Friday, December 26, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឥណ្ឌា បញ្ជាក់ទៅអាមេរិកថា នៅតែរក្សាទិញប្រេងឧស្ម័នពីរុស្ស៊ីដដែល ព្រោះជាប្រយោជន៍ជាតិ ខណៈលោក ស៊ី ជិនពីង អប់រំថា…

ទីក្រុងញូដេលី-ឥណ្ឌា ÷ ក្រសួងការបរទេសឥណ្ឌា បានឆ្លើយតបទៅនឹងការគំរាមផ្នែកសេដ្ឋកិច្ចពីសហរដ្ឋអាមេរិក ដោយបញ្ជាក់ថា ការធ្វើប្រតិបត្តិការថាមពល ប្រេង ឧស្ម័នហ្គាស ស្របច្បាប់របស់ឥណ្ឌា មិនមានលក្ខណៈនយោបាយទេ ហើយប្រទេសនីមួយៗមានឯករាជ្យភាព ក្នុងការនាំចូលប្រេង និងជ្រើសរើសការទិញប្រេងពីបណ្ដាប្រទេសណាមួយដូចគ្នា មិនថា ការនាំចូលពីរុស្ស៊ី ឬពីបណ្ដាប្រទេសណាមួយនោះឡើយ, ឯករាជភាព ទីផ្សារសេរី ក៏មិនត្រូវបានដាក់កំហិតនោះដែរ។

នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានរុស្ស៊ី Sputnik នៅថ្ងៃសៅរ៍ ទី១៩ ខែមីនា ឆ្នាំ២០២២នេះ, ដោយក្រុមមន្ត្រីនៃក្រសួងការបរទេសឥណ្ឌា បានលើកឡើងទៀតថា ទីក្រុងញូដេលីនឹងបន្តនាំចូលថាមពល ប្រេង ឧស្ម័ន ហ្គាស ពីប្រភពណាក៏ដោយ ឲ្យតែស័ក្តិសមនឹងផលប្រយោជន៍ជាតិរបស់ខ្លួន ក្នុងនោះរួមមានទាំងពីរុស្ស៊ីផងដែរ។

សូមបញ្ជាក់ថា ឥណ្ឌា ជាប្រទេសដែលប្រើប្រាស់ថាមពល ប្រេង ឧស្ម័នហ្គាស ធំជាងគេលំដាប់ទី៣ លើពិភពលោក និងបានទិញប្រេងចំនួន ៣លានបារ៉ែលក្នុងមួយថ្ងៃ ខណៈ រុស្ស៊ី បានបញ្ចុះតម្លៃយ៉ាងច្រើន ផ្ដល់ជាប្រយោជន៍យ៉ាងច្រើនផងដែរដល់ប្រទេសឥណ្ឌា។

ចំណែកមេដឹកនាំរដ្ឋចិនឯណេះវិញ ថ្លែងក្នុងកិច្ចជំនួបជាមួយ លោក ចូ បៃដិន ប្រធានាធិបតីអាមេរិក តាមប្រព័ន្ធទូរស័ព្ទនៃការណាត់ជួប លោក ស៊ី ជិនពីង ប្រធានរដ្ឋចិនបានគូសបញ្ជាក់ថា សន្តិភាព និងការអភិវឌ្ឍ ជាប្រធានបទសម្រាប់យុគសម័យ ត្រូវតែថ្នាក់ថ្នម និងលើកតម្លៃ, សូចនាករ វិបត្តិអ៊ុយក្រែន គឺជាអ្វីដែលយើងមិនចង់ឃើញ មិនចង់ជួប។

លោក ស៊ី ជិនពីង លើកឡើងថា ទំនាក់ទំនងរវាង រដ្ឋ និងរដ្ឋ មិនត្រូវឈានដល់ការផ្ទុះអាវុធដាក់គ្នានោះទេ ការប៉ះទង្គិច និងការប្រឈមមុខដាក់គ្នា គឺមិនសមស្របនឹងផលប្រយោជន៍របស់មនុស្សជាតិឡើយ, សន្តិភាព និងសុវត្ថិភាព គឺជាទ្រព្យសម្បត្តិដ៏គួរឱ្យរក្សាថ្នាក់ថ្នម បំផុតរបស់សហគមន៍អន្តរជាតិ។

លោក ស៊ី ជិនពីង សង្កត់ថា ក្នុងនាមជារដ្ឋសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងជាតួអង្គសេដ្ឋកិច្ចធំទាំងពីរនៅលើពិភពលោក យើងមិនត្រឹមតែ ត្រូវដឹកនាំទំនាក់ទំនងរវាងចិន និងសហរដ្ឋអាមេរិក ឱ្យវិវឌ្ឍរីកចម្រើន តាមផ្លូវដ៏ត្រឹមត្រូវប៉ុណ្ណោះទេ ថែមទាំងត្រូវអនុវត្តកាតព្វកិច្ចអន្តរជាតិរបស់ខ្លួន ព្រមទាំងធ្វើការខិតខំប្រឹងប្រែងដើម្បីសុខសន្តិភាពរបស់ពិភពលោក៕ រក្សាសិទ្ធិដោយ ៖​ពិសិដ្ឋ CEN

×