យោងតាមទីប្រឹក្សាប្រធានាធិបតីទួរគី ក្នុងអំឡុងពេលសន្ទនាតាមទូរស័ព្ទ រវាងមេដឹកនាំទាំងពីរ កាលពីថ្ងៃទី១៧ ខែមីនា ប្រធានាធិបតី ពូទីន បានលើកឡើងពីការទាមទារឱ្យបញ្ចប់សកម្មភាពយោធានៅអ៊ុយក្រែន។
សារព័ត៌មាន Business Insider បានដកស្រង់ប្រភព BBC ថា នៅក្នុងការសន្ទនាតាមទូរស័ព្ទជាមួយសមភាគីទួរគី លោក Recep Tayyip Erdogan កាលពីថ្ងៃទី១៧ ខែមីនា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានលើកឡើងពីការទាមទារដើម្បីបញ្ចប់ជម្លោះយោធានៅអ៊ុយក្រែន។
ជាពិសេស លោក Ibrahim Kalin ទីប្រឹក្សាកំពូលរបស់លោក Erdogan បានចែករំលែកជាមួយ BBC ព័ត៌មានលម្អិតនៃការហៅទូរស័ព្ទនេះភ្លាមៗ បន្ទាប់ពីការហៅទូរស័ព្ទបានបញ្ចប់ ហើយបានអត្ថាធិប្បាយថា ក្នុងចំណោមសំណើខាងលើ មានមួយចំនួនដែលភាគីអ៊ុយក្រែន ទទួលយកបានកាន់តែងាយស្រួល។
យោងតាមលោក Kalin សំណើដំបូងរបស់ប្រធានាធិបតី ពូទីន គឺសម្រាប់អ៊ុយក្រែន ត្រូវតែធានាថា ខ្លួននឹងរក្សាភាពអព្យាក្រឹត និងមិនស្វែងរកការចូលរួមជាមួយណាតូ។
កាលពីថ្ងៃទី១៥ ខែមីនា ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky ក៏បាននិយាយផងដែរថា ក្រុងគៀវត្រូវតែ «ទទួលស្គាល់ការពិត» ថាខ្លួននឹងមិនចូលរួមជាមួយសម្ព័ន្ធមិត្តយោធាណាតូ ដែលដឹកនាំដោយសហរដ្ឋអាមេរិកនោះទេ។ នេះជាសម្បទានមួយដែលអាចមើលឃើញថា ជាការចាប់ផ្តើមនៃការចរចាសន្តិភាពជាមួយរុស្ស៊ី នេះបើយោងតាមគេហទំព័រ Business Insider។
រឿងបន្ទាប់ដែល ពូទីន ចង់ទទួលបានពីអ៊ុយក្រែន គឺការបញ្ចប់ដំណើរការ «គ្មានយោធា» ការរំសាយអាវុធ ការការពារភាសារុស្ស៊ីនៅអ៊ុយក្រែន និង «លទ្ធិហ្វាស៊ីសនិយម» របស់អ៊ុយក្រែន។ ប្រធានាធិបតី ពូទីន បានលើកឡើងម្តងហើយម្តងទៀតថា «គ្មានយោធា និងលទ្ធិហ្វាស៊ីសនិយម» ជាហេតុផលដែលគាត់ចាប់ផ្តើមអ្វីដែលគេហៅថា «ប្រតិបត្តិការយោធាពិសេស» នៅអ៊ុយក្រែន។
យោងតាមទីប្រឹក្សារបស់លោកប្រធានាធិបតី Erdogan លក្ខខណ្ឌតម្រូវដែលលោកចាត់ទុកថាជាបញ្ហាប្រឈមកាន់តែច្រើនទាក់ទងនឹងស្ថានភាពនៃឧបទ្វីប Crimean និងតំបន់ Donbass ។ លោក Kalin បាននិយាយថា លោកប្រធានាធិបតី Putin បាននិយាយថា លោកចាំបាច់ត្រូវជួបប្រធានាធិបតី Zelensky ដោយផ្ទាល់ ដើម្បីពិភាក្សាអំពីបញ្ហានេះ ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមនោះទេ។
Crimea ត្រូវបានបញ្ចូលទៅក្នុងប្រទេសរុស្ស៊ីតាំងពីឆ្នាំ ២០១៤ ប៉ុន្តែ អ៊ុយក្រែន និងលោកខាងលិច មិនទទួលយកលទ្ធផលប្រជាមតិដែលនាំទៅដល់ការបញ្ចូលនេះ។ មុនពេល «ប្រតិបត្តិការយោធាពិសេស» ប្រទេសរុស្ស៊ីបានទទួលស្គាល់ឯករាជ្យនៃសាធារណរដ្ឋប្រជាមានិត Donbass និង Lugansk (ប្រកាសដោយខ្លួនឯង)។
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានបញ្ជាក់ថា រុស្ស៊ីនឹងបញ្ឈប់សកម្មភាពយោធាភ្លាមៗ ប្រសិនបើទីក្រុងគៀវ បំពេញលក្ខខណ្ឌរបស់ខ្លួន រួមទាំងការផ្លាស់ប្តូររដ្ឋធម្មនុញ្ញ ដើម្បីធានាអព្យាក្រឹតភាព ដោយទទួលស្គាល់គ្រីមៀ ជាផ្នែកមួយនៃសហព័ន្ធរុស្ស៊ី ខណៈពេលដែលទទួលស្គាល់ Donetsk និង Luhansk ជារដ្ឋឯករាជ្យ។
Peskov បាននិយាយថាសំណើខាងលើត្រូវបានបញ្ជូនបន្តទៅអ៊ុយក្រែន។
នៅថ្ងៃទី១៦6 ខែមីនា ប្រធានាធិបតី Zelensky បានធ្វើសំណើផ្ទាល់ខ្លួនរបស់គាត់សម្រាប់កិច្ចចរចាសន្តិភាពជាមួយរុស្ស៊ី ខណៈដែលមន្ត្រីនៃប្រទេសទាំងពីរបានបញ្ជូនសញ្ញាវិជ្ជមានមួយចំនួន អំពីវឌ្ឍនភាពក្នុងការចរចា។
លោក Zelensky បាននិយាយថា «អាទិភាពរបស់ខ្ញុំក្នុងការចរចា គឺច្បាស់ណាស់៖ ការបញ្ចប់សង្គ្រាម ការធានាសន្តិសុខ អធិបតេយ្យភាព ការស្ដារឡើងវិញនូវបូរណភាពទឹកដី ការធានាពិតប្រាកដ ការការពារពិតប្រាកដ សម្រាប់អ៊ុយក្រែន»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង



