Tuesday, January 20, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រុស្ស៊ី បដិសេធបញ្ជារបស់ ICJ បង្គាប់ឲ្យបញ្ឈប់សង្គ្រាម នៅអ៊ុយក្រែន

រដ្ឋធានីមូស្គូ៖ ក្រោយពេលតុលាការ ICJ បានសម្រេចចេញដីកា បញ្ជាឲ្យក្រុងមូស្គូ បញ្ឈប់សកម្មភាព វាយលុកឈ្លានពាន នៅក្នុងប្រទេសអ៊ុយក្រែន រួចមក វិមានក្រឹមឡាំង កាលពីថ្ងៃព្រហស្បតិ៍ ទី១៧ ខែមីនា បានចោលនូវបទបញ្ជារបស់ ICJ ហើយរុស្ស៊ី នៅតែបន្ដធ្វើប្រតិបត្ដិការយោធា នៅក្នុងប្រទេសអឺរ៉ុបខាងកើតមួយនេះបន្ថែមទៀត។

សារព័ត៌មានរុស្ស៊ី The Moscow Times បានចេញផ្សាយ កាលពីល្ងាច ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ ថា តុលាការយុត្ដិធម៌អន្ដរជាតិ ហៅកាត់ ICJ របស់អង្គការសហប្រជាជាតិ (UN) បាន បានបញ្ជាឱ្យរុស្ស៊ី «ផ្អាកជាបន្ទាន់» នូវការវាយលុករបស់ខ្លួន នៅអ៊ុយក្រែន។ សកម្មភាពយោធា នៅក្នុងប្រទេសអឺរ៉ុបខាងកើតមួយនេះ បានធ្វើឡើង តាមអ្វីដែលប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានបញ្ជាឲ្យបើកប្រតិបត្ដិការយោធាទ្រង់ទ្រាយធំ កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២។

ជាមួយគ្នានេះ ក្រុងគៀវ បានសាទរ ចំពោះការចេញដីការបស់តុលាការយុត្ដិធម៌អន្ដរជាតិ (ឬ ICJ) ដែលគេស្គាល់ថា ជាតុលាការកំពូលរបស់ពិភពលោក ប៉ុន្តែក្រុងគៀវ បានអះអាងថា តុលាការនេះ នៅតែខ្វះមធ្យោបាយ ជាក់ស្តែងណាមួយ សម្រាប់អនុវត្ត ថា វានាំឲ្យមាន«ជ័យជម្នះពេញលេញ»។

ទីភ្នាក់ងារសារព័ត៌មានគ្រប់គ្រងដោយរដ្ឋរុស្ស៊ី TASS បានដកស្រង់សម្តីរបស់លោក ឌីមីទ្រី ប៉េស្កូវ (Dmitry Peskov) អ្នកនាំពាក្យ វិមានក្រឹមឡាំងរបស់ប្រធានាធិបតីរុស្ស៊ី យកមកចុះផ្សាយ ថា «យើងមិនអាចយកការសម្រេចចិត្តរបស់ ICJ នេះ មកពិចារណាបានឡើយ»។

អ្នកនាំពាក្យ វិមានក្រឹមឡាំង រូបនេះ បានបញ្ជាក់ថា «គោលជំហររបស់ក្រុងម៉ូស្គូ នៅក្នុងអំឡុងពេលសវនាការ កាលពីដើមខែមីនា នេះ ថា ICJ មិនមានយុត្តាធិការ ដោយសារតែសំណើរបស់កុ្រងគៀវ បានស្ថិតនៅក្រៅអនុសញ្ញា ស្ដីពីប្រល័យពូជសាសន៍ ឆ្នាំ១៩៤៨ បើផ្អែកលើករណីនេះ។

អ៊ុយក្រែន បានសុំឱ្យតុលាការយុត្ដិធម៌អន្ដរជាតិ ICJ ចូលធ្វើអន្តរាគមន៍ ដោយលើកហេតុផលថា ក្រុងមូស្គូកំពុងតែចោទប្រកាន់ អំពីអំពើប្រល័យពូជសាសន៍ នៅក្នុងតំបន់ Donetsk និង Luhansk ដែលកាន់កាប់ ដោយក្រុមផ្តាច់ខ្លួន នៅក្នុងប្រទេសអ៊ុយក្រែន ដើម្បីបង្ហាញពីភាពត្រឹមត្រូវ នៃការវាយប្រហាររបស់ខ្លួន។

លោកស្រី ចូន ដូណូហ្គេ (Joan Donoghue ) ប្រធានតុលាការយុត្ដិធម៌អន្ដរជាតិ បានបញ្ជាក់ថា ICJ ខ្វះភស្តុតាង ពាក់ព័ន្ធនឹងអំពើប្រល័យពូជសាសន៍ ដែលបានប្រព្រឹត្ត នៅក្នុងប្រទេសអ៊ុយក្រែន។ លោកស្រីបានសម្តែងនូវការងឿងឆ្ងល់ថា អនុសញ្ញាប្រល័យពូជសាសន៍ បានអនុញ្ញាតឲ្យមានសកម្មភាពយោធា «នៅក្នុងគោលបំណងការពារ ឬដាក់ទណ្ឌកម្ម លើអំពើប្រល័យពូជសាសន៍ ដែលត្រូវបានចោទប្រកាន់»។

ទោះជាយ៉ាងណា មិនមានតំណាងរុស្ស៊ីណាម្នាក់ បានចូលរួម នៅក្នុងសវនាការ នៅទីក្រុងឡាអេ ប្រទេសហូឡង់ នោះឡើយ។ មន្រ្ដីជំនាញ បានអះអាងថា សវនាការពេញលេញ លើករណីរបស់អ៊ុយក្រែន អាចចំណាយពេលរាប់ឆ្នាំ។

លោក ណេដ ប្រាយស៍ (Ned Price) អ្នកនាំពាក្យ ក្រសួងការបរទេស សហរដ្ឋអាមេរិក បានបញ្ជាក់ ថា ICJ បានចេញបញ្ជាយ៉ាងច្បាស់ដល់រុស្ស៊ី ឲ្យផ្អាកប្រតិបត្តិការយោធារបស់ខ្លួន ជាបន្ទាន់។ ជាមួយគ្នានេះដែរ សហរដ្ឋអាមេរិក សូមស្វាគមន៍ ចំពោះដីការបស់តុលាការពិភពលោក ដើម្បីបញ្ចប់សង្គ្រាម នៅក្នុងប្រទេសអ៊ុយក្រែន៕ រក្សាសិទ្ធិដោយ ៖ សារាយSN

×