kherson។

នេះ​ត្រូវបានគេ​ចាត់ទុកថា ជា​សកម្មភាពយោធា​ដែលខូចខាតបំផុត​សម្រាប់ឧទ្ធម្ភាគចក្រប្រដាប់អាវុធរុស្ស៊ី ចាប់តាំងពីថ្ងៃ​ដែលក្រុងម៉ូស្គូ​បានបើកប្រតិបត្តិការយោធា​នៅ​អ៊ុយក្រែន (២៤ កុម្ភៈ)។

លើសពីនេះ រថយន្តយោធា​រុស្ស៊ី​នៅ​ជិតព្រលានយន្តហោះ ក៏ត្រូវវាយប្រហារផងដែរ។

ភ្លើងបន្ទាប់ពីការវាយឆ្មក់នៅលើអាកាសយានដ្ឋាន ក៏ត្រូវបានកត់ត្រាដោយ FIRMS ដែលជាទីភ្នាក់ងារទទួលបន្ទុកតាមដានភ្លើងឆេះពិភពលោកដ៏ធំ នៅក្រោម NASA របស់សហរដ្ឋអាមេរិក។

យោងតាមទិន្នន័យដែលប្រមូលបានដោយ FIRMS អគ្គីភ័យបានឆាបឆេះនៅម៉ោងប្រហែល ១៣ និង ៤២ (ម៉ោងក្នុងស្រុក) នៅថ្ងៃទី១៥ ខែមីនា។

គេមិនច្បាស់ថាតើអាវុធណាដែលភាគីអ៊ុយក្រែន ប្រើក្នុងការវាយឆ្មក់នោះទេ ប៉ុន្តែវាពិតជាប្រាកដណាស់ថាយ៉ាងហោចណាស់ ទ័ពអ៊ុយក្រែនមាន UAV របស់ពួកគេមួយនៅក្នុងតំបន់ភូមិ Komyshany ក្បែរព្រលានយន្តហោះនោះដែរ។

សម្រាប់យន្តហោះរុស្ស៊ី ដោយផ្អែកលើរូបភាពផ្កាយរណបដែលបង្ហោះដោយ Maxar Technologies កាលពីថ្ងៃទី១៤ ខែមីនា គេអាចមើលឃើញថា ឧទ្ធម្ភាគចក្រទាំងនេះមានស្លាបកង្កា ៥ ដែលភាគច្រើនទំនងជា Mi-24/Mi-35 ឬ Mi-8/Mi-17។

មុនពេលការវាយឆ្មក់ រូបភាពផ្កាយរណបដែលផ្តល់ដោយ Maxar Technologies បានបង្ហាញឧទ្ធម្ភាគចក្រយោធារុស្ស៊ីមួយចំនួនធំ នៅលើផ្លូវរត់នៃអាកាសយានដ្ឋានអន្តរជាតិ Kherson កាលពីថ្ងៃទី១៤ ខែមីនា៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×