Wednesday, July 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា-ចិន បើកទំព័រថ្មី នៃកិច្ចសហប្រតិបត្តិការទ្វេភាគី ក្នុងវិស័យមុខងារសាធារណៈ

ភ្នំពេញ ៖ នៅថ្ងៃទី ១៧ ខែមីនា ឆ្នាំ២០២២ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសេចក្តីប្រកាសព័ត៌មាន
ស្តីពីពិធីចុះហត្ថលេខា លើអនុស្សរណៈនៃការយោគយល់គ្នាលើកិច្ចសហប្រតិបត្តិកា រក្នុងវិស័យគ្រប់គ្រងមុខងារសាធារណៈ រវាងក្រសួងមុខងារសាធារណៈ នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋបាលមុខងារសាធារណៈជាតិ នៃសាធារណរដ្ឋប្រជាមានិតចិន នាព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ នៅទីស្តីការក្រសួងសេដ្ឋកិច្ច​ និងហិរញ្ញវត្ថុ ។

នាព្រឹកថ្ងៃទី ១៦ ខែមីនា ឆ្នាំ២០២២, នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ឯកឧត្តមអត្ថបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងឯកឧត្តម ជីន ស៊ី (CHEN XI) សមាជិក ការិយាល័យនយោបាយ និងជាប្រធានគណៈចាត់តាំងអជ្ឈឹមបក្សកុម្មុយនីស្តចិន បានចូលរួមជាសក្ខីភាពដ៏ខ្ពង់ខ្ពស់ក្នុង ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាលើ កិច្ចសហប្រតិបត្តិការក្នុងវិស័យគ្រប់គ្រងមុខងារសាធារណៈ” តាមរយៈប្រព័ន្ធអនឡាញ រវាងក្រសួងមុខងារសាធារណៈ នៃព្រះរាជាណាចក្រកម្ពុជា តំណាងដោយឯកឧត្តម ព្រំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋបាលមុខងារសាធារណៈជាតិ នៃសាធារណរដ្ឋប្រជាមានិតចិន ដំណាងដោយឯកឧត្តម ហ្វូ ស៊ីនហ្គ ប្រធានរដ្ឋបាលមុខងារសាធារណៈជាតិ នៃសាធារណរដ្ឋប្រជាមានិតចិន ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ទុបនាយករដ្ឋមន្ត្រី បានលើកឡើងថា ពិធីចុះហត្ថលេខាលើអនុស្សរណៈ នៃការយោតយល់គា្ននេះ ពិតជាមានសារៈសំខាន់សម្រាប់ ទំនាក់ទំនងកិច្ចសហប្រតិបត្តិការ ទ្វេភាគី លើវិស័យមុខងារសាធារណៈកម្ពុជា-ចិន ដើម្បីពង្រឹង និងរក្សាឲ្យបាននូវមុខងារសាធារណៈប្រកបដោយគុណភាព ប្រសិទ្ធភាព ប្រសិទ្ធផល និងផ្តោតប្រជាជនជាស្នូល ។ ពិធីចុះហត្ថលេខានាពេលនេះ បានឆ្លុះបញ្ចាំងពិគិតគូរ ច្បាស់លាស់ និងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរនាពេលកន្លងមក តាមរយៈមិត្តភាពស្និតរមួត, សាមគ្គីភាព និងភាពរឹងមាំនៃទំនាក់ទំនងទ្វេភាគី កម្ពុជា-ចិន ដែលបានរួមចំណែកក្នុងការជំរុញ និងទំនាក់ទំនងស៊ីជម្រៅរវាងប្រទេស ទាំងពីរ ដោយប្រែក្លាយពីភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ មកជាមិត្តភាពដែកថែម និងសហគមន៍វាសនារួម កម្ពុជា-ចិន សំដៅអភិវឌ្ឍន៍លើគ្រប់វិស័យ ដើម្បីជំរុញការលើកកម្ពស់ជីវភាព និងសុខមាលភាពប្រជាជននៃប្រទេសទាំង ពីរ ក្នុងកាលៈទេសៈនៃការរីករាលដាលនៃជំងឺកូវីដ១៩ ។

ឆ្លៀតក្នុងឱកាសនោះ, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណចំពោះឯកឧត្តម ជីន ស៊ី (CHEN XI) និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន នាពេលកនែ្លងមកផងដែរដែលបាន ១. ដើរតួជាបង្អែកយុទ្ធសាស្ត្រក្នុងការផ្គត់ផ្គង់វ៉ាក់សាំងកូវឹង-១៩, ២, ផ្ដល់នូវជំនួយឧបត្ថម្ភផ្សេងៗក្នុងកិច្ចប្រឹងប្រែងប្រយុទ្ធនឹងជំងឺកូវីដ-១៩ , ៣. ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី កម្ពុជា-ចិន ដែលបើកច្រកកាន់តែទូលាយសម្រាប់ការផ្លាស់ប្តូរពាណិជ្ជកម្ម និងទីផ្សារសម្រាប់កសិផលកម្ពុជា និងព្រមទាំង ៤. បានបន្តផ្តល់នូវហិរញ្ញប្បទានឥតសំណង និងជំនួយបច្ចេកទេសសម្រាប់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចកម្ពុជា ទោះជាស្ថិតក្នុងកាលះទេសះដ៏លំបាកនៃការប្រឈមនឹងការរីក វាលដាលជាសកលនៃជំងឺកូវីដ-១៩ ។

ឯកឧត្តម ជីន ស៊ី (CHEN XI) សមាជិកការិយាល័យនយោបាយ និងជាប្រធានគណៈចាត់តាំងមជ្ឈឹមបក្សកុម្មុយនីស្តចិន បានថ្លែងអំណរគុណ និងឯកភាពទាំងស្រុង ចំពោះការលើកឡើងរបស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី អំពីទំនាក់ទំនងដ៏រឹងមាំរវាង កម្ពុជា-ចិន និងប្តេជ្ញាបន្តជាសកម្ម និងភាគីចិនក៏នឹងត្រៀមខ្លួនជានិច្ចដើម្បីបន្តសហការ ជាមួយកម្ពុជា ទាំងក្នុងក្របខ័ណ្ឌតំបន់ និងនៅលើឆាកអន្តរជាតិ ក្នុងការរួមចំណែកពង្រឹងទំនាក់ទំនងទ្វេភាគី កម្ពុជា-ចិន ឱ្យកាន់តែល្អប្រសើរថែមទៀត

ចុងទីបញ្ចប់នៃពិធី, ភាគីទាំងពីរ តំណាងដោយ ឯកឧត្តម ព្រំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈកម្ពុជា និង ឯកឧត្តម ហូ ស៊ីងហ្គោ (FU Xingguo) ប្រធានរដ្ឋបាលមុខងារសាធារណៈជាតិនៃសាធារណរដ្ឋប្រជាមានិតចិន បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា លើកិច្ចសហប្រតិបត្តិការ ក្នុងវិស័យគ្រប់គ្រងមុខងារសាធារណៈ ដែលជាការបើកទំព័រថ្មី នៃកិច្ចសហប្រតិបត្តិការទ្វេភាគី ក្នុងវិស័យមុខងារសាធារណៈរវាងប្រទេសទាំងពីរ កម្ពុជា-ចិន ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

×